បើទោះបីក្រសួងមហាផ្ទៃធ្លាប់ចេញបទបញ្ជាទៅកាន់មន្ត្រីអាជ្ញាធរ នៃបណ្ដាខេត្តជាប់ព្រំដែនឲ្យទប់ស្កាត់សកម្មភាពជួលដីឲ្យប្រជាជនប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏ជាក់ស្ដែងករណីនេះកំពុងកើតឡើងតាមតំបន់ព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយមានពាក់ព័ន្ធនឹងក្រុមហ៊ុនធំៗទៀតផង។ ជាក់ស្ដែងប្រជាពលរដ្ឋនិងក្រុមមន្ត្រីសង្គមស៊ីវិលក្នុងខេត្តត្បូងឃ្មុំ បានសម្ដែងសេចក្ដីព្រួយបារម្ភចំពោះករណីជួលដីឲ្យជនជាតិយួនដាំដំណាំកសិកម្មតាមព្រំដែន ដែលនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក។ បញ្ហានេះលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ គួរពិនិត្យឡើងវិញនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ផងដែរ ព្រោះបច្ចុប្បន្នក្រុមហ៊ុន ម៉ែន សារុន និងប្រជាពលរដ្ឋមួយចំនួនបន្តជួលដីតាមព្រំដែនឲ្យយួនដាំអំពៅ និងដំណាំកសិកម្មផ្សេងៗទៀតជាបន្តបន្ទាប់ ហើយបទបញ្ជារបស់ក្រសួងមហាផ្ទៃហាក់ដូចជាពុំមានប្រសិទ្ធភាពទាល់តែសោះ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា មានចម្ការអំពៅរបស់ជនជាតិយួនជាច្រើនហិកតានៅក្នុងបរិវេណដីសម្បទានក្រុមហ៊ុន ម៉ែន សារុន និងដីសម្បទានក្រុមហ៊ុនមួយចំនួនទៀតតាមព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចម្ការអំពៅនិងដំណាំកសិកម្មផ្សេងៗទៀតគេអាចយល់ច្រឡំថាជារបស់ខ្មែរ ក៏ប៉ុន្តែជាក់ស្ដែងគឺជារបស់ជនជាតិយួនដែលជួលដីពីក្រុមហ៊ុន ម៉ែន សារុន ក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀត ហើយក៏មានជួលដីពីកសិករខ្មែរដែរ។ ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងឃុំជាំក្រវៀន ស្រុកត្បូងឃ្មុំ បានឲ្យដឹងថាក្រុមហ៊ុន ម៉ែន សារុន បានជួលដីឲ្យជនជាតិយួនជាច្រើនរយហិកតា ក្នុងខណៈដែលពលរដ្ឋខ្មែរនៅឃុំជាំក្រវៀន និងឃុំផ្សេងទៀតពុំមានដីធ្លីសម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត។
បញ្ហាខាងលើនេះប្រជាពលរដ្ឋរស់នៅក្នុងឃុំជាំក្រវៀន បានអំពាវនាវឲ្យលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះក្រុមហ៊ុន ម៉ែន សារុន បានជួលដីយ៉ាងច្រើនឲ្យទៅជនជាតិយួនដាំដំឡូងនិងអំពៅ ហើយភាគច្រើនគឺដាំអំពៅព្រោះជាដីមានជីជាតិល្អ។ តាមសេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដីក្រុមហ៊ុន ម៉ែន សារុន ដែលជនជាតិយួនជួលដាំអំពៅនោះ មានចន្លោះពី៣០០ទៅ៥០០ហិកតា ហើយក្នុង១ហិកតាមានតម្លៃឈ្នួល១លានរៀលទៅ២លានរៀលតាមប្រភេទដីជាក់ស្ដែង។ ក្រៅពីក្រុមហ៊ុន ម៉ែន សារុន ដែលជួលដីឲ្យយួនដាំដំណាំកសិកម្មផ្សេងៗ គឺមានប្រជាពលរដ្ឋខ្មែរនៅឃុំចាន់មូល ឃុំរូង ឃុំជាំក្រវៀន និងឃុំជាំជាដើម ក៏បានជួលដីឲ្យជនជាតិយួនដាំអំពៅដែរ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរពិនិត្យឡើងវិញទៅលើករណីទាំងអស់នេះ ព្រោះករណីជួលដីតាមព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យជនជាតិយួនដាំដំណាំកសិកម្មនៅតែកើតឡើងយ៉ាងពេញបន្ទុក ហើយអាចនាំឲ្យមានផលពិបាកផ្សេងៗនៅពេលខាងមុខចៀសមិនផុតឡើយ៕