សុវណ្ណភូមិ ខ្មែរ with នារី រតនៈ.
មានបងប្អូនជាច្រើនបានចោទសួរថាហេតុអ្វីបានជាមានការទំលាយសារឆ្លងឆ្លើយរវាង ធី សុវណ្ណថា ជាមួយ ហ៊ុន ម៉ានិត និង ហ៊ុន សែន? តើមានល្បិចអ្វីក្នុងនោះ?
.....................
តាមរឿងនេះ បងប្អូនខ្លះនិយាយថាជាការបង្កើតព្រឹត្តិការណ៍ថ្មីឲ្យខ្មែរភ្លេចរឿង គំរោង ហ៊ុន សែន ចង់បំប្លែងផែនទីជាមួយយួន។ដោយឡែកមន្រ្តីគណបក្សប្រជាជនសុទ្ធតែបានទទួលស្គាល់ថាជារឿងពិត តែអះអាងថាការបែកធ្លាយអាចមកពីមានអ្នកទិញបានទូរស័ព្ទ ធី សុវណ្ណថា ធ្លាប់ប្រើទៅវិញ ទើបនាំឲ្យមានការបែកធ្លាយរឿងនេះ។
.....................
តាមរឿងនេះ បងប្អូនខ្លះនិយាយថាជាការបង្កើតព្រឹត្តិការណ៍ថ្មីឲ្យខ្មែរភ្លេចរឿង គំរោង ហ៊ុន សែន ចង់បំប្លែងផែនទីជាមួយយួន។ដោយឡែកមន្រ្តីគណបក្សប្រជាជនសុទ្ធតែបានទទួលស្គាល់ថាជារឿងពិត តែអះអាងថាការបែកធ្លាយអាចមកពីមានអ្នកទិញបានទូរស័ព្ទ ធី សុវណ្ណថា ធ្លាប់ប្រើទៅវិញ ទើបនាំឲ្យមានការបែកធ្លាយរឿងនេះ។
សម្រាប់ ខ្មែរ សុវណ្ណភូមិ មិនគិតដូច្នេះទេដោយសាររឿងព្រំដែន ពួកយើងនៅតែសកម្មផ្សាយ ហើយទោះមិនបង្កើតមានរឿងថ្មី បើស៊ីភីភីចង់ធ្វើអី ក៏យើងមិនអាចរារាំងបានដែរ។ ជារួម ខ្មែរ សុវណ្ណភូមិ គិតទៅលើរឿងម្យ៉ាងគឺ៖ ការបែកបាក់ចំណងស្នេហ៍រវាង ផែ សុវណ្ណរឹទ្ធ ជាមួយ ធី សុវណ្ណថា ច្រើនជាង។ អាចនិយាយថា បន្ទាប់ពីបានលុយក្រាស់ បានឡានថ្មី មានផ្ទះថ្មី មានទំនាក់ទំនងស្និទ្ធជាមួយបក្សពួកកូន ហ៊ុន សែន បង ម៉ានិត បង ម៉ាណែត បង ម៉ានី បង សំអាល់ និងបានស្និទ្ធស្នាលជាមួយម្ចាស់តា ហ៊ុន សែន ធី សុវណ្ណថា អាចបែកចិត្តពី ផែ សុវណ្ណរឹទ្ធ។ ធី សុវណ្ណថា អាចគិតថានាងជាអ្នកប្រឡូកនយោបាយ ដូច្នេះត្រូវរកដៃគូថ្មី ដែលធ្វើនយោបាយដូចនាងអាចជួយមហិច្ឆតារបស់នាងបាន និងនាំឲ្យនាងអាចពេញចិត្តមនុស្សថ្មី នឿយណាយប្រុសស្នេហ៍ ផែ សុវណ្ណរឹទ្ធ។ ល់ើសពីនេះគឺអាចបណ្តាលមកពីពួកគេចែកប្រយោជន៍គ្នាមិនត្រូវផងដែរ។
សូមបញ្ជាក់ថា សារឆ្លើយឆ្លងទាំងនេះ ផែ សុវណ្ណរឹទ្ធ ក៏បានផ្ញើមកក្នុងប្រអប់ ខ្មែរ សុវណ្ណភូមិ ដែរតាំងពីនៅថ្ងៃទី ២៦ វិច្ឆិកា តែខ្មែរ សុវណ្ណភូមិ មិនបានដាក់ផ្សាយទេដោយសារតែមិនអាចដាក់សំនួរសួរទៅម្ចាស់សារដើម្បីបញ្ជាក់សាច់រឿងបាន ព្រោះ តែ ផែ សុវណ្ណរឹទ្ធ បានប្លុក ខ្មែរ សុវណ្ណភូមិ ភ្លាមបន្ទាប់ពីផ្ញើរួច។ នេះបញ្ជាក់ថា ការបែកធ្លាយនេះគឺមិនមានកើតឡើងដោយចៃដន្យតាមរឿងអ្នកផ្សេងទិញទូរស័ព្ទ ធីសុវណ្ណថាធ្លាប់ប្រើឡើយ។ ពោលវាជារឿងផ្ទៃក្នុងនៃទំនាក់ទំនងគូរស្នេហ៍នេះតែម្តង។
លើសពីនេះបើចង់និយាយថាជាល្បិចឈឹសាច់ ដើម្បីបញ្ជាក់ថា ផែសុវណ្ណរឹទ្ធ ប្រឆាំងបក្សប្រជាជន ហើយឲ្យបក្សប្រឆាំងទទួលយកមនុស្សនេះដើម្បីធ្វើការឲ្យនាពេលអនាគតគឺខុសហើយ។ បក្សប្រឆាំងមិនអាចយកមនុស្សដូច ផែ សុវណ្ណរឹទ្ធ មកធ្វើការជាមួយទេ ។