-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

Posted by  on July 3, 2017
ក្នុងនាម​ជាម​ន្ត្រី​មុខងារសាធារណៈ​ម្នាក់ ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ហៅ​កាត់​ថា «​សាលា​ច្បាប់​-RULE» មាន​ក្របខ័ណ្ឌ​រហូតដល់​ទៅ​២​កន្លែង គឺ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង និង​ក្របខ័ណ្ឌ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នៅ​ក្រសួងការពារជាតិ​ផង ។​
​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ជា​មន្ត្រីរាជការ​ឋិត​ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ទើប​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ពី​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​២ មក​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​១ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៤៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ ។ 
​លើសពីនេះ ព័ស្តុតាង​បានបង្ហាញ​ទៀតថា ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ក៏​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​១៩៨៤០០​ម្នាក់​ដែរ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពលតូច​លេខ​៧០​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៧៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ។ 
​លោក រុន ព​ណ្ណា​រិ​ទ្ធ ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៩០ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ពោលគឺ មាន​ឋានៈ​ជា «​ឯកឧត្តម​» ។​
​ឈានចូល​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ គឺ​បន្ទាប់ពី​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ និង​ថ្នាក់​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​១​រួចមក ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ក៏​ទទួលបាន​ការតែងតាំង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦០៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ខណៈ​ការតែងតាំង​មុខតំណែង​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាលា​ច្បាប់ (RULE) នេះ ក៏បាន​ទទួលរង​នូវ​ប្រតិកម្ម​ពី​សំណាក់​អតីត​និស្សិត និង​និស្សិត​កំពុង​សិក្សា​នៅ​សាលា​ច្បាប់​មួយចំនួន​ផងដែរ ។​
​តើ​ប្រិយមិត្ត​អ្នកអាន​យល់ឃើញ​យ៉ាងណាដែរ​នៅពេលដែល​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាលា​ច្បាប់​មួយ​ទាំងមូល មាន​ក្របខ័ណ្ឌ​រហូតដល់​ទៅ​២​កន្លែង (​ទាំង​ស៊ីវិល ទាំង​ទាហាន​) បែបនេះ ? ៕ 

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code