ក្រុមពន្លត់អគ្គិភ័យដែលប្រភពមិនបញ្ជាក់ថានៅអង្គភាពណានោះ បានរងការចោទប្រកាន់ថាបានទារលុយពីម្ចាស់ផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះបំផ្លាញចំនួន៥០០០ដុល្លារ តែម្ចាស់ផ្ទះយល់ព្រមឲ្យតែ៣០០០ដុល្លារ ក៍ត្រូវក្រុមពន្លត់អគ្គិភ័យធ្វើសកម្មភាពយឺតយ៉ាវអូសក្រឡា បណ្តាលឲ្យភ្លើងឆេះបំផ្លាញគ្រឿងបន្លាស់រថយន្តហ្មត់តែម្តង ។
ហេតុការណ៍កើតមានអគ្គិភ័យនិងការតថ្លៃគ្នាខាងលើនេះ បានកើតឡើងតំាងពីវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃសៅរ៍ម្សិលមិញដដែល នៅទីតំាងផ្ទះឆេះចំនួន០៨ល្វែង ដែលជាផ្ទះលក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទគឺផ្ទះលេខ ១៤,១៦ និង១៨ គឺមានម្ចាស់តែមួយ ហើយក៏ជាផ្ទះដែលភ្លើងផ្តើមឆេះមុនគេដែរ នៅលើផ្លូវ១៨៨ និងផ្ទះ៥ល្វែងទៀត ស្ថិតលើផ្លូវ១៩៤ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
បើតាមរបាយការណ៍បឋមពីបានឱ្យដឹងថា ក្រុមអន្លត់អគ្គិភ័យដែលចូលក្នុងប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះ មានមកពីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ខាងប៉េអឹម លើផ្ទៃប្រទេស ង៧០ និងរថយន្តរបស់ក្រុមហ៊ុនឯកជនមួយចំនួន ។
សេចក្តីរាយការណ៍បានបន្តថា អគ្គិភ័យខាងលើនេះដែរ មិនមានមនុស្សណាម្នាក់របួស ឬ ស្លាប់នោះទេ ប៉ុន្តែទំហំនៃការខូចខាតអស់រាប់សែនដុល្លារ ។
យ៉ាងណាក៍ដោយ នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ «អង្រុត» មិនអាចរកការសុំបំភ្លឺបានទេ ពីភ្នាក់ងារអន្លត់អគ្គិភ័យខាងលើនេះ ៕
ប្រភពhttps://www.khmerhit.com/news-185883#
ប្រភពhttps://www.khmerhit.com/news-185883#