ដោយ ៖មូលសម្បត្តិ ថ្ងៃទី 20 មករា 2017
(ភ្នំពេញ)៖តាមភ្នាក់ងារចិញ្ចឹមមាន់ក្នុងស្រុក បានឱ្យដឹងថា៖
រដូវចូលឆ្នាំចិនជិតមកដល់
ឈ្មួញរកស៊ីល្មើសច្បាប់កំពុងតែសម្រុកលួចដឹកមាន់និងជ្រូកពីវៀតណាមចូលស្ទើរគ្រប់់ច្រកមកបើឱ្យ
ដេប៉ូតាមខេត្ត និងតាមទីផ្សារមួយចំនួន
ធ្វើឱ្យផលិតផលសត្វក្នុងស្រុកធ្លាក់ថ្លៃដួលបាស់ជើង
ចង់បោះបង់ចោលមុខរបរទាំងនេះ ។
លោក ឆាយ សុខហួរ ប្រធានសមាគមចិញ្ចឹមមាន់បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៨ មករាថាៈ ជ្រូកនិងមាន់ មកពីប្រទេសវៀតណាម កំពុងផ្អើលនាំចូលវាយលុកទីផ្សារស្ទើរគ្រប់ខេត្ត។ មាន់ពី ៤ម៉ឺន ទៅ ៥ម៉ឺនក្បាល បាននាំចូលក្នុងមួយថ្ងៃ ។ ជ្រូក៦០០០ក្បាលបាននាំចូល ។ ឈ្មួញខ្លះមានអាជ្ញាប័ណ្ណ ខ្លះទៀតមានអជ្ញាប័ណ្ណសេះហោះ នាំគ្នានាំចូលតាមខេត្តនានា ក្រោមលេសថា ខេត្តនេះនៅខ្វះ ជ្រូកកាប់ ខ្វះ មាន់-ទា ហើយដឹកចូលដាក់តាមដេប៉ូ លក់មាន់ទាជ្រូកពេញអស់ហើយ កសិករ និងកសិដ្ឋានចិញ្ចឹមមាន់ ក្នុងស្រុកមិនសប្បាយចិត្ត ទៅនឹងការហូរចូលជ្រូកនិងមាន់មកពីប្រទេសក្រៅ មកកាច់បំបាក់តម្លៃផលិតផលក្នុងស្រុក ។ ធ្វើឱ្យផលិតផលសត្វក្នុងស្រុកធ្លាក់ថ្លៃបាត់បង់ផលចំណេញ និងអាចខាតដើមទៅលើការផ្តល់ចំណីជាដើម ។
បងវណ្ណា អ្នកចិញ្ចឹមមាន់ ឱ្យក្រុមហ៊ុន SNT បានឱ្យដឹងថា៖ ដេប៉ូទទួលមាន់លក់នីមួយៗ បានទទួលយកមាន់ពីវៀតណាមដាក់ពេញដេប៉ូអស់ហើយ ត្រៀមលក់សម្រាប់ពេលចូលឆ្នាំចិន ខាងមុខនេះ ដូច្នេះកសិដ្ខានក្រុមហ៊ុនចិញ្ចឹមក្នុងស្រុក ស្ទើរតែពិបាកលក់ដោយសារថ្លៃថោកមកពីមាន់វៀតណាម បុកមកច្រើនពេក ។ អ្នកចិញ្ចឹមក្នុងស្រុកចង់បិទទ្វារអស់ហើយ ។
បងទ្រី ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតចូលឆ្នាំនេះ ថ្លៃមាន់រស់ (មាន់សាច់) តែ ៤៥០០រៀល/1kg ថ្លៃប៉ុណ្ណឹងគឺលក់ខាតហើយ ។ ពីមុនមាន់រស់ថ្លៃ ៥៥០០រៀល ទៅ ៦០០០រៀល/1Kg ។ គាត់ចង់បានតម្លៃមួយថេរ គឺពី ៥៥០០រៀល ទៅ ៦០០០រៀល ក្នុងមួយគីឡូទើបបានចំណេញខ្លះ ។ រីឯមាន់បីសាសន៍ថ្លៃខ្ពស់ជាងនេះ ។ រីឯអ្នកកសិដ្ឋានចិញ្ចឹមជ្រូកវិញគឺឈឺក្បាលណាស់ដែរ ដោយសារជ្រូកនាំចូលច្រើនពេក ធ្វើឱ្យអ្នកចិញ្ចឹមបាត់ថ្លៃដើម គឺខាតលែងហ៊ានរកស៊ីមុខររបរនេះតទៅទៀត។
អ្នកចិញ្ចឹមសត្វមួយចំនួន ហ៊ានសួរទៅមន្ត្រីកសិកម្មថា ក្រសួងមិនគួរផ្តល់អាជ្ញាប័ណ្ណឱ្យទៅឈ្មួញ ដើម្បីឱ្យមានការនាំចូលសត្វបែបនេះទេ វាធ្វើឱ្យបាត់បង់តម្លៃខ្ពស់សម្រាប់ផលិតផលក្នុងស្រុក ។ ប៉ុន្តែមន្ត្រីកសិកម្មបានឆ្លើយតបមកវិញថាៈតើអ្នកឯងអាចមានសមត្ថភាពទប់តម្លៃទីផ្សារក្នុងស្រុកឱ្យផលិតផលសាច់ មានលំនឹងឬទេ ប្រសិនបើមិនឱ្យមានការនាំចូល ជ្រូកមាន់យ៉ាងដូច្នេះ Sic ។
លោក សេង សុវណ្ណ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនអាចសុំការបញ្ជាក់តាម ទូរស័ព្ទបានទេ នៅព្រឹកថ្ងៃទី ១៨ខែ មករានេះ ៕

ការនាំចូលជ្រូកមាន់ពីវៀតណាមនាពេលកន្លងមក(រូបឯកសារ)