September 24, 2016
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Mirror បានឲ្យដឹងថា លោក Brad Pitt បានប្រើអំពើហិង្សាហក់ធាក់មកលើកូនចិញ្ចឹមខ្មែរ Maddox ខណៈពេលរូបលោកមានជម្លោះជាមួយ Angelina Jolie នៅលើយន្តហោះ ហើយ Maddox បានព្យាយាមការពារម្តាយរបស់ខ្លួន។

អ្នកស្រី Angelina បានដាក់ពាក្យប្តឹងលែងលះជាមួយលោក Brad Pitt កាលពីថ្ងៃចន្ទនាពេលកន្លងទៅ ក្រោយបញ្ចប់ទំនាក់ទំនងរយៈពេល១២ឆ្នាំរបស់ពួកគេ។ តាមរយៈ TMZ បានអះអាងថា Brad Pitt បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ នៅលើយន្តហោះផ្ទាល់ខ្លួនពួកគេ ហើយ Maddox ក៏បានលោតចូលទៅការពារម្តាយ ក៏ត្រូវ Brad Pitt ហក់ធាក់តែម្តង ហើយខណៈពេលន Angelina ក៏បានរារាំងប្តីរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេថា តើការបង្កហិង្សាមកលើ Maddox ជាឧបទ្ទវហេតុ ឬមួយជាបំណងរបស់ Brad Pitt នោះទេ៕









