ស្ថាប័ន FBI បានណែនាំឱ្យមនុស្សទាំងអស់គ្របកាមេរ៉ា Webcam ឱ្យជិតដើម្បីបញ្ឈប់ពួក Hacker កុំឱ្យតាមដានសកម្មភាពរបស់អ្នកប្រើកុំព្យូទ័រយួរដៃ។
ក្រុមអ្នកជំនាញខាងសន្តិសុខអ៊ីនធឺណេតបានព្រមានថា ទុកកាមេរ៉ា Webcam ឱ្យចំហចោលមានន័យថា ទុកឱកាសឱ្យពួក Hacker អង្គុយមើលសកម្មភាពគ្រប់យ៉ាង ដែលអ្នកប្រើប្រាស់កុំព្យូទ័រកំពុងតែធ្វើ។ សារៈសំខាន់នៃការបិត Webcam ត្រូវបានបង្ហាញឡើងយ៉ាងច្បាស់នៅដើមឆ្នាំ ២០១៦ នេះ នៅពេលរូបភាពមួយចំនួនបង្ហាញលោក Mark Zuckerberg យកស្កុតបិតកាមេរ៉ា Webcam នៅលើកុំព្យូទ័រ MacBook Pro និងថែមទាំងបិតកន្លែងស្រូបសំឡេងថែមទៀតផង។
ប្រភព៖ Independent

