-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Showing posts with label Boxing. Show all posts
Showing posts with label Boxing. Show all posts
អ្នកជំនាញវិភាគប្រដាល់លោក Teddy Atlas ស្ទើរតែមិនជឿលទ្ធផលការប្រកួតប្រដាល់រវាង Pacquiao និង Horn ធ្វើឡើងនៅទីក្រុង Brisbane ប្រទេសអូស្ដ្រាលី។ ការឈ្នះរបស់អ្នកប្រដាល់ Jeff Horn ដែលទទួលបានការកោរសសើរយ៉ាងខ្លាំងនោះ បានធ្វើឱ្យមានការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅជុំវិញពិភពលោក។ ក្នុងនោះក៏មានអ្នកវិភាគលោក Atlas និងតារាល្បីផ្សេងទៀតនៅជុំវិញសកលលោកស្ទើរមិនជឿនូវលទ្ធផលនេះដែរ។
Jeff Horn ត្រូវបានគេទទួលស្គាល់ថានៅប៉ុន្មានទឹកដំបូងគឺខ្លាំងក្លាណាស់ ប៉ុន្ដែ Manny Pacquiao បានធ្វើឱ្យរញ្ជួយសង្វៀននៅពេលបន្ទាប់នោះ។ ហើយអំឡុងពេលវាយនោះ អាជ្ញាកណ្ដាលក៏បានប្រាប់ទៅ Horn ឱ្យបង្ហាញអ្វីមួយនៅទឹកទី ១០ ឬក៏ប្រកួតនោះនឹងត្រូវបញ្ឈប់តែម្ដង។
យ៉ាងណាមិញ ការប្រកួតបានបញ្ចប់ទៅដោយគ្រប់ ១២ ទឹកទាំងអស់ ហើយមានមនុស្សជាច្រើនបានភ្ញាក់ផ្អើលនៅពេលពួកគេប្រកាស Horn គឺជាម្ចាស់ជើងឯក។
យោងតាមរបាយការណ៍ CBS News លោក Atlas បាននិយាយថា “ពួកគេបានឱ្យខ្សែក្រវាត់ជើងឯកទៅអ្នកឈ្នះម្នាក់គឺ Horn ដែលជាក្មេងក្នុងស្រុកប្រឹងយ៉ាងពិបាកម្នាក់។ អ្នកឯងមិនត្រូវបានសន្មត់ថាព្យាយាមខ្លាំងក្លានោះទេ អ្នកត្រូវបានសន្មត់ថាធ្វើវាដើម្បីតែឈ្នះប៉ុណ្ណោះ”។
អំឡុងពេលសម្ភាសន៍ទល់មុខគ្នា Atlas បានប្រាប់ទៅ Horn ថា “អបអរសាទរ! ប្រឹងបានល្អ ប៉ុន្ដែខ្ញុំគិតអ្នកឯងបានចាញ់ទៅហើយ”។
Atlas បានចោទការប្រកួតនេះគឺជាអំពើពុករលួយនៃប្រដាល់ពិភពលោក សម្រាប់លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ។ ហើយក្រោយការប្រកួតនោះយើងក៏អាចមើលឃើញផងដែរថា Pacquiao គឺធម្មតាមិនបានទៅព្យាបាលរបួសនោះទេ ចំណែកឯ Horn ក្រោយការប្រកួតនោះរបួសគួរសមនិងបានទៅព្យាបាលរបួសទៀតផង។ ដោយឡែកក៏មានប្រតិកម្មពីអ្នកគាំទ្រប្រដាល់ជុំវិញពិភពលោកផងដែរ ដោយពួកគេសរសេរនៅបណ្ដាញសង្គមថាការប្រកួតកូនក្មេង និងខ្លះទៀតថា ជាការប្រកួតពុករលួយ៕
   




កីឡាករ​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពី​ស្ថាប័ន​កីឡាបាល់​​ពិភព​លោក (WBO) ជា​លើក​ទី​៣ ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​កីឡាករ​អាមេរិក Jesse Vargas ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ក្នុង​ការ​វិល​ត្រឡប់​ទៅ​ប្រកួត​វិញ​របស់​គេ​កាល​​ពី​ព្រឹក​ថ្ងៃ​អាទិត្យ (ម៉ោង​នៅ​កម្ពុជា​)។
Pacquiao វ័យ​ ៣៧ ​ឆ្នាំ ដែល​បាន​ចូល​​​និវត្តន៍​កាល​ពី​រយៈពេល​ ៧ ​ខែ​មុន​នោះ បាន​វាយ​ឲ្យ Vargas វ័យ​ ២៧ ​ឆ្នាំ ដួល​នៅ​ក្នុង​ទឹក​ទី​ ២ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​​ការ​​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​លើ​សង្វៀន Thomas & Mack Center ក្នុង​ទីក្រុង Las Vegas​។
ចៅ​ក្រម​ទាំង​ ៣ ​បាន​ផ្តល់​ពិន្ទុ​ឈ្នះ​ជា​ឯកច្ឆន្ទ​ទៅ​ឲ្យ Pacquiao ដោយ​ចៅ​ក្រម​ពីរ​នាក់​បាន​ផ្តល់​ពិន្ទុ ១១៨-១០៩ ដូច​គ្នា ហើយ​ចៅ​ក្រម​ទី​៣​បាន​ផ្តល់​ពិន្ទុ​ឈ្នះ ១១៤-១១៣ ដល់​តា​រា​ប្រដាល់​ហ្វីលីពីន​រូប​នេះ​។
Pacquiao បាន​ឈ្នះ​ខ្សែ​ក្រវាត់ WBO ជា​លើក​ទី​ ១ ​កាល​ពី​ឆ្នាំ​ ២០១០ នៅ​ពេល​នោះ​រូប​គេ​បាន​ផ្តួល​កីឡាករ Miguel Cotto។ រូប​គេ​បាន​បាត់​បង់​​ក្រវាត់​នេះ​រយៈពេល​ ២ ​ឆ្នាំ​ក្រោយ​មក ក្រោម​ស្នា​ដៃ​កីឡាករ Timothy Bradley បន្ទាប់​មក ដណ្តើម​បាន​ត្រឡប់​មក​វិញ​ក្នុង​ការ​ប្រកួត​សង​សឹក​ជាមួយ Bradley កាល​ពី​ឆ្នាំ​ ២០១៤។
Pacquiao បាន​បាត់​បង់​ខ្សែ​ក្រវាត់​នេះ​ម្តង​ទៀត ដោយ​សារ​តែ​ចាញ់​កីឡាករ Floyd Mayweather កាល​ពី​​ឆ្នាំ​មុន​៕ AFP/IS
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code