September 23, 2016
តាមការអោយដឹងពីលោក អ៊ឹម ជីវ៉ា មកកាន់ក្រុមការងារ Khmer Note លោក និងសិល្បៈករមួយចំនួនទៀត បាននាំគ្នារៀបចំបាយកញ្ចប់ប្រមាណ៣០០កញ្ចប់ក៍ដូចជា មី ទឹកសុទ្ធ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ដើម្បីចែកជូនដល់ជនក្រីក្រ ចាស់ជរាដែលគ្មានទីពឹងក្នុងថ្ងៃភ្ជុំបិណ្ឌនេះ ដើម្បីចែករំលែកបុណ្យកុសល និងការយកចិត្តទុកដាក់ចំពោះពួកគាត់។ តារាសម្តែង អ៊ឹម ជីវ៉ា បានអោយដឹងដែរថា៖ នេះជាលើកទី២ហើយ ដែលលោកនិងសិល្បៈករមួយចំនួនទៀត ធ្វើការរៀបចំបាយកញ្ចប់ទាំងនេះ ដោយកាលពីឆ្នាំទៅ គឺលោកយកទៅចែកនៅភ្នំតាម៉ៅ ប៉ុន្តែឆ្នាំនេះ យើងនឹងធ្វើការចែកជូន ពួកគាត់នៅភ្នំពេញម្តង។

លោក អ៊ឹម ជីវ៉ា ដដែលបានបន្តទៀតថា៖ ក្នុងនោះក៍មានការចូលរួមគ្នា ពីសំណាក់ តារាចម្រៀង លោក សន វិជ្ជបុត្រ, តារាកំប្លែង នាយ ឃ្លោក , លោក សុះ ម៉ាច ដែលជាប្រធានសមាគមន៍សិល្បៈករកម្ពុជា , លោកស្រីថុង សុីវទៀង ម្ចាស់ផលិតកម្ម ចក្រវាល, លោក យឹម ណារ៉ា និង កញ្ញា អ៊ុង ច័ន្ទសោភា ដែលជាពិធីករ និង ពិធីការនី ទូរទស្សន៍ CTN & CNC ផងដែរ។ ក្នុងនោះដែរ លោក អ៊ឹម ជីវ៉ា បានអំពាវនាវដល់ បងប្អូនមិត្តសិល្បករតារាៗ និងមិត្ត Facebook ណាដែលចង់ចូលរួមទៅវត្តចែកទានដល់អ្នកក្រីក្រទាំងអស់គ្នាសូមទាក់ទងតាមលេខទូរស័ព្ទ 069 660691។


រូបថតឆ្នាំ ២០១៥

