-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
អ្នកជំនាញវិភាគប្រដាល់លោក Teddy Atlas ស្ទើរតែមិនជឿលទ្ធផលការប្រកួតប្រដាល់រវាង Pacquiao និង Horn ធ្វើឡើងនៅទីក្រុង Brisbane ប្រទេសអូស្ដ្រាលី។ ការឈ្នះរបស់អ្នកប្រដាល់ Jeff Horn ដែលទទួលបានការកោរសសើរយ៉ាងខ្លាំងនោះ បានធ្វើឱ្យមានការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅជុំវិញពិភពលោក។ ក្នុងនោះក៏មានអ្នកវិភាគលោក Atlas និងតារាល្បីផ្សេងទៀតនៅជុំវិញសកលលោកស្ទើរមិនជឿនូវលទ្ធផលនេះដែរ។
Jeff Horn ត្រូវបានគេទទួលស្គាល់ថានៅប៉ុន្មានទឹកដំបូងគឺខ្លាំងក្លាណាស់ ប៉ុន្ដែ Manny Pacquiao បានធ្វើឱ្យរញ្ជួយសង្វៀននៅពេលបន្ទាប់នោះ។ ហើយអំឡុងពេលវាយនោះ អាជ្ញាកណ្ដាលក៏បានប្រាប់ទៅ Horn ឱ្យបង្ហាញអ្វីមួយនៅទឹកទី ១០ ឬក៏ប្រកួតនោះនឹងត្រូវបញ្ឈប់តែម្ដង។
យ៉ាងណាមិញ ការប្រកួតបានបញ្ចប់ទៅដោយគ្រប់ ១២ ទឹកទាំងអស់ ហើយមានមនុស្សជាច្រើនបានភ្ញាក់ផ្អើលនៅពេលពួកគេប្រកាស Horn គឺជាម្ចាស់ជើងឯក។
យោងតាមរបាយការណ៍ CBS News លោក Atlas បាននិយាយថា “ពួកគេបានឱ្យខ្សែក្រវាត់ជើងឯកទៅអ្នកឈ្នះម្នាក់គឺ Horn ដែលជាក្មេងក្នុងស្រុកប្រឹងយ៉ាងពិបាកម្នាក់។ អ្នកឯងមិនត្រូវបានសន្មត់ថាព្យាយាមខ្លាំងក្លានោះទេ អ្នកត្រូវបានសន្មត់ថាធ្វើវាដើម្បីតែឈ្នះប៉ុណ្ណោះ”។
អំឡុងពេលសម្ភាសន៍ទល់មុខគ្នា Atlas បានប្រាប់ទៅ Horn ថា “អបអរសាទរ! ប្រឹងបានល្អ ប៉ុន្ដែខ្ញុំគិតអ្នកឯងបានចាញ់ទៅហើយ”។
Atlas បានចោទការប្រកួតនេះគឺជាអំពើពុករលួយនៃប្រដាល់ពិភពលោក សម្រាប់លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ។ ហើយក្រោយការប្រកួតនោះយើងក៏អាចមើលឃើញផងដែរថា Pacquiao គឺធម្មតាមិនបានទៅព្យាបាលរបួសនោះទេ ចំណែកឯ Horn ក្រោយការប្រកួតនោះរបួសគួរសមនិងបានទៅព្យាបាលរបួសទៀតផង។ ដោយឡែកក៏មានប្រតិកម្មពីអ្នកគាំទ្រប្រដាល់ជុំវិញពិភពលោកផងដែរ ដោយពួកគេសរសេរនៅបណ្ដាញសង្គមថាការប្រកួតកូនក្មេង និងខ្លះទៀតថា ជាការប្រកួតពុករលួយ៕
   
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code