09-09-2016
ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរ ការីទេសចរ ទីភ្នាក់ងារទេសចរណ៍ និងមគ្គុទេសទេសចរទាំងអស់ រៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជួយ ផ្សព្វផ្សាយបន្តទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ ស្ដីពីបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ អង្គរវត្ត ដែលបាតុភូតនេះបានកើតឡើងចំនួន ២ ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។ បើតាមក្រសួងទេសចរណ៍ បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះ ស្ដែងឲ្យឃើញពីអច្ឆរិយៈភាពនៃប្រាសាទអង្គរវត្ត ដែលត្រូវបានបុព្វបុរសខ្មែរ កសាងដោយមានការគិតគូរអំពីស្តាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយ៉ាងច្បាស់គួរឲ្យស្ងប់ស្ងែង។
ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នៅឆ្នាំនេះបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត អាចកើតឡើងលើកទី២ នៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ និងចន្លោះម៉ោង 0៥:០០ ដល់ម៉ោង 0៧:០០ ព្រឹក ហើយជារៀងរាល់ឆ្នាំ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ តែងតែមានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមករងចាំទស្សនា និងផ្ដិតយករូបភាពរាប់ម៉ឺននាក់។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានធ្វើការប្រកាសព័ត៌មាន កាលពីថ្ងៃទី៦ កញ្ញា ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដឹងពីបាតុភូតធម្មជាតិដ៏អច្ឆរិយៈមួយ កើតឡើងនៅខេត្តសៀមរាប ដោយព្រះអាទិត្យនឹងរះឡើងចំកណ្ដាលពីលើកំពូលប្រាសាទអង្គរវត្ត៕

ដោយ៖ សេង បារាំង
ប្រភព vayofm