-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Showing posts with label ពត៌មានសង្គម. Show all posts
Showing posts with label ពត៌មានសង្គម. Show all posts






ភ្នំពេញ៖ មជ្ឈដ្ឋាននានាកំពុងយកចិត្តទុកដាក់តាមដានព័ត៌មានដែលលេចឮថា ស្ត្រីវៀតណាមឈ្មួញឈើដ៏ល្បីល្បាញប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ព្រឿង ដាក់ឈ្មោះខ្មែរថា «ហេង សំនៀង» អាច ត្រូវតុលាការក្រុងភ្នំពេញដោះលែងឲ្យនៅក្រៅឃុំមានសេរីភាពនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ស្អែកនេះ គ្មានប្រភពបញ្ជាក់ថាយាយព្រឿងរួចពីការឃុំខ្លួននេះដោយសារអ្វីនោះទេ ។ ជាមួយនឹងដំណឹងដោះលែងមេឈ្មួញឈើដុះស្លែប្រចាំភូមិភាគឦសាននេះមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលតាមដានរឿងនេះបានលើកឡើងថា ប្រសិនបើស្ត្រីវៀតណាមឈ្មួញឈើឈ្មោះ យាយព្រឿង ត្រូវបានដោះលែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ពិតមែននោះ គឺយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនា ពេលកន្លងមកក្លាយទៅជារឿងឥតន័យដែលធ្វើឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថដែលខិតខំបង្ក្រាបបាក់ទឹកចិត្ត។ករណីនេះ ទាមទារឲ្យថ្នាក់ដឹកនាំក្រសួងយុត្តិធម៌គួរពិនិត្យមើលចំណាត់ការមិនប្រក្រតីរបស់មន្ត្រីតុលាការជាបន្ទាន់។
16215644_262549287499372_1696673766_n
សូមរំឭកថា មេឈ្មួញឈើស្ត្រីវៀតណាមដាក់ឈ្មោះជាខ្មែរ «ហេង សំនៀង» ហៅយាយព្រឿង ត្រូវសមត្ថ កិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ពីបទ ប៉ុនប៉ងលួចវត្ថុតាង និងប្រឆាំងអ្នក រាជការសាធារណៈពេលកំពុងបំពេញការងារនៅក្នុង ឃុំអូរប្ញស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយមកសំណុំរឿងរបស់ យាយព្រឿង ត្រូវបានបញ្ជូន មកសាលាដំបូងរាជភ្នំពេញ ហើយត្រូវ ឃុំខ្លួនយាយព្រឿង ម្នាក់នេះនៅក្នុងពន្ធនាគារព្រៃស មិនទាន់បានប៉ុន្មានផងឥឡូវនេះស្រាប់តែលេចឮព័ត៌មានស្តីពីការដោះលែង យាយព្រឿង ឲ្យនៅក្រៅឃុំនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះបានធ្វើឲ្យពលរដ្ឋខ្មែរនិយាយតៗគ្នាថាអស់ជំនឿលើអ្នកដឹកនាំ ជនប្រព្រឹត្តល្មើសជាក់ស្តែងដូចយាយព្រឿងដាក់ទោសបានមួយដង្ហើមចង្រិត ហើយប្រាកដណាស់យាយព្រឿងនឹងវិលទៅបំផ្លាញព្រៃឈើខ្មែរនៅភូមិភាគឦសានជាក់ជាមិនខាន។
16237050_262549330832701_1685185593_n
ប្រភពពីមន្ត្រី និងពលរដ្ឋក្នុងក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ស្ត្រីវៀតណាមមេឈ្មួញឈើឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង ជាឈ្មួញមានទំនាក់ទំនងល្អជាមួយមន្ត្រីជាន់ខ្ពស់ក្នុងខេត្តស្ទឹងត្រែង ក៏ដូចមន្ត្រី រដ្ឋបាលព្រៃឈើក្នុងខេត្តស្ទឹងត្រែង និងមន្ត្រីមានមុខការពាក់ព័ន្ធបង្ក្រាបបទល្មើព្រៃឈើយូរឆ្នាំមកហើយ ដោយយាយព្រឿងបង់ខែបង់ក្បាលទូកដឹកឈើពីតំបន់ព្រៃនានាចូលក្រុងស្ទឹងត្រែង បង់ក្បាលឡានដឹកចេញទៅវៀតណាមទាំងយប់ទាំងថ្ងៃ រហូតមន្ត្រីទាំងតូចទាំងធំជួយសម្រួល សមត្ថកិច្ចខ្លះបានសើមមាត់ជាប់ជាប្រចាំបានក្លាយទៅជាកូនជឹងរបស់យាយព្រឿងជូយមើលផ្លូវយកចិត្តយាយ រហូតដល់យាយព្រឿងមានកម្លាំងរាជការក្នុងដៃជួយកាងហើយយាយព្រឿងធ្វើជំនួញឈើល្មើសតាមអំពើចិត្ត។ អ្នកក្រុងស្ទឹងត្រែងបង្ហើបថា យាយព្រឿង ប្តី និងកូនប្រុសជាមន្ត្រីនគរបាល ក្នុងខេត្តស្ទឹងត្រែងដែលអាចប្រើឥទ្ធិពលកាងមុខរបរប្រមូលទិញឈើនិងដឹកជញ្ជូនយកទៅលក់នៅវៀតណាម ៕
 ដោយ ៖មូល​សម្បត្តិ​ ថ្ងៃទី 20 មករា 2017

(​ភ្នំពេញ​)៖​តាម​ភ្នាក់ងារ​ចិញ្ចឹម​មាន់​ក្នុងស្រុក បានឱ្យដឹងថា​៖ រដូវចូលឆ្នាំ​ចិន​ជិត​មកដល់ ឈ្មួញ​រកស៊ី​ល្មើសច្បាប់​កំពុងតែ​សម្រុក​លួច​ដឹក​​មាន់​និង​ជ្រូក​ពី​វៀតណាម​ចូល​ស្ទើរ​គ្រប់់​ច្រក​មក​បើ​ឱ្យ ដេប៉ូ​តាម​ខេត្ត និង​តាម​ទីផ្សារ​មួយចំនួន ធ្វើឱ្យ​ផលិតផល​សត្វ​ក្នុងស្រុក​ធ្លាក់​​ថ្លៃ​ដួល​បាស់ជើង ចង់​បោះបង់ចោល​មុខរបរ​ទាំងនេះ ។​
​    ​
​លោក ឆាយ សុខ​ហួរ ប្រធាន​សមាគម​ចិញ្ចឹម​មាន់បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​១៨ មករា​ថាៈ ជ្រូក​និង​មាន់ មកពី​ប្រទេស​វៀតណាម កំពុង​ផ្អើល​នាំចូល​វាយលុក​ទីផ្សារ​ស្ទើរ​គ្រប់​ខេត្ត​។ មាន់​ពី ៤​ម៉ឺន ទៅ ៥​ម៉ឺន​ក្បាល បាន​នាំចូល​ក្នុង​មួយថ្ងៃ ។ ជ្រូក​៦០០០​ក្បាល​បាន​នាំចូល ។ ឈ្មួញ​ខ្លះ​មាន​អាជ្ញាប័ណ្ណ ខ្លះទៀត​មាន​អ​ជ្ញា​ប័ណ្ណ​សេះ​ហោះ នាំគ្នា​នាំចូល​តាម​ខេត្ត​នានា ក្រោមលេស​ថា ខេត្ត​នេះ​នៅ​ខ្វះ ជ្រូក​កាប់ ខ្វះ មាន់​-​ទា ហើយ​ដឹក​ចូល​ដាក់​តាម​ដេប៉ូ លក់​មាន់​ទា​ជ្រូក​ពេញ​អស់ហើយ កសិករ និង​កសិដ្ឋាន​ចិញ្ចឹម​មាន់ ក្នុងស្រុក​មិន​សប្បាយចិត្ត ទៅនឹង​ការហូរចូល​ជ្រូក​និង​មាន់​មកពី​ប្រទេសក្រៅ មក​កាច់​បំបាក់​តម្លៃ​ផលិតផល​ក្នុងស្រុក ។ ធ្វើឱ្យ​ផលិតផល​សត្វ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​​បាត់បង់​ផលចំណេញ និង​អាច​ខាតដើម​ទៅលើ​ការផ្តល់​ចំណី​ជាដើម ។
​    ​
​បង​វណ្ណា អ្នក​ចិញ្ចឹម​មាន់ ឱ្យ​ក្រុមហ៊ុន SNT បានឱ្យដឹងថា​៖ ដេប៉ូ​ទទួល​មាន់​លក់​នីមួយៗ បាន​ទទួលយក​មាន់​ពី​វៀតណាម​ដាក់​ពេញ​​ដេប៉ូ​អស់ហើយ ត្រៀម​លក់​សម្រាប់​ពេល​ចូលឆ្នាំ​ចិន ខាងមុខនេះ ដូច្នេះ​ក​សិ​ដ្ខា​ន​ក្រុមហ៊ុន​ចិញ្ចឹម​ក្នុងស្រុក ស្ទើរតែ​ពិបាក​លក់​ដោយសារ​​ថ្លៃ​ថោក​មកពី​មាន់​វៀតណាម បុក​មក​ច្រើនពេក ។ អ្នក​ចិញ្ចឹម​ក្នុងស្រុក​ចង់​បិទទ្វារ​អស់ហើយ ។​
​    ​
​បង​ទ្រី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅ​ភ្នំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជិត​ចូល​ឆ្នាំនេះ ថ្លៃ​មាន់​រស់ (​មាន់​សាច់​) តែ ៤៥០០​រៀល​/1kg ថ្លៃ​ប៉ុណ្ណឹង​គឺ​លក់​ខាត​ហើយ ។ ពីមុន​មាន់​រស់​ថ្លៃ ៥៥០០​រៀល ទៅ ៦០០០​រៀល​/1Kg ។ គាត់​ចង់បាន​តម្លៃ​មួយ​ថេរ គឺ​ពី ៥៥០០​រៀល ទៅ ៦០០០​រៀល ក្នុង​មួយ​គីឡូ​ទើបបាន​ចំណេញ​ខ្លះ ។ រីឯ​មាន់​បី​សាសន៍​ថ្លៃ​ខ្ពស់ជាង​នេះ ។ រីឯ​អ្នក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​វិញ​គឺ​ឈឺក្បាល​ណាស់ដែរ ដោយសារ​ជ្រូក​នាំចូល​ច្រើនពេក ធ្វើឱ្យ​អ្នក​ចិញ្ចឹម​បាត់​ថ្លៃដើម គឺ​ខាត​លែង​ហ៊ាន​រកស៊ី​មុខរ​របរ​នេះ​តទៅទៀត​។
​    ​
​អ្នក​ចិញ្ចឹមសត្វ​មួយចំនួន ហ៊ាន​សួរ​ទៅ​មន្ត្រី​កសិកម្ម​ថា ក្រសួង​មិនគួរ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យទៅ​ឈ្មួញ ដើម្បីឱ្យ​មានការ​នាំចូល​សត្វ​បែបនេះ​ទេ វា​ធ្វើឱ្យ​បាត់បង់​តម្លៃ​ខ្ពស់​សម្រាប់​ផលិតផល​ក្នុងស្រុក ។ ប៉ុន្តែ​មន្ត្រី​កសិកម្ម​បាន​ឆ្លើយតប​មកវិញ​ថាៈ​តើ​អ្នកឯង​អាចមាន​សមត្ថភាព​​ទប់​តម្លៃ​ទីផ្សារ​ក្នុងស្រុក​ឱ្យ​ផលិតផល​សាច់ មាន​លំនឹង​ឬទេ ប្រសិនបើ​មិនឱ្យ​មានការ​នាំចូល ជ្រូក​មាន់​យ៉ាង​ដូច្នេះ Sic ។​

​លោក សេង សុវណ្ណ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនអាច​សុំ​ការបញ្ជាក់​តាម ទូរស័ព្ទ​បានទេ នៅ​ព្រឹក​ថ្ងៃទី ១៨​ខែ មករា​នេះ ៕
ជ្រូក​និង​មាន់​ពី​វៀតណាម សំរុក​នាំចូល បំផ្លាញ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​មុនពេល​ចូលឆ្នាំ​ចិន​ខាងមុខនេះ​
ការនាំចូលជ្រូកមាន់ពីវៀតណាមនាពេលកន្លងមក(រូបឯកសារ)
ជ្រូក​និង​មាន់​ពី​វៀតណាម សំរុក​នាំចូល បំផ្លាញ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​មុនពេល​ចូលឆ្នាំ​ចិន​ខាងមុខនេះ​

ថ្ងៃ​ពុធ ទី០៣ ខែមករា ឆ្នាំ២០១៧

ភ្នំពេញៈអនុប្រធានការិយាល័យប្រតិបត្តិពន្ធនាគារខេត្តកំពង់ធំផ្នែកអនុរក្សមានចារិកស្រីកំពុងតែល្បីល្បាញខាងរំលោភសេពសសន្ថវៈ(រួមបវេណី)អំពើអនាចារ ទៅលើប្រុសក្មេងស្អាត ៗនៅក្នុងគុកចាប់តាំងពីឆ្នាំ២០០១រហូតដល់ឆ្នាំ២០១៥គឺមានចំនួនរាប់ពាន់នាក់ហើយគាត់ជា មនុស្សចូលចិត្តប្រើអំពើហិង្សាដ៏ឃោរឃៅព្រៃផ្សៃបំផុតជាពិសេសបានដោះយកស្បែកជើងផ្ទា ត់វាយក្បាលស្ត្រីអ្នកជាប់គុកដោយគ្រាន់តែពួកគេប្រកែកគ្នាបន្តិចបន្តួចកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។

លោក ភិន សំអុល អាយុខ្ទង់៥០ឆ្នាំជាងមានតួនាទីជា មន្ត្រីអនុប្រធានការិយាល័យប្រតិបត្តិ នៃពន្ធនាគារខេត្តកំពង់ធំផ្នែកអនុរក្សជារៀងរាល់ថ្ងៃ តែងតែជេរបញ្ចោរអ្នកទោស មិនថាយប់ឬថ្ងៃដូចសត្វធាតុ។ គាត់ធ្លាប់បាននិយាយគំរាមកំហែងអ្នកទោសនៅក្នុងគុកខេត្តកំពង់ធំថា«គុកនេះជាគុករបស់អញ អ្ហែងចង់ខ្លាំងអី...!»។

នៅក្នុងរយៈពេលពីរបីថ្ងៃនេះមានអ្នកទោសបានស្លាប់ពីរនាក់ ដោយសារបុគ្គលនេះមិនបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំ ក៍ព្រោះតែអំពើពុករលួយគ្មានលុយឱ្យ (ភិន សំអុល)។ គាត់បានចោទប្រកាន់អ្នកទោសថា ឈឺពុត! តែធាតុពិតនៅពីក្រោយរឿងនេះជាលេសហេតុផលនៃ អំពើពុករលួយតែប៉ុណ្ណោះ។

ដោយសារចារិកស្រីឈ្លោះមិនរើសមុខនោះ សូម្បីតែមន្ត្រីពន្ធនាគារគ្នាឯងក៍លោក ភិន សំអុល ឆ្កឹះឆ្កៀលចាក់ចុចជេរបញ្ចោរមិនរើសមុខឡើយ។ ព្រោះគាត់អាងខ្នងបង្អែក អគ្គស្នងការពន្ធនា គារក្រសួងមហាផ្ទៃនៅពីក្រោយខ្នង។ ថ្វីបើ ភិន សំអុល មានតួនាទីស័ក្តិតូចក្តី។ ក៍ប៉ុន្តែគ្មាននរណាហ៊ានប៉ះពាល់គេឡើយ។

នៅក្នុងគុកខេត្តកំពង់ធំ អ្នកលក់ដូរសុទ្ធតែមានការដេញថ្លៃត្រឹមត្រូវ តែត្រូវបានលោក សំអុល ចាក់រុកដេញគេឱ្យចេញរួចយកកន្លែងនោះលក់ខ្លួនឯងដោយដំឡើងថ្លៃទំនិញគ្រប់មុខមួយទ្វេគុណនឹងបីទៅបួនដងដូចជា ត្រី ប្រហុក ផ្អក សាច់គោ និងសាច់ជ្រូក។ល។និង។ល។

នៅក្នុងអំឡុងខែកុម្ភៈឆ្នាំ២០១៥អគ្គស្នងការនគរបាលជាតិបានបញ្ជូនមន្ត្រីអធិការកិច្ចមួយក្រុ មចុះទៅស៊ើបអង្គេតរឿងលោក ភិន សំអុល រំលោភសេពសន្ថវៈ អ្នកទោសបុរសៗ នៅខេត្តកំពង់ធំរយៈពេលបីថ្ងៃ តាមរយៈពាក្យបណ្តឹងអ្នកទោសក្នុងគុកបួននាក់ បានប្តឹង។ អគ្គស្នងការន គរបាលបានត្រឹមតែបញ្ឈរជើងបុគ្គលនោះតែប្រាំមួយខែ ក៍ដោះលេងឱ្យមានសេរីភាពវិញ ហើ យគេបានធ្វើទុក្ខម្នេញអ្នកទោសកាន់តែសាហាវលើសដើម។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ឱ្យដឹងព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ថា ខ្ញុំរីករាយដែលបានដឹងដំណឹងនេះ។ ក្រសួងមហាផ្ទៃមិនគាំទ្រ រឿងទាំងប៉ុន្មាន ដែលបុគ្គល (ភិន សំអុល) បានធ្វើនោះទេ។ អ្វីដែលខ្ញុំបានទទួលដឹងដំណឹងនេះ! ក្រសួងនឹងចាត់ឱ្យមន្ត្រីជំនាញចុះទៅស៊ើបអង្គេតរឿងនេះជាបន្ទាន់។

ឧត្តមសេនីយ៍ត្រី ភាន ឆវ័ន្ត ប៉ូលិសបម្រើការ ស្នងការដ្ឋានខេត្តកំពង់ធំ ដែលជាប្រធានគ្រប់គ្រងគុកខេត្តកំពង់ធំផងនោះ បានបដិសេធនៅព្រឹកថ្ងៃទី៣១ ខែធ្នូថា អត់មានករណីដូច ការផ្តល់ដំ ណឹងទៅឱ្យកាសែតនោះទេ។ ដូចជាការប្រើអំពើហិង្សាទៅលើអ្នកទោស ហើយការរំលោភសេ ពសន្ថវៈអ្នកទោសវិញក៍គ្មានដែរ។

លោកបន្តទៀថា រាល់ករណីរឿងអ្វីកើតមានឡើងគឺសុទ្ធតែមានគណៈកម្មការចុះត្រួតពិនិត្យជា ពិសេសមានព្រះរាជអាជ្ញាចូលរួម។ ពាក់ព័ន្ធព័ត៌មានថ្មីៗដែលទុកឱ្យអ្នកទោសស្លាប់ពីរនាក់នៅ ក្នុងគុកខេត្តកំពង់ធំខ្ញុំបានធ្វើរបាយការណ៍ជូនអគ្គស្នងការនគរបាលជាតិរួចហើយ។

ទាក់ទងករណីខាងលើលោក ភិន សំអុល អនុប្រធានការិយាល័យពន្ធនាគារខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកអនុរក្ស បានឆ្លើយតប នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ថា លោកទទួលស្គាល់បាន ដោះទ្រនាប់ជើងផ្ទាត់វាយក្បាលស្ត្រីអ្នកទោសពិតប្រាកដមែន។ ប៉ុន្តែក្នុងលក្ខណៈបែបអប់រំមិន ធ្ងន់ធ្ងរទេ។ព្រោះមានអ្នកចូរឃាត់ស្ត្រីទាំងនោះមិនស្តាប់។ចំពោះរឿងលក់ដូរនៅក្នុងគុកគឺមកពីអ្នកចាស់មិនគោរពច្បាប់ផ្ទៃក្នុងអង្គភាព។ ដូច្នេះលោកក៍សុំថ្នាក់ដឹកនាំលក់ដូររយៈពេលមួយម កហើយដោយគ្មានការដេញថ្លៃទេ។

ការនិយាយបែបអៀនៗខ្លួនដល់រឿងរំលោភសេពសន្ថវៈអ្នកទោសប្រុសៗ លោកបានបន្តទៀត ថាសម្រាប់អ្នកទោសបួននាក់បានប្តឹងខ្ញុំនោះ ត្រូវបញ្ជូនទៅខេត្តបាត់ដំបងជាមួយអ្នកទោសសរុ ប២០នាក់។ព្រោះគុកកំពង់ធំមានកន្លែងតូចចង្អៀត។ និយាយជារួមទៅរឿងទាំងអស់នេះវាមិន ពិតទេព្រោះក្រុមការងារអគ្គស្នងការ បានចុះស្រាវជ្រាវម្តងហើយ។ រឿងនេះមានគេចង់ធ្វើបាប ការងាររបស់ខ្ញុំ !បើទោះបីខ្ញុំខំប្រឹងធ្វើការយ៉ាងក៍ដោយ។

យោងតាមប្រភពពីបុរសម្នាក់ ធ្លាប់ជាប់គុកនៅខេត្តកំពង់ធំ អស់រយៈពេលជិតពីរឆ្នាំបាននិយា យរៀបរាប់នៅព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ថា ភិន សំអុល ជាមនុស្សកាកសំណល់ខ្មែរក្រហម បានប្រើអំពើហិង្សាដោះយកទ្រនាប់ជើងវាយក្បាលស្ត្រីជាប់គុកពីរនាក់ហើមក្បាល កាលពីថ្ងៃ ទី១៥ខែធ្នូឆ្នាំ២០១៦។ ព្រោះតែពួកគេប្រកែកគ្នាបន្តិចបន្ទួច។ ដោយញៀនដៃវាយមនុស្សគ្មានទោសពៃ ភិន សំអុល បានវាយបុរសឈ្មោះ ហាវ ភឿង រយះក្បាលចេញឈាមប្រវែងមួយថ្នាំងដៃកន្លះដោយគ្មានមូលហេតុអ្វីសោះ។

ប្រភពដដែលបានបង្ហាញ អំពើឃោរឃៅរបស់ ភិន សំអុល ទៀតថា គាត់បានវាយបុរសម្នាក់ឈ្មោះ សុជ សាម នឹងដងអំបោសឫស្សីរហូតក្លាយទៅជាមនុស្សឆ្កួតដែលកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំខេត្តកំពង់ធំ។ ដោយសាររងរបួសក្បាលធ្ងន់ធ្ងរពេកគ្មានសង្ឃឹមថា សុជ សាម អាចរស់រានមានជីវិតឡើយ។

អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់ខែកុម្ភៈឆ្នាំ២០១៥ ត្រូវបានប្រភពដ ដែលបន្តថា លោក សំអុល បានរំលោភសេពសន្ថវៈ អ្នកទោសប្រុសក្មេងស្អាតៗ រាប់ពាន់នាក់នៅក្នុងគុកខេត្តកំពង់ធំ។ ក្នុងឆ្នាំ២០១៥ដោយការអត់ទ្រាំមិនបាន រំលោភសេពសន្ថវៈទាំងព្រឹក ទាំងល្ងាច ហើយមានពេលខ្លះរំលោភម្តងពីរនាក់ផងនោះ មានមនុស្សបួននាក់បានចេញមុខប្តឹ ង ភិន សំអុល ទៅសាលាខេត្តកំពង់ធំ។ ក្នុងនោះមានឈ្មោះ លុច្ស កុយ, ស្រ៊ី ប៉េ ,យក់ រីហ្សែន និង ប៉ែត សុខហៃ។ ដើម្បីលុបលាងអំពើពាលរបស់ខ្លួនលោក សំអុល ឱ្យគេដឹកអ្នកប្តឹងទាំងបួននាក់នោះផ្លាស់ទៅគុកខេត្តបាត់ដំបងដោយយកលេសថាទាំងបួននាក់មិនគោរពវិន័យគុក។ រីឯអ្នកនៅសល់ត្រូវគាត់គំរាមកំហែងទុកជាមុនកុំឱ្យប្តឹងផ្តល់ដូចទាំងបួននាក់នោះបន្តទៀត។

គួរបញ្ជាក់ថាមានជនរងគ្រោះជាច្រើននាក់ ដែលមិនហ៊ានចេញមុខប្តឹងផ្តល់ឬតវ៉ា ព្រោះពួកគេ ភ័យខ្លាចលោក ភិន សំអុល ធ្វើបាប។ ក៍ប៉ុន្តែយ៉ាងហោចណាស់ ក៍មានមនុស្សបួននាក់ដែលបានបង្ហាញអំពើអាក្រក់ ភិន សំអុល រួចជាស្រេច។ រីឯសំណុំរឿងនោះទៀតសោតត្រូវបានគេបិទមិនឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងឡើយ។ដោយការអត់ទ្រាំមិនបាននឹងការរំលោភអ្នកទោសប្រុសៗទាំងនោះច្រើនពេកទើបធ្វើឱ្យបែកការណ៍អំពើលាមកអនាចាររបស់លោក ភិន សំអុល ត្រូវត្រលាតត្រឡាងការពិត៕




អង្គារ ២៧ ធ្នូ, ២០១៦ 


(ភ្នំពេញ)៖ ចោរប្លន់មួយក្រុមមានគ្នា៧នាក់ ប្រដាប់ដោយកាំភ្លើង អាកាចំនួន៦ដើម បានចូលទៅធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលជាថៅកែរោងម៉ាសីុនកិនស្រូវ ដោយបានចាប់ជនរងគ្រោះចង និងយកស្កុតបិទមាត់ជាប់ មិនឲ្យស្រែក ព្រមទាំងបានបាញ់ប្រហារទៅលើបុរសម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយ ពេលរត់មកជួយ ក្រោយឭសំឡេងស្រែករបស់ជនរងគ្រោះ ហើយបណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។
ករណីប្លន់ប្រដាប់អាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិ ព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ ដែលបានសួរនាំសមត្ថកិច្ច និងជនរងគ្រោះបាននិយាយថា ពេលដែលកំពុងចូលប្លន់នោះ ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦នាក់ បានស្រែកថា «អញស្អប់ណាស់គ្រួសារឯងធ្វើបាបគ្រួសារអញខ្លាំងណាស់» ព្រមទាំងប្រកាសឲ្យរត់ចេញតាមទ្វារក្រោយ ដូច្នេះករណីនេះអាចជា ករណីគំនុំផងដែរ ហើយអាចថា ក្រុមជនសង្ស័យធ្លាប់ស្គាល់ និងចេញចូលផ្ទះជនរងគ្រោះទៀតផងដែរ។
យោងតាមរបាយការណ៍របស់មន្រ្តីអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា មុនពេលកើតហេតុម្ចាស់ផ្ទះកំពុង អង្គុយមើលទូរទស្សន៍ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ អាវុធAK3​ដើម ចូលមកភ្ជង់រួចចងដៃទៅក្រោយហើយឲ្យក្រាបចុះក្រោម និងរើកកាយក្នុងផ្ទះរួចយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការមួយចំនួន។
មន្រ្តីអាវុធហត្ថបានបន្ថែមទៀតថា «ពេលកំពុងធ្វើសកម្មភាពនោះក៏មានកាភ្ញាក់ផ្អើលហើយ ជនរងរបួសជាប្អូនជីដូនមួយ ដែលមានផ្ទះនៅក្បែរនោះ ចេញមកជួយក៏ជួបជាមួយបក្ខពួកជនសង្ស័យ ដែលនៅការពារខាងក្រៅហើយក៏បាញ់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសត្រង់ពោះ ហើយបញ្ជូនទៅសង្គ្រោះនៅពេទ្យលោកសង្ឃ រហូតធ្វើការវះកាត់រួចហើយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ»។
មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ម្ចាស់ផ្ទះដែលមានម៉ាស៊ីនកិនស្រូវខ្នាតតូចខាងលើនោះ ប្ដីឈ្មោះ កែម កន អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ភី ធឿន អាយុ៣៨ឆ្នាំ មានកូនស្រីម្នាក់និងប្រុស២នាក់ ហើយជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនិងកូនទាំង៣នាក់ ត្រូវចោរចាប់ចងស្លាបសេក និងយកស្កុតបិទមាត់មិនឲ្យស្រែករួចឡើយ។ ដោយឡែក ជនរងគ្រោះដែលត្រូវចោរបាញ់បណ្តាលឲ្យរងរបួសធ្ងន់នោះមានឈ្មោះ គយ ប៉ន អាយុ៤១ឆ្នាំ។
សម្រាប់ទ្រព្យសម្បត្តិ ដែលក្រុមចោរទាំងនោះរួមមាន: មានលុយចំនួន៥០០ដុល្លារ គ្រឿងអលង្ការប្លាទីន មានខ្សែក ចំនួន៥ជីកន្លះ ក្រវិល១ជីកន្លះ និងកងដៃ២កងតម្លៃ១៥០ដុល្លារ។
ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលពួកគាត់ កំពុងមើលទូរទស្សន៍នៅក្នុងផ្ទះ ស្រាប់តែក្រុមជនសង្ស័យ បាននាំគ្នាចូលទៅធ្វើ សកម្មភាពចាប់ចងស្លាបសេក និងយកស្កុតបិទមាត់។
បន្ទាប់មកបានគំរាមបាញ់សម្លាប់ និងបានយកកណ្ដៀវ ភ្ជង់កកូនស្រីជនរងគ្រោះម្នាក់ឲ្យដើរប្រមូលុកទ្រព្យសម្បត្តិ ខាងលើ។
មិនតែប៉ុណ្ណោះពួកចោរបាន គំរាមបាញ់សម្លាប់ជនរងគ្រោះចោលមួយពូជ ព្រោះខឹងឲ្យជនរងគ្រោះ យកលុយឲ្យទៀតមិនបាន ប៉ុន្តែជនរងគ្រោះប្រាប់ថាគ្មានលុយទេ ព្រោះទើបទិញរថយន្តហាយឡែនឌ័រ មួយគ្រឿងអស់លុយហើយ។
បន្ទាប់មកទៀត ក្រុមចោរបាននាំគ្នាចាកចេញ ប៉ុន្តែមុនពេលចេញទៅ ពួកគេបានបាញ់ បងប្រុសជីដូនមួយជនរងគ្រោះ ដែលកាន់កាំភ្លើងខ្យល់១ដើម ចូលទៅជួយជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។ ទើបគេចខ្លួនបែកផ្លូវគ្នា និងបានបាញ់គំរាមជាច្រើនគ្រាប់ទៀត ចំណែកអ្នកភូមិនិង ប្រជាការពារ បាននាំគ្នាតាមដែរប៉ុន្តែដោយសារតែចោរបាញ់គំរាម ជាបន្តបន្ទាប់ទើបនាំគ្នាដកថយ។
ភ្លាមៗក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងអាវុធហត្ថ បានចុះទៅតាមប្រមាញ់ក្រុមចោរ តែយប់ពេក ក៏ជនសង្ស័យមានឱកាសគេចខ្លួនតែម្តង។
លោក យឹម សារ៉ាន់ បានបញ្ជាក់នៅព្រឹកនេះថា កម្លាំងនគរបាលរបស់លោក ក្រោមបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងនេះ៕

កាលពីម្សិលមិញនេះផេកហ្វេសបុក Narita Skincare Beauty Home បានបង្ហោះអត្ថបទមួយទាក់ទងនឹងល្បិចបោកថ្មី ដើម្បីចែកចាយឲ្យបងប្អូនអានទាំងអស់ ដើម្បីឲ្យប្រយ័ត្នទាំងអស់គ្នា! អត្ថបទរបស់គាត់បានសរសេរថា៖ ចាស៎សួរស្តីអតិថិជននិងមិត្តៗបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានរឿងចង់ចែករំលែកដល់អ្នកទាំងអស់គ្មាដើម្បីអោយមានការប្រយ័ត្នចំពោះជនឆបោករូបនេះ។
15665718_1622205104755604_8150679869635018124_n
នៅថ្ងៃទី 25 12 2016 ជនខិលខូចរូបនេះបានចូលទៅក្នុងហាងនាងខ្ញុំ ដោយប្រើល្បិចអោយកូនចៅខ្ញុំcallទៅខ្ញុំ បន្ទាប់មកជនខិលខូចនោះបាននិយាយជាមួយខ្ញុំ ហើយវាបាននិយាយជាមួយខ្ញុំដោយប្រាប់ខ្ញុំថាវានាំភ្ញៀវមកទិញលេលាបមុខហើយខ្ញុំថាអោយទិញជាមួយកូនចៅខ្ញុំទៅ ខ្ញុំអត់នៅទេហើយវាថាអញ្ចឹងស្អែកវានាំគេមកម្តងទៀតខ្ញុំក៌បិទទូរស័ព្ទ ។ ហើយវានៅតែបន្តការនិយាយម្នាក់ឯងដោយធ្វើកាយវិការអោយកូនចៅខ្ញុំដកIpaidដែលខ្ញុំបានសាកថ្មហ្នឹងយកអោយវា វាប្រាប់កូនចៅខ្ញុំថាខ្ញុំអោយយកប្រញាប់ឡើងយកទៅធ្វើឯកសារ ហើយអោយកូនចៅខ្ញុំហ្នឹងជិះទៅជាមួយវាទៀត។ដោយមានការសង្ស័យកូនចៅខ្ញុំថាCallទៅខ្ញុំសិនវាថាមិនបាច់Callទេ វាក៌ទាញIpaidខ្ញុំពីកូនចៅខ្ញុំហើយកូនចៅខ្ញុំក៌ទាញមកវិញ ហើយវាថាម៉េចអត់ទុកចិត្តវាមែនទេ ហើយកូនចៅខ្ញុំថាអត់ទុកចិត្តទេ វាក៌ថាអោយលឿនប្រយ័ត្នគាត់ខឹងកូនចៅខ្ញុំមិនព្រម។ហើយស្របពេលនោះមានកូនចៅខ្ញុំម្នាក់ទៀតមកដល់វាក៌ជិះម៉ូតូចេញបាត់ទៅ៕
15697997_1622205094755605_5231086219605073962_n15672955_1622205074755607_1805035407301049633_n





ក្រុមពន្លត់អគ្គិភ័យដែលប្រភពមិនបញ្ជាក់ថានៅអង្គភាពណានោះ បានរងការចោទប្រកាន់ថាបានទារលុយពីម្ចាស់ផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះបំផ្លាញចំនួន៥០០០ដុល្លារ តែម្ចាស់ផ្ទះយល់ព្រមឲ្យតែ៣០០០ដុល្លារ ក៍ត្រូវក្រុមពន្លត់អគ្គិភ័យធ្វើសកម្មភាពយឺតយ៉ាវអូសក្រឡា បណ្តាលឲ្យភ្លើងឆេះបំផ្លាញគ្រឿងបន្លាស់រថយន្តហ្មត់តែម្តង ។
ហេតុការណ៍កើតមានអគ្គិភ័យនិងការតថ្លៃគ្នាខាងលើនេះ បានកើតឡើងតំាងពីវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃសៅរ៍ម្សិលមិញដដែល នៅទីតំាងផ្ទះឆេះចំនួន០៨ល្វែង ដែលជាផ្ទះលក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទគឺផ្ទះលេខ ១៤,១៦ និង១៨ គឺមានម្ចាស់តែមួយ ហើយក៏ជាផ្ទះដែលភ្លើងផ្តើមឆេះមុនគេដែរ នៅលើផ្លូវ១៨៨ និងផ្ទះ៥ល្វែងទៀត ស្ថិតលើផ្លូវ១៩៤ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
បើតាមរបាយការណ៍បឋមពីបានឱ្យដឹងថា ក្រុមអន្លត់អគ្គិភ័យដែលចូលក្នុងប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះ មានមកពីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ  ក្រសួងមហាផ្ទៃ ខាងប៉េអឹម លើផ្ទៃប្រទេស ង៧០ និងរថយន្តរបស់ក្រុមហ៊ុនឯកជនមួយចំនួន ។
សេចក្តីរាយការណ៍បានបន្តថា អគ្គិភ័យខាងលើនេះដែរ មិនមានមនុស្សណាម្នាក់របួស ឬ ស្លាប់នោះទេ ប៉ុន្តែទំហំនៃការខូចខាតអស់រាប់សែនដុល្លារ ។
យ៉ាងណាក៍ដោយ នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ «អង្រុត» មិនអាចរកការសុំបំភ្លឺបានទេ ពីភ្នាក់ងារអន្លត់អគ្គិភ័យខាងលើនេះ ៕

ប្រភពhttps://www.khmerhit.com/news-185883#


ព្រះតេជគុណ ប៊ុន ប៊ុនតិញនិង​គល់ប្រញូងដែលរងការពុះជ្រៀក(រូបភាពពីគេហទំព័រវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ)
ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម អះអាងថា គល់ក្រញូងមួយនៅខេត្តសៀមរាម ដែលសេសសល់ពីការកាប់របស់មន្ត្រីអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ត្រូវបានជនមិនស្គាល់មុខកាប់ឆ្កឹះអស់មួយចំណែកបន្ថែមទៀត ខណៈគល់នោះកំពុងដុះពន្លកឡើងវិញ។
ព្រះតេជគុណ ប៊ុន ប៊ុនតិញ បានសម្តែងការសោកស្តាយចំពោះជនមិនស្គាល់មុខបន្តកាប់ពុះយកគល់ ក្រញូង ជាប្រភេទឈើដែលពលរដ្ឋនៅតំបន់នោះឲ្យតម្លៃនិង គោរពបូជា។ ព្រះអង្គត្រូវបានគេហទំព័រវិទ្យុសំឡេងព្រះសង្ឃឯករាជ្យដកស្រង់ថេរដីកា និង មានភ្ជាប់រូបភាពនៃគល់ប្រញូងមកដែលរងការពុះជ្រៀកមកចុះផ្សាយកាលពីថ្ងៃទី១៩ម្សិលមិញ។
កាលពីថ្ងៃទី៦ខែវិច្ឆិកា មន្ត្រីអាជ្ញាធរជាតិអប្សរាមួយក្រុមបានកាប់រំលំដើមក្រញូងនៅតំបន់ឧទ្យានអង្គរធំ ក្នុងសង្កាត់គោកចក ក្រុងសៀមរាបដែលមានអាយុកាលជាង២០០ឆ្នាំ ដោយហេតុផលថា ដើម្បីកុំឲ្យបាក់រលំព្រោះដើមនោះមានគេលួចកាប់ជិតដាច់ហើយ។ ប៉ុន្តែក្រោយមកតុលាការខេត្តសៀមរាបបានបញ្ជារឲ្យឃាត់ខ្លួនមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន៥នាក់ពាក់ព័ន្ធនឹងកាប់ដើមក្រញូងនេះ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាទៀតថា គល់ក្រញូងនោះមានដុះពន្លកខ្លះវិញ ហើយពេលនេះព្រះបានទាក់ទងសុំឲ្យអាជ្ញាធររៀបចំធ្វើរបងការពារគល់នោះ។
សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com
ទឹកចិត្តឪពុកលើលោកនេះ មិនថាពុកគេឬពុកយើងទេសុទតែស្រឡាញ់កូនដូចៗគ្នា រហូតដល់ពុកខ្លះខំប្រឹងប្រែងដើម្បីកូនរៀនសូត្រតាំងពីតូចរហូតដល់ធំពេញវ័យ។ នៅពេលកូនធ្វើខុសពុកម៉ែតែងតែខ្វាយខ្វល់ជាងអ្នកណាទាំងអស់។ ជាក់ស្តែងសូមបងប្អូនទស្សនារូបភាពខាងក្រោមនេះដែលបានបង្ហោះតាំងពីខែឧសភាមកម្លេះ នៅក្នុងគណនីហ្វេសបុករបស់លោកវេជ្ជបណ្ឌិត ដែលមានឈ្មោះថា Mana chan ។ គាត់បានបង្ហោះរូបភាពនំចំណីជាច្រើនទុកសម្រាប់ផ្ញើជូនកូន ដោយគាត់សរសេរថា៖ ” ថ្ងៃនេះសំរាកទៅលេងកូនប្រុសនឹងយកសំភារះមួយចំនួនតូចជូនលោកកូន(នឹកកូន អាណិតកូនណាស់)”។ យ៉ាងណាមិញការប្រព្រឹត្តរបស់កូនលោកវេជ្ជបណ្ឌិត ទុកឲ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ ហើយសង្ឃឹមថាលោកវេជ្ជបណ្ឌិតកុំគិតខ្លីដូចដែលបានបង្ហោះវិដេអូកាលពីម្សិលមិញ៕
13164282_1704839779782226_7513656610366403247_n13166079_1704839843115553_2656604377306968641_n13174212_1704839746448896_505407842947122990_n13177434_1704839693115568_5929534147995609659_n13177924_1704839796448891_8228689749220101052_n13240623_1704839823115555_5989394642574594928_n


ដោយ ៖ ប៊ុន ធឿន   
ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៦:៥៧   (16-10-2016 16:57)
ខេត្តបន្ទាយមានជ័យ ៖ អ្នកបច្ចេកទេស​៣​នាក់​ក្នុង​នោះ​ម្នាក់​បាន​ដាច់​ខ្លួន​ជា​កំណាត់​ៗ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ថ្មភ្នំ​បាន​បាក់​ធ្លាក់​ពី​កម្ពស់​ប្រមាណ​ជាង​២០០​ម៉ែត្រ​សង្កត់​លើ​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ការដ្ឋាន​កិន​ថ្ម​មួយ​កន្លែង​នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។
លោក ស៊ី ឌី អធិការ​នគ​បាល​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា ជន​រង​គ្រោះ​៣​នាក់​ដែល​ស្លាប់មាន ១-​ឈ្មោះ ហែម គឹ​ម​លេង ហៅ​ឡំ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ ត្រូវជា​ឪពុក​, ២-​ឈ្មោះ លេង គឹ​ម​ឡុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ ត្រូវជា​កូន រស់នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី និង ៣-​ឈ្មោះ ថន រ​ដ្ឋា ហៅ សាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​អ្នក​បញ្ចេ​ក​ទេស​ឃួ​ង​ថ្ម មានស្រុក​កំណើត​ខេត្តបាត់ដំបង ។
លោក​អធិការ​បញ្ជាក់​ថា មូលហេតុ​ដែល​កើតឡើង​គឺ​ជន​រង​គ្រោះ​ឈ្មោះ ហែម គឹ​ម​លេង ហៅ​ឡំ បាន​បើក​អេ​ស្កា​កាយ​លើ​កំពូលភ្នំ​ធំ​ខាងលើ​កម្ពស់​ប្រមាណ​ជាង​២០០​ម៉ែត្រ ខណៈ​កំពុង​កាយ​ថ្ម​ខាងលើ​ស្រាប់តែ​កំពូលភ្នំ​បាន​បាក់​ធ្លាក់​មក​ខាងក្រោយ​បណ្តាល​ដី​បាក់​សង្កត់​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿង និង​ម៉ា​ស៊ី​ឃួ​ង​១​គ្រឿង បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ ឯ​អ្នក​ផ្សេង​ទៀត​បាន​គេចខ្លួន​ផុត​ពី​គ្រោះថ្នាក់ ។
លោក ស៊ី ឌី បាន​បន្ត​ថា ក្រោយ​ពេល​គ្រោះថ្នាក់​កើតឡើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ដោយ​ស្នូរ​ថ្មភ្នំ​បាក់ និង​បាន​នាំ​គ្នា​ទៅ​មើល​យ៉ាងច្រើន ហើយ​កម្លាំង​នគ​បាល​ស្រុក​មង្គល​បូ​រី និង​នគ​បាល​ប៉ុស្តិ៍​អូរ​ប្រាសាទ បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ដី​ភ្នំ​ដែល​បាក់​សង្កត់​មាន​ប្រវែង​ប្រមាណ​ជាង​៥០​ម៉ែត្រ និង​ថ្មភ្នំ​ធំ​ៗ​ដែល​សង្កត់​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿង និង​ម៉ាស៊ីន​ឃួ​ង​ថ្ម​១​គ្រឿង ព្រមទាំង​អ្នក​ស្លាប់​ក្នុង​អេ​ស្កា​វ៉ា​ទ័​រ និង​ថ្មភ្នំ​ចំនួន​៣​នាក់ ត្រូវ​បាន​អេ​ស្កា​វ៉ា​ទ័​រ​៥​គ្រឿង និង​អា​ប៊ុល​២​គ្រឿង​កាយ​អស់​រយៈពេល​២​ម៉ោង​ទម្រាំ​រក​ឃើញ​សាកសព​ឃើញ​ម្នាក់​ដែល​អ្នក​ប​ច្ចក​ទេស​ឃួ​ង​ថ្ម​ដែល​ដាច់​ជា​កំណាត់ ឯ​អ្នកបើកបរ​អេ​ស្កា​២​នាក់​ស្លាប់​ក្នុង​កាប៊ី​ន​អេ​ស្កា ។
លោក លឹ​ម សេង ប្រធាន​ក្រុមហ៊ុន​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្មភ្នំ​ធំ បាន​ប្រាប់​ថា គ្រោះថ្នាក់​ដែល​កើតឡើង​គឺ​នេះ​គឺ​ដោយ​ភ្លៀង​ធ្លាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយ​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​កាយ​លើ​កំពូលភ្នំ ស្រាប់តែ​បាក់​ថ្មភ្នំ​ធ្លាក់​សង្កត់​អ្នក​ឃួ​ង​ថ្ម និង​អេ​ស្កា​តែ​ម្តង ។
លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ស្លាប់​គឺជា​អ្នកជំនាញ ហើយ​ធ្វើការ​ក្នុង​ការដ្ឋាន​កិន​ថ្ម​របស់​ក្រុមហ៊ុន​ឈ្មោះ ហែម គឹ​ម​លេង ហៅ​ឡំ ធ្វើការ​រយៈពេល​១៦​ឆ្នាំ និង​កូនប្រុស​ឈ្មោះ លេង គឹ​ម​ឡុ​ង និង​ឈ្មោះ ថន រ​ដ្ឋា ហៅ​សាន់ ធ្វើការ​បាន​ជាង​១០​ឆ្នាំ ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE






បុណ្យ​ភ្ជុំ​ចប់​ត្រឡប់​មក​ផ្ទះ​វិញ​យំ​បោក​ខ្លួន ​ព្រោះ​មន្ត្រី​ឥណទាន​ គាស់​ផ្ទះ ​យក​ទ្រព្យ​លក់​សងបំណុល


តាកែវ ៖ គ្រួសារមួយ ដែលត្រូវជាកូនបំណុលរស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បានយំបោកខ្លួនហួសចិត្ត ពេលត្រឡប់មកដល់ផ្ទះ ព្រោះតែមន្ត្រីឥណទាន ធនាគារភូមិ រួមជាមួយនឹងមេភូមិ ដែលបានចូលមកគាស់ផ្ទះរបស់គាត់ យកទ្រព្យសម្បត្តិទៅលក់ ក្រោយពីពួកគាត់បង់លុយយឺតពេលតាម កាលកំណត់ជិត២០ថ្ងៃ។
ការចុះមកគាស់ទម្លុះទម្លាយផ្ទះកូនបំណុល ដោយមិនមានដីការបស់ព្រះរាជអាជ្ញាយ៉ាងដូច្នេះ បានធ្វើឲ្យ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឃុំ ជាមួយនឹងកូនបំណុល មានការមិនពេញចិត្ត និងធ្វើការរិះគន់ខ្លាំងៗ ទៅលើពួកមន្ត្រីឥណទានធនាគារថា មិនគួរណាគាបសង្កត់ប្រជាពលរដ្ឋដល់ថ្នាក ់នេះសោះ ថែមទាំងបាន ប្រព្រឹត្តដូចជាចោរបែបទៀតផង។
បើតាមការឲ្យដឹងពីពលរដ្ឋដែលរស់នៅក្បែរផ្ទះគ្រួសារកើតហេតុខាងលើប្រាប់ថា ករណីមន្ត្រីឥណទានរួមនឹង លោកមេភូមិ ចុះមកគាស់ផ្ទះដោយមិនមានដីការបស់ព្រះរាជអាជ្ញា និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចូលរួមនេះ កើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ចំណែកលោកយាយឈ្មោះ ស៊ីង សៀង ដែលជាកូលបំណុលរបស់ធនាគារភូមិ និយាយរៀបរាប់ទាំងទឹកភ្នែក ថា រូបគាត់មិននឹកស្មានថា ធនាគារដែលនិយាយក្តែងៗថា ជួយអភិវឌ្ឍន៍រាស្ត្រ តែបែរជាគាបសង្កាត់រាស្ត្រ ជាន់ករាស្ត្រ ដល់ថ្នាក់នេះសោះ។ គាត់បានបន្ថែមទៀតថា គាត់ដឹងថាបង់លុយយឺតតាមកាលកំណត់របស់ ធនាគារ តែគាត់បានគិតថានឹងយកមាសដែលរូបគាត់ទុកក្នុងខ្នើយដាក់ក្នុងមួយទូទៅលក់សងធនាគារ ក្រោយពេលចប់បុណ្យភ្ជុំបិណ្ឌនេះ ក៏ប៉ុន្តែត្រូវក្រុមមន្ត្រីឥណទាន រួមជាមួយមេភូមិនាំគ្នាមកគាស់ផ្ទះរបស់គាត់ ដែលចាក់សោចោល ឆែកឆេររករបស់របរមានតម្លៃដូចជាទូ គ្រែ យកចេញពីផ្ទះ របស់គាត់ ហើយធ្វើកិច្ចសន្យា លក់ ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ និងដឹងឮត្រឹមតែលោកមេភូមិ និងសាក្សី ជិតខាង ហើយសម្រេចលក់ សម្ភារៈរបស់គាត់ឡៃឡុងទៅឲ្យអ្នកទិញម្នាក់រស់នៅក្នុងឃុំជាមួយគ្នាដើម្បីយកលុយនោះ មកបង់បង្គ្រប់ សម្រាប់ខែដែលគាត់បានបង់លុយយឺត ហើយអ្វីដែលកូនបំណុលស្តាយបំផុតនោះគឺមាសចំនួន៥ជី និងខ្សែ ក ប្លាទីន ២ជី ព្រោះជាទ្រព្យទុកសម្រាប់គាត់ស្លាប់ទៅ បានឲ្យកូនចៅយកមាសនឹងទៅលក់សម្រាប់ធ្វើបុណ្យគាត់ តែឥឡូវបានបាត់បង់អស់ហើយ ដោយក្រុមមន្ត្រីឥណទានទាំងនោះមកគាស់ផ្ទះ របស់គាត់រុះរើខ្ទេចគ្មានសល់ បាត់អស់រលីង។
ចំណែកលោកពូ ចាន់ ពូយ ដែលជាអ្នករស់នៅជិតខាងផ្ទះរបស់គាត់បាននិយាយថា នៅក្នុងថ្ងៃដែលក្រុមមន្ត្រី ឥណទាន ធនាគារភូមិ ចុះមករុះរើ និងគាស់ផ្ទះរបស់កូនបំណុលខាងលើនោះ រូបគាត់ជាមួយនឹងប្រពន្ធបាន ទៅហាមឃាត់គេដែរ តែមន្ត្រីឥណទាន ទាំងនោះ មិនព្រមស្តាប់ទេ ថែមទាំងបាននិយាយថា បើសិនជាលោកពូ មកពាក់ព័ន្ធតើលោកពូជាអ្នកចេញលុយសងមែន។ ពេលឮគេនិយាយដូច្នោះ គាត់ក៏បានដកខ្លួនចេញ ហើយ ពួកគេធ្វើសកម្មភាពអីតាមតែចិត្តរបស់គេ។ លោកពូ ចាន់ ពូយ បាននិយាយទៀតថា ទង្វើរបស់ ធនាគារភូមិ នេះហាក់បីដូចជាកៀបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយពេកហើយ ចង់ធ្វើអីតាមតែចិត្តចង់ចូលទៅ រុះរើផ្ទះរបស់ គេមិនចាំបាច់មានព្រះរាជអាជ្ញាបានដែរ។
ឯលោក រត្ន ចាន់រ៉ាត់ ត្រូវជាកូនរបស់លោកយាយកូនបំណុលរបស់ធនាគារភូមិនោះ ក្រោយពេលកើតរឿង ហេតុនេះឡើងបាន៣ថ្ងៃ គឺនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ រូបលោកបាសរសេរពាក្យបណ្ដឹងមួយដាក់ទៅ លោកមេភូមិ តែលោកមេភូមិមិនព្រមចុះហត្ថលេខាទេ ព្រោះមានឈ្មោះលោកនៅក្នុងពាក្យបណ្តឹងនោះដែរ ទើបលោកមិនព្រមទទួលនិងចុះហត្ថលេខាទេ។
ចំណែកឯប៉ូលិសប៉ុស្តិ៍រដ្ឋបាលវិញបាននិយាយថា ជំពាក់លុយគេហើយមិនសង គេធ្វើអញ្ចឹងហើយ ហើយគាត់ ក៏មិនព្រមទទួលដែរ។
ជុំវិញករណីដែលកើតឡើងខាងលើនេះពលរដ្ឋក្នុងភូមិក៏ដូចជាកូនបំណុលបានសុំឲ្យអាជ្ញាធរ ជាពិសេស លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មេត្តាជួយដល់រាស្ត្រទន់ខ្សោយ ផងកុំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារមួយចំនួនអនុវត្តិការងាររបស់ខ្លួនជាមួយកូនបំណុលដូចករណីនេះទៀត៕


រក្សាសិទ្ធិដោយ កម្ពុជាថ្មី
សារនិងរូបភាពពីប្រិយមិត្ត
-------------
បងជួយចុះផ្សាយបន្ថែម សំណង់នៅឆ្នេរឯករាជ្យ សង់នៅលើដីកម្មសិទ្ឋសួនសាធារណះ របស់ ស្បោងសារ៉ាត់ អតីតអភិបាលខេត្តព្រះសីហនុ ឥឡូវ ហ៊ុន សែន សុីញ៉េ អោយហើយ ទោះជាគណះកម្មការឆ្នេរទាំងបី ស្ថាបន័ធំៗ មិនឯកភាពក៏ដោយ (ក្រសួងរៀប
ចំដែនដី ក្រសួងឬេសចរណ៏ ក្រសួងបរិស្ថាន) អាស្បោងសារ៉ាត់នេះ វាខិតខំរត់រកអន្តរាគមន៏ ចុងក្រោយហ៊ុន សែនលើកលែងអោយវា ។ ស្បោងសារ៉ាត់នេះល្បីខាងលក់គេរ្តអាករ្តទ្រព្យរបស់រដ្ឋ មិនតិចឃាង២០០កន្លែថទេ មុននិងវាចាកចេញពីខេត្តនេះ សូម្បីតែសួន ក៏វាហ៊ានយកដែរ ហើយហ៊ុនសែន នៅលើកលែងអោយវាទៀត ។​ សង់ចំកណ្តាលសួនសាធារណះតែម្តង ធ្វើដូចជាសម្បត្តកេរ្តដូនតាវាចែកអោតអញ្ចឹង​ ។





October 4, 2016

ល្ងាចមិញម៉ោងប្រហែលជាជិត ៩:០០យប់ ពេលត្រលប់មកផ្ទះវិញ ខ្ញុំបានឈប់ទិញបង្អែមនៅជិតស្តុប ផ្សារដីហ៊ុយ។ យួរបង្អែមរៀបនឹងឡេីងម៉ូតូហេីយ ស្រាប់តែលឺសំលេងយំ ចោលភ្នែកមេីលទៅ ឃេីញនារីវ័យជំទង់ម្នាក់ អាយុប្រហែល ២០ឆ្នាំ កំពុងតែអង្គុយយំ ដោយមានថង់ខោអាវ ពីរនៅជាប់ខ្លួនផង ទូរស័ព្ទក៏អត់លុយ ហេីយសោហ៊ុយធ្វេីដំណេីរក៏អស់។
14563578_1824853997749971_1346612351792202064_n
ខំរៀបរាប់ទាំងទឹកភ្នែក នាងប្រាប់អោយដឹងថា ទេីបជិះរថយន្តតាក់សីុ ត្រលប់ មកពីខេត្តពោធិសាត់ មកដល់ភ្នំពេញម៉ោងប្រហែល ៧យប់ រួចនាងខលហៅមិត្តភក្តិនៅម្តុំកំបូលមកយក តែរកគ្នាមិនឃេេីញ ព្រោះតៃកុងតាក់សីុ ជិះចុះជិះឡេីងធ្វេីអោយវង្វេង ចុងក្រោយថែមទាំងលួងលោមនាងទៅ ខារ៉ាអូខេហេីយហួសទៅរាំក្នុងក្លឹបទៀតផង ។ ដោយសារនាងប្រកែក មិនព្រមទៅជាមួយ និងយំខ្លាំងឡេីងៗ ទេីបយកនាងមកទំលាក់ចោល នៅក្បែរស្តុបផ្លូវម៉ុងរិទ្ធី ជិតវត្តសំរោងអណ្តែត។ ពេលនេះពូម៉ូតូឌុបបាន ជូនមកដល់ត្រង់នឹងតែម្តង ព្រោះបេីជូនទៅផ្ទះនាងជួលកំបូល ក៏ម្ចាស់ផ្ទះមិនបេីកទ្វាររបងអោយ ចូលដែរ ចំណែកមិត្តភក្តិនាងរបស់ក៏ខលលេងលេីកទៀត។
=====================>
ដំណោះស្រាយជាបន្ទាន់៖ ជួយរកផ្ទះសំណាក់ក្បែរនឹងដេីម្បី អោយនាងសំរាក ចេញលុយថ្លៃបន្ទប់ និងម៉ូតូឌុប ដោយមិនអស់ចិត្តក៏អោយនាង ពីរមីុនរៀលថែមទៀតទុកគ្រាន់ជិះម៉ូតូពេលព្រឹកឡេីង។
=====================>
បងប្អូននារីៗបេីធ្វេីដំណេីរផ្លូវឆ្ងាយសូមប្រយ័ត្នប្រយែងផង ព្រោះតៃកុងតាក់ស៊ី ឥលូវប្រុងធ្វេីស៊ីអ្នកជិះ….!
ប្រភព៖ Lyon Theng

​ដោយ ៖វិបុល-វាសនា 28 09 2016

(​ភ្នំពេញ​) ៖ បន្ទាប់ពី​បាន​ប្រើ​ពាក្យពេចន៍​វាយប្រហារ​ធ្ងន់ៗ​របស់​ប្រធាន​វិទ្យុ​ABC​លោក​អាចារ្យ​អេ  ទៅលើ​ក្រុមអ្នកកាសែត​នៅ​ស្រុក​ខ្មែរ​ថា ជា​អ្នកកាសែត​ចោរ​នោះ ហាក់​មានប្រតិកម្ម​តប​វិញ​យ៉ាងខ្លាំង ដោយ​ស្ថាប័ន​ខ្លះ​ចង់ទៅ​ធ្វើ​សន្និសីទកាសែត​នៅមុខ​វិទ្យុ​ABC​ខ្លះ​ចង់​​ឲ្យ​អាចារ្យ​ចេញមុខ​បកស្រាយ​និង​សុំទោស និង​មាន​ខ្លះទៀត បាន​ទូរស័ព្ទ​ចូលក្នុង​វិទ្យុ ដោយបាន​ចេរ​ប្រមាថ​អាចារ្យ​អេ​ដោយ​ពាក្យ​​សម្ដី​យ៉ាង​ធ្ងន់ៗ​។​
​    ​
​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បានឃើញ​មានការ​ចែករំលែក​វីដេអូ​ឃ្លី​ប​មួយ លោក​រស់ សុ​ឃិត​ដែល​អះអាងថា​ជា​ចាងហ្វាង​កាសែត​​ជាតិខ្មែរ ដែល​បាន​ទូរស័ព្ទ​ចូលក្នុង​វិទ្យុ​ABC និង​បាន​ប្រើពាក្យ​ធ្ងន់ៗ​តប​ទៅ​អាចារ្យ​អេ​វិញ​ថា “...​ចោរ​ហ្នឹង​លួច​ស្អី​...​លួច​ម៉ែ​វា​ឬ​លួច​​ប្រពន្ធចុង​វា​...​ឬ​លួច​ស្រី​ស្នេហ៍​វា តាម​២៣​តុលា​ហ្នឹង បាន​វា​ប្រកាស​ចឹ​ង​...”​។​
​លោក​សុ​ឃិត ក៏បាន​រំលឹក​ដល់​រឿង​ដែល​អាចារ្យ​អេ​បាន​ប្រមាថ​មន្ដ្រី​សុខាភិបាល​ថា ជា​ពេទ្យ​តិរច្ឆាន​នោះ​ហើយ​បើ​អាចារ្យ​អេ​នៅតែ​​បន្ដ​ប្រមាថ​ដល់​មន្ដ្រី​រដ្ឋាភិបាល​បែបនេះ នឹងមិន​អាច​នៅ​ស្រុក​ខ្មែរ​បានយូរ​ទេ​។​
​    ​
​លោក​ថា “...​អាចារ្យ​អេ​...​អ្ហែង​មក​នៅ​ស្រុក​ខ្មែរ​អ្ហែង​ត្រូវ​មើល​ច្បាប់​ខ្មែរ​...​មិនអាច​ប្រមាធ​ប៉ាតណាប៉ាតណី​បានទេ​...​ច្បាប់​គឺ​ច្បាប់​...​អ្ហែង​រក​​ស៊ី​រករឿង​អ្ហែង​ទៅ​...​អ្ហែង​មិនមែនជា​អ្នកបម្រើ​ជាតិ​ទេ​...​អ្ហែង​អត់​មានមក​បង្កាច់បង្ខូច​អ្ន​ក​កាសែត​ទូទាំងប្រទេស​បានទេ​...​រឿងនេះ​អត់​ទាន់​ចប់​ទេ​...​អញ​គ្រាន់តែ​ប្រាប់​ឲ្យ​ដឹង​ចុ៎ះ​...​បើ​អ្ហែង​ថា​អ្ហែង​ឈ្នះ​...​អ្ហែង​នៅ​ស្រុក​ខ្មែរ​...​អ្ហែង​កុំទៅ​ថៃ​ទៀត​...”​។​
​    ​
​ចាងហ្វាង​កាសែត​រូបនេះ​បាន​បញ្ជាក់ថា អាចារ្យ​ចង់​នៅ​ស្រុក​ខ្មែរ ហើយ​ប្រក​បរបរ​អ្វី​ក​ក៏​តាមតែ​ខ្លួនឯង​ចុ៎ះ តែ​កុំ​ដើរ​បង្កាច់បង្ខូច​គេ​៕


អាចារ្យA និងលោក​រស់ សុ​ឃិត​ដែល​អះអាងថា​ជា​ចាងហ្វាង​កាសែត​​ជាតិខ្មែរ

អត្ថបទពី វេបសាយរស្មីកម្ពុជា


វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព

ដំណឹងអកុសល បានធ្លាក់មកដល់ សម្រាប់កុមារខ្សត់ខ្សោយខ្មែរ។ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិកអង្គការ​ដើម្បីភាពញញ្ញឹមនៃកុមារ បានទទួល​មរណភាព​ហើយ នៅ​មុន​នេះ​បន្តិច។

<{$post.title}>
មនុស្សចាស់នៅកណ្ដាលគេនេះ គឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ និងភរិយា។ (រូបថតលើហ្វេសប៊ុក)


ស្ថាបនិកអង្គការ​​​ដើម្បី​ភាព​ញញឹម​​នៃកុមារ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ដែលបានជួយ​សង្គ្រោះ​កុមារខ្សត់ខ្សោយខ្មែរ ជាច្រើនម៉ឺននាក់ បានលាចាក ពី​លោក​យើង​ហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ វេលាម៉ោង ១៨ និង ៥៨ នាទីល្ងាច ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយ​រោគាពាធ។ នេះបើតាមការអះអាង នៅប្រមាណ​ជា​មួយ​ម៉ោង​មុន​នេះ របស់ទំព័រហ្វេសប៊ុកផ្លូវការ នៃអង្គការនេះ នៅក្នុង​ប្រទេស​កម្ពុជា  និងអះអាងបន្ថែម ដោយអ្នកស្និតនឹងអង្គការខាងលើ ជាច្រើននាក់ទៀត។
សេចក្ដីប្រកាសព័ត៌មាន ដែលផ្សាយនៅលើទំព័រហ្វេសប៊ុកនោះ បានសរសេរ​ជា​អាថ៌​ថា៖
«លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des PALLIERES) ព្រមទាំងកូន ចៅ បុគ្គលិក លោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ មានទុក្ខក្រៀមក្រំឥតឧបមា ដោយ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា និងជាស្ថាបនិកនៃអង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បានទទួលមរណភាព ដោយរោគាពាធ»។
វីរភាពនៃស្វាមី-ភរិយា ដេប៉ាលីយ៉ែរ ជាតិបារាំងទាំងពីរនាក់ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ១៩៩៥ ខណៈពេលដែល​អ្នក​ទាំងពីរ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌មួយ។ នៅក្នុងឯកសារ ស្ដីពីប្រវត្តិ​របស់​អង្គការ​​ដើម្បី​ភាព​ញញឹមនៃកុមារ បានសរសេរថា៖
«នៅថ្ងៃមួយ ក្នុងខែតុលា ឆ្នាំ១៩៩៥ កុមារខ្សត់ខ្សោយជាច្រើននាក់ បានចាប់ដៃលោក គ្រីស្យង់ នាំទៅកាន់​កន្លែង​បំពេញ​ការពាររបស់ពួកគេ កន្លែងនោះ គឺទីចាក់សម្រាមដ៏ធំជាងគេ នៃរាជធានីភ្នំពេញ។ ជាមួយនឹង​ភាព​ស្រយ៉ុត​ស្រយ៉ង់ លោក គ្រីស្យង់ បានឃើញកុមារខ្មែរជាច្រើននាក់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រមែ​ប្រមូល​កាក​សំណល់ នៅក្នុងស្ថានភាព ដ៍កខ្វក់ហួសប្រមាណ។ មិនត្រឹមតែប៉ុណ្ណឹង កុមារខ្លះកំពុងទទួលទាន កាក​សំណល់​​នោះ​​ថែម​​ទៀត។»


ចាប់ពីពេលនោះហើយ ដែលលោក និងអ្នកស្រី ដេប៉ាលីយ៉ែរ បានសម្រេច​ចិត្តសង្គ្រោះ​កុមារ​ខ្សត់​ខ្សោយ​ខ្មែរ​ទាំង​នោះ ពីស្ថានភាព​ដ៏ខ្លោចផ្សារ​នេះ តែគេត្រូវរង់ចាំរហូត ដល់រដូវក្ដៅ (រដូវវស្សា នៅកម្ពុជា) ឆ្នាំ១៩៩៦ ទើបមណ្ឌល​សង្គ្រោះមួយ បានចាប់ផ្ដើមដំណើរការដំបូងរបស់ខ្លួន ជាមួយនឹងកុមារទុរគត ចំនួនជាង២០នាក់។
រហូត​មក​ដល់​ថ្ងៃនេះ និងជារៀងរាល់ថ្ងៃ កុមារខ្មែរច្រើនជាង ៦០០០នាក់ កំពុងត្រូវបានអង្គការនេះ ទទួលមកអប់រំសិក្សា ផ្ដល់​ជម្រក និងអាហារ។ ការសិក្សាទាំងនោះ មានកម្រិតស្មើរ នឹងការសិក្សាក្នុងគ្រឹះស្ថានចំណេះទូទៅនានា ក្នុង​ប្រទេស​កម្ពុជា។ កុមារខ្លះទៀត កំពុងក្រេបជញ្ជក់ នូវជំនាញតាមការចង់បានរបស់គេ ពីក្នុងចំណោមជំនាញទាំង២៨ ដែលផ្ដល់ដោយ​អង្គការ ហើយថែមទាំងទទួល​ស្គាល់​ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះទៀត។
ស្លាប់នៅកម្ពុជា ធ្វើបុណ្យនៅកម្ពុជា...
ប៉ុន្តែពេលនេះ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ លោក គ្រីស្យង់ ដែលកុមារខ្មែរទាំងនោះ ធ្លាប់ហៅ «ប៉ាប៉ា» ឬ«ប៉ាពី (Papy = លោកតា)» បាន​លា​លោកនេះទៅរហូតហើយ។ សពលោក នឹងត្រូវដម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅក្នុង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែលមានអសយដ្ឋាន ផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរ​ផ្សាសឡា)។ សពនឹងត្រូវដង្ហែ ទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៣ រសៀល៕
» វីដេអូខ្លី ស្ដីពីអង្គការ​ដើម្បីភាពញញឹមនៃកុមារ៖


ប្រភពmonoroom
ហេតុអ្វី កម្ពុជា នំាចូលអង្ករពីយួន ១ លានតោន ដែល អ្នកជំនាញថា "ជាប្រភេទអង្ករគុណភាពអន់"? ម្ល៉ោះហើយ ផលស្រូវខ្មែរ ចុះថោកយ៉ាងគំហុក (វីដេអូ 23/9/2016)។ សូមអានបន្ថែម៖
.................
បញ្ជាក់៖ សុខ ពុទ្ធាវុធ កូនប្រុសរបស់ សុខ អាន និងជាកូនប្រសាររបស់ ហ៊ុន សែន សព្វថ្ងៃមានមុខតួនាទី (បំផ្លាញលុយជាតិ មិនចូលការិយាល័យ) ជាអនុរដ្ឋលេខាធិការ ទីស្ដីគណៈរដ្ឋមន្ត្រី, ជាប្រធានសហភាពសហព័ន្ធយុវជនបក្សប្រជាជនកម្ពុជា ខេត្តតាកែវ, ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, ជាប្រធានក្រុមហ៊ុន SOMA group និងជាប្រធានក្រុមហ៊ុនជាច្រើនទៀត។ ជាពិសេស សុខ ពុទ្ធាវុធ ជាប្រធានក្រុមហ៊ុន សហព័ន្ធស្រូវអង្ករកម្ពុជា (The Cambodia Rice Federation (CRF) ដែលគេជឿថា ជាមេខ្លោងរកស៊ីនាំអង្ករយួន ចូលស្រុកខ្មែរក្នុង ១ ឆ្នាំជាង ១ លានតោន និងនាំអង្ករយួន ចូលខ្មែរវាយស្លាកខ្មែរ រួចនាំនៅសហគមអឺរ៉ុប ដែលលើកលែងពន្ធដល់ទំនិញកសិផល នាំចូលពីកម្ពុជា។
ដូច្នេះ រឿងស្រូវអង្ករចុះថោករាល់ឆ្នាំ ដដែលៗ មិនមែនជារឿងថ្មី ហើយមិនបាច់សង្ឃឹមថា មានដំណោះស្រាយ បានទេ។ បើអាចមានដំណោះស្រាយ គឺមានតែមួយពេលៗ.. ពេលណាក៏មានអ្នកតវ៉ាប៉ុណ្ណោះ.. បើអត់តវ៉ា គឺគ្មានផ្លូវឡើយ។




តាមការអោយដឹងពីលោក អ៊ឹម ជីវ៉ា មកកាន់ក្រុមការងារ Khmer Note លោក និងសិល្បៈករមួយចំនួនទៀត បាននាំគ្នារៀបចំបាយកញ្ចប់ប្រមាណ៣០០កញ្ចប់ក៍ដូចជា មី ទឹកសុទ្ធ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ដើម្បីចែកជូនដល់ជនក្រីក្រ ចាស់ជរាដែលគ្មានទីពឹងក្នុងថ្ងៃភ្ជុំបិណ្ឌនេះ ដើម្បីចែករំលែកបុណ្យកុសល និងការយកចិត្តទុកដាក់ចំពោះពួកគាត់។ តារាសម្តែង អ៊ឹម ជីវ៉ា បានអោយដឹងដែរថា៖ នេះជាលើកទី២ហើយ ដែលលោកនិងសិល្បៈករមួយចំនួនទៀត ធ្វើការរៀបចំបាយកញ្ចប់ទាំងនេះ⁣ ដោយកាលពីឆ្នាំទៅ គឺលោកយកទៅចែកនៅភ្នំតាម៉ៅ ប៉ុន្តែឆ្នាំនេះ យើងនឹងធ្វើការចែកជូន ពួកគាត់នៅភ្នំពេញម្តង។
14469697_1141900545878878_3134360947568726484_n
លោក អ៊ឹម ជីវ៉ា ដដែលបានបន្តទៀតថា៖ ក្នុងនោះក៍មានការចូលរួមគ្នា ពីសំណាក់ តារាចម្រៀង លោក សន វិជ្ជបុត្រ, តារាកំប្លែង នាយ ឃ្លោក , លោក សុះ ម៉ាច ដែលជាប្រធានសមាគមន៍សិល្បៈករកម្ពុជា , លោកស្រីថុង សុីវទៀង ម្ចាស់ផលិតកម្ម ចក្រវាល, លោក យឹម ណារ៉ា និង កញ្ញា អ៊ុង ច័ន្ទសោភា ដែលជាពិធីករ និង ពិធីការនី ទូរទស្សន៍ CTN & CNC ផងដែរ។ ក្នុងនោះដែរ លោក អ៊ឹម ជីវ៉ា បានអំពាវនាវដល់ បងប្អូនមិត្តសិល្បករតារាៗ និងមិត្ត Facebook ណាដែលចង់ចូលរួមទៅវត្តចែកទានដល់អ្នកក្រីក្រទាំងអស់គ្នាសូមទាក់ទងតាមលេខទូរស័ព្ទ 069 660691។
14390831_1141900589212207_4105519928126124348_n
14390775_1141900692545530_5950792537289500983_n
រូបថតឆ្នាំ ២០១៥
14368827_1139014012834198_275612796048279460_n14317579_1139013822834217_7729131826840954865_n


ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថា រដ្ឋាភិបាលអនុវត្តគម្រោងទិញស្រូវមិនបានត្រឹមត្រូវ ប្រកាន់បក្ខពួកនិយមបណ្តាលឲ្យបាត់ថវិកាជាតិអស់ប្រមាណ៦០លានដុល្លារអាមេរិក។
ថ្លែងទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅព្រឹកនេះ ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំងនិងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាលោក សុន ឆ័យ រំឭកថាកាលពី៣ទៅ៤ឆ្នាំមុន សភាបានអនុម័តលុយប្រមាណ៦០លានដុល្លារសម្រាប់ជួយដល់គម្រោងទិញស្រូវពីកសិករ។ ប៉ុន្តែលោកថា គម្រោងនោះមិនបានផ្តល់ប្រយោជន៍ដល់កសិករទេ ដោយសារការ ចាត់ចែងមិនមានតម្លភាព បក្ខពួកនិយមធ្វើឲ្យបាត់លុយនោះ។
លោក សុន ឆ័យ បញ្ជាក់ទៀតថាការបាត់លុយនោះក៏ពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក គាត ឈន់ ផងដែរ។ លោកជំរុញឲ្យអ្នកពាក់ព័ន្ធប្រគល់លុយនោះចូលជាតិវិញ៖ «មានគេឲ្យព័ត៌មានមកថាពាក់ព័ន្ធឯកឧត្តម គាត ឈន់ ទៀត សម័យហ្នឹងឲ្យកូនចៅនៅឯណាឯណីនោះចាយលុយចោលអស់។ ត្រូវប្រមូលលុយមកវិញ លុយនោះនៅណាហុកសិបផ្លាយលានដុល្លារ ដែលឲ្យទៅជួយទិញស្រូវអ្នកស្រុក ជួយតាមរយៈយកកិនស្រូវយកទៅលក់នៅក្រៅប្រទេសហ្នឹងអត់ធ្វើ លុយបាត់អស់»។
វីអូឌីព្យាយាមទាក់ទងសុំការឆ្លើយតបពីលោក គាត ឈន់ ប៉ុន្តែទូរស័ព្ទមិនមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មិនឆ្លើយតបនឹងចោទប្រកាន់របស់លោក សុន ឆ័យ ទេគឺលោកគ្រាន់តែបញ្ជាក់ថាបក្សប្រឆាំងគួរយកបញ្ហានេះជជែកគ្នានៅក្នុងសភា៖ «គណបក្សសង្គ្រោះជាតិដែលមានអាសនៈ៥៥នៅក្នុងរដ្ឋសភាគួរតែឡើងតស៊ូមតិក្នុងប្រជុំពេញអង្គរដ្ឋសភា ប្រសើរជាងនិយាយប៉ប៉ាច់ប៉ប៉ោចតាមប្រព័ន្ធផ្សព្វផ្សាយ»។
កាលពីថ្ងៃទី១៥ខែកញ្ញា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចបញ្ចេញប្រាក់ចំនួន២៧លានដុល្លារសម្រាប់រក្សាស្ថិរភាពតម្លៃស្រូវ តាមរយៈរោងម៉ាស៊ីនកិនស្រូវនិងអ្នកប្រមូលទិញស្រូវ។ បន្ទាប់មកនៅថ្ងៃទី១៦ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសខ្ចីលុយពីចិន៣០០លានដុល្លារបន្ថែមទៀត ដើម្បីយកមកដោះស្រាយបញ្ហាតម្លៃស្រូវនេះដែរ៕
សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
យួនមួយក្រុមថ្លេីមធំហ៊ានយកបង្គោលមកបោះនៅ
ចំនុចវត្តបារាយជាន់ដី ស្រុកព្រៃឈរ ខេត្តកំពង់ចាមហេីយយួនអស់នេះបាននិយាយទៀតថាវានឹងបោះបង្គោលនេះគ្រប់កន្លែង
ទាក់ទិននឹងបញ្ហានេះហេតុអ្វីអាជ្ញាធរមិនបានដឹងរឿងយ៉ាងដូច្នេះ?
ចុះបេីគេយកបង្គោលមកបោះហេីយគេថាទីនេះជាទឹកដីគេតេីយេីងគិតយ៉ាងម៉េច ?
ពិតជាបំបង់បាយមែន
                 យួនមួយក្រុមថ្លេីមធំហ៊ានយកបង្គោលមកបោះនៅ ចំនុចវត្តបារាយជាន់ដី ស្រុកព្រៃឈរ ខេត្តកំពង់ចាម
              យួនមួយក្រុមថ្លេីមធំហ៊ានយកបង្គោលមកបោះនៅ ចំនុចវត្តបារាយជាន់ដី ស្រុកព្រៃឈរ ខេត្តកំពង់ចាម
              យួនមួយក្រុមថ្លេីមធំហ៊ានយកបង្គោលមកបោះនៅ ចំនុចវត្តបារាយជាន់ដី ស្រុកព្រៃឈរ ខេត្តកំពង់ចាម

យួនមួយក្រុមថ្លេីមធំហ៊ានយកបង្គោលមកបោះនៅ ចំនុចវត្តបារាយជាន់ដី ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ប្រភព William Guang
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code