ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦កញ្ញា ២០១៦នេះ មានប្រជាពលរដ្ឋ បានសម្តែងការសោកស្តាយចំពោះទង្វើអយុត្តិធម៌របស់តុលាការក្នុងការអនុវត្តន៍ច្បាប់រឿងជម្លោះដីធ្លី នៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពលរដ្ឋក្នុងភូមិបានស្រែកខ្លាំងថា៖ រាស្ត្រជាម្ចាស់ យើងជារាស្ត្រ ឈឺចាប់ណាស់ តស៊ូរាប់ឆ្នាំដើម្បីផ្ទះជាជំរករបស់យើង ហេតុអ្វីសូម្បីតែរស់នៅមានផ្ទះហើយមិនបានសុខទៀត??។ ដីធ្លីគេរឹបអូស ផ្ទះគេរុះរើសអស់ ម្ចាស់ត្រូវជាប់ខ្នោះញាត់ចូលរថយន្ដបញ្ជូនទៅឃុំខ្លួន.. ឯណាទៅភាពយុត្តិធម៌សម្រាប់ពលរដ្ឋស្លូតត្រង់និងទន់ខ្សោយ។
រឿងរ៉ាវខាងលើព័ត៌មានយើងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ពីដំណើរការនៃរឿងហេតុនៅឡើយ, ការលើកឡើងទាំងនេះជាភាគីប្រជាពលរដ្ឋក្នុងភូមិតែប៉ុណ្ណោះ៕
