សៀមរាប៖ទេសចរណ៍ជនជាតិ អាល្លឺម៉ង់ម្នាក់ ឈ្មោះម៉ាកូហ្វាអែហ្វ( Marco Haefs )ដែលឆ្លងកាត់ ពីបោយ ប៉ែត មកសៀមរាបត្រូវបានឡានតាក់ស៊ីដែលគាត់ជិះស៊ីដាច់អីវ៉ាន់គេចខ្លួនបាត់ ។នេះបើតាមប្រភពពីហ្វេសប៊ុកមួយឈ្មោះប៉ូល ហ្គាសនៃ( Paul Gusne)។ ករណីនេះ
បានកើតឡើងកាលពីយប់ ចន្លោះម៉ោង ១០ទៅ១១ យប់ កាលពីថ្ងៃ ទី១២ ខែកញ្ញាឆ្នាំ២០១៦ពេលដែលលោកម៉ាកូហ្វាអែហ្វ( Marco Haefs ) គាត់បាន ជិះតាក់ស៊ី ពីប៉ោយប៉ែត មកឈប់ នៅក្នុងក្នុងសៀមរាប រួចក៏សាកសួររកផ្ទះសំណាក់ដើម្បីស្នាក់នៅ។ តែ គ្រានោះ អ្នករត់តាក់ស៊ី និយាយថ្លៃមិនត្រូវគ្នាជាមួយគាត់ ដើម្បីបង់ថ្លៃឈ្នួលតាក់ស៊ីដែលបានជិះមក។ ជួនជាចៃដន្យ គាត់បានចុះចេញពីឡានដោយមិនបាន ចាប់អារម្មណ៍ដោយបន្សល់អីវ៉ាន់ក្នុងឡាន ពេលនោះ អ្នកបើកតាក់ស៊ីក៏បានបើករថយន្តគេចខ្លួនបាត់គ្មានដំណឹង។
គាត់ បានបាត់វត្ថុមានតម្លៃជាច្រើន ដូចជា : បាត់លិខិតឆ្លងដែន ,លុយបាត (១០.០០០បាត) វ៉ាលីធំព័ណ៌ខ្មៅមួយ កាមេរ៉ា ដែលមានតម្លៃ $៥០០០មួយគ្រឿង computerមួយគ្រឿង នឹងវត្ថុមាន តម្លៃជាច្រើនទៀត ។ ហើយឥឡូវនេះគាត់គ្មានលុយជាប់ខ្លួនទេ គឺអាស្រ័យលើ អ្នក ដែលបានឃើញ អោយញ៉ាំបន្តិចបន្តួចប៉ុណ្ណោះ ។ ដូច្នេះពេលបងប្អូនបានឃើញ សូមមេត្តាដាក់ទានចែកផង ។ នឹងសូមសមត្ថកិច្ច មេត្តាជួយតាម រក អ្នករត់តាក់ស៊ីនោះផង ។
He’s from German, His name is ” #Marco Haefs ” He was traveled from the border(Poi Pet)to Siem Reap city, the time between 22.00pm to 23.00pm on 12th, Sep,2016 He traveled with the taxi from the border, any way he was stopped at the Siem Reap town to ask some body who know the guesthouse for stay, but at same time he would like to pay the taxi fees and was argued with taxi fees, unfortunately he was get out the car and than taxi drove run away without give notice, He loss a lot of value things as : 1passport, Thai Bath cash (10000bath), black suitcase, Canon Camera $5000cost, Lap top and more value things, now he don’t have any cash to spend something for survive , so please any one can see as support as you can,please share as urgent to push up our Government can see,
