ដោយ ៖ ម៉ុក សេង
ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៨:៥៤ (04-12-2016 08:54)
ទិសដៅរបស់បុរសក្នុងការរួមរ័កមិនមែនគ្រាន់តែជាការសប្បាយសម្រាប់តែបម្រើអារម្មណ៍របស់ខ្លួននោះទេ ចំណុចសំខាន់គឺនាំ នាង ទៅរកគោលដៅកំពូលផងទើបល្អ។ ការរួមរ័កជាធម្មតាបានមកពីការបញ្ឆេះអារម្មណ៍ភេទ មួយផ្នែកធំផងដែរ។ ៦ចំណុចខាងក្រោម ជាការដាស់អារម្មណ៍បុរសកំណត់ចំណាំ និងអនុវត្តផង ៖
១-ចំណុចកំពូលបន្ថយអាការៈឈឺចាប់ ៖ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ការឈានទៅដល់ចំណុចកំពូលអាចជួយបំបាត់អាការៈឈឺចាប់បានប្រហែល៨ទៅ១០នាទី ទាំងអាការៈឈឺជង្គង់ ឬឈឺចាប់ក្រោយពីការវះកាត់ ព្រោះខណៈពេលឈានទៅដល់ចំណុចកំពូល រាងកាយនឹងបញ្ចេញអ័រម៉ូន «Oxytocin» ជួយឱ្យខ្លួនប្រាណធូរស្រាល និងទទួលផលវិជ្ជមានដល់អារម្មណ៍ ។
២-ស្រោមអនាម័យមិនពាក់ព័ន្ធដល់ចំណុចកំពូល ៖ មនុស្សជាច្រើនមានការយល់ខុសថា ការប្រើស្រោមគឺជាឧបសគ្គនៃការឈានដល់ចំណុចកំពូលនៃអារម្មណ៍ភេទ ធាតុពិតមិនទាក់ទងសោះឡើយ។ ការមានជំនឿចិត្ត និងចំណង់ភេទ ឬការបញ្ឆេះអារម្មណ៍ គឺជាផលល្អក្នុងការផ្ដល់អារម្មណ៍ផ្លូវភេទដូចគ្នា ។
៣-ស្ត្រីឈានដល់ចំណុចកំពូលគឺជារឿងពិបាក ៖ ស្ត្រី១ភាគ៣មានបញ្ហាឈានទៅដល់ចំណុចកំពូលចំនួន៨០% ដោយការរួមរ័កស៊កលិង្គចូលប្រដាប់ភេទ ប៉ុន្តែត្រូវពឹងផ្អែកលើការមានអារម្មណ៍ផងដែរ ។ អ្នកខ្លះមានបញ្ហាអារម្មណ៍ផ្លូវភេទគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ។ អាការៈប្រភេទនេះ អាចឈានទៅរកអាការៈមួយហៅថា «FSD» ត្រូវព្យាបាលដោយថ្នាំ ឬអ័រម៉ូន និងអ្នកខ្លះគ្មានអារម្មណ៍ផ្លូវភេទអាចជាផ្នែកមួយនៃការកើតជំងឺទឹកនោមផ្អែម ឬភាពតានតឹង ។
៤-ត្រូវមានទស្សន ៖ ទាក់ទិននឹងការឈានដល់ចំណុចកំពូលគ្រប់ពេលៈ មនុស្សភាគច្រើន ទាំងបុរស និងស្ត្រីរមែងគិតថាប្រដាប់ភេទរបស់ខ្លួនមិនស្អាត មិនពេញលក្ខណៈ ។ ធាតុពិត រឿងទ្វារមាសនេះមិនពាក់ព័ន្ធនឹងអវយវៈភេទរបស់ស្ត្រីម្នាក់ៗនោះទេ និងមិនអាចបញ្ជាក់បានថា ប្រដាប់ភេទនរណាល្អជាងអ្នកណានោះឡើយ ។
លទ្ធភាពនិងការមានបុគ្គលិកលក្ខណៈល្អគឺការគ្មានរោគាពាធ មានអនាម័យល្អ រួមទាំងការមានជំនឿចិត្តលើខ្លួនឯង នោះប្រាកដជាមានផលល្អលើការរួមរ័ក ។
៥-អាយុច្រើនទៅដល់ចំណុចកំពូលកាន់តែងាយ ៖ នៅបរទេសបានធ្វើអង្កេតលើស្ត្រីអាយុពី១៨ឆ្នាំដល់២៤ឆ្នាំមាន៦១% ឆ្លើយថាបានទៅដល់ចំណុចកំពូលក្នុងពេលរួមរ័ក បើប្រៀបធៀបទៅនឹងស្ត្រីមានអាយុពី២៥ឆ្នាំដល់៣៩ឆ្នាំ គឺកើនឡើងដល់ទៅ៦៥% និងខ្ពស់បំផុតចំពោះស្ត្រីមានអាយុពី៤០ឆ្នាំដល់៥០ឆ្នាំ មានប្រហែល៧០% ។
៦-ទៅដល់ចំណុចកំពូលដោយមិនបាច់រួមរ័ក ៖ នៅពេលមនុស្សគ្រប់រូបបានឮគឺពាក់កណ្តាលមានជំនឿ និងពាក់កណ្តាលទៀតមិនជឿថា នឹងកើតមានអារម្មណ៍ផ្លូវភេទឈានទៅដល់ចំណុចកំពូលនៅពេលខ្លួនស្ថិតនៅលើម៉ាស៊ីនហាត់ប្រាណដោយរត់ អ្នកខ្លះទៀតដេកលើម៉ាស៊ីនហាត់ប្រាណសម្រួលសរសៃ ក៏ទៅដល់ចំណុចកំពូល។ ក្នុងផ្នែកវិទ្យាសាស្ត្រ មានចម្លើយពីព្រឹត្តការណ៍នេះ ព្រោះរាល់ការហាត់ប្រាណមួយចំនួន នឹងផ្តល់ផលពិសេសដល់សរសៃឈាមនៅបរិវេណប្រដាប់ភេទ ឬកើតមានរំញោចបង្កឱ្យកើតអារម្មណ៍ផ្លូវភេទរហូតស្រើបស្រួលរំជួលចិត្តដល់ចំណុចកំពូលបាន ៕
ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
« ព័ត៌មានមុន