ខេត្តតាកែវ៖ ប្រជាពលរដ្ឋជាង
១០ម៉ឺនគ្រួសាររស់នៅក្នុងខេត្តតាកែវ
នាបច្ចុប្បន្ននេះកំពុងប្រឈមនឺងការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ឬធនាគារ ដោយសារតែប្រជាពលរដ្ឋទាំងនោះនៅតែយល់ច្រឡំ ថាស្ថាប័នមីក្រូហិរញ្ញវត្ថុនេះជារបស់រដ្ឋ ដែលបណ្តាលឲ្យគ្រួសារខ្លះត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅក្រៅប្រទេស ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតសាលាខេត្តតាកែវ កាលពីរសៀលម្សិលមិញ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃថា មានប្រជាពលរដ្ឋជាង១០ម៉ឺនគ្រួសារ នៅក្នុងខេត្តតាកែវ បានជំពាក់ ប្រាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនានា ហើយភាគច្រើនគឺពួកគេតែងខ្ចីលុយពីធនាគារមួយទៅសងធនាគារមួយទៀត ដោយលក្ខខណ្ឌគ្រាន់តែមានអត្តសញ្ញាណប័ណ្ណជាការគ្រប់គ្រាន់ ។ បញ្ហានេះវាបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែជំពាក់លុយធនាគារវ័ណ្ដ-ក និងមានប្រជាពលរដ្ឋខ្លះទៀតបានរត់ចោលស្រុកថែមទៀតផង ព្រោះតែពុំមានលទ្ធភាពសងបំណុលឲ្យធនាគារមកវិញ ។
លោក ងី ច័ន្ទផល បានបព្ជាក់ថា បញ្ហាប្រឈមនឺងការជំពាក់ប្រាក់បំណុលធនាគារនេះ ដោយសារតែប្រជាពលរដ្ឋនៅតែយល់ច្រឡំ ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុ ថា ជារបស់រដ្ឋ ដោយបុគ្គលិកមីក្រូហិរញ្ញវត្ថុទាំងនោះ តែងតែហៅលោកមេភូមិទៅជាមួយនៅពេលដែលខ្លួនទៅទារបំណុលពីប្រជាពលរដ្ឋ ។ ដូច្នោះកម្លាំងសមត្ថកិច្ចមូលដ្ឋានត្រូវផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ័ន្តច្រឡំតទៅទៀត ហើយក៏អប់រំដល់មន្ត្រីមីក្រូហិរញ្ញវត្ថុទាំងនោះឲ្យយល់ពីតួនាទីរបស់ខ្លួនផងដែរ ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនោះក៏បានស្នើឲ្យមន្ត្រីមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការណ៍បន្ទាន់ផងដែរចំពោះជនដែលដើរឃោសនា បោកប្រាស់ប្រជាពលរដ្ឋ ដែលជំពាក់បំណុលធនាគារ ហើយពុំមានលទ្ធភាពសង ថា នៅពេលបោះឆ្នោតឲ្យបក្សខ្លួន បំណុលដែលជំពាក់ធនាគារនឹងត្រូវលុបចោលដោយពុំចាំបាច់សងធនាគារតទៅទៀតឡើយ ។
ជាការកត់សម្គាស់ មិនមែនតែខេត្តតាកែវមួយនោះទេ ដែលមានប្រជាពលរដ្ឋកំពុងប្រឈមនឺងការជំពាក់ប្រាក់បំណុលធនាគារ គ្មានលទ្ធភាពសង ធ្វើចំណាកស្រុក ផ្សងគ្រោះថ្នាក់ ស្វែងរកការងារនៅប្រទេសថៃ ឬប្រទេសផ្សេងៗទៀត ។ ហើយគ្រួសារខ្លះ បាត់បង់ដីធ្លី ផ្ទះសម្បែង ដោយសារតែគ្មានប្រាក់បង់បំណុល ៕