ថ្ងៃសៅរ៏ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦
ស្រុកកៀនស្វាយ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីចំណាស់ជនជាតិវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីមកព្យាបាលជំងឺនៅក្នុងផ្ទះគ្រូពេទ្យជនជាតិវៀតណាមដូចគ្នា ដែលបើកអត់ច្បាប់មួយកន្លែង កាលពីវេលាម៉ោង០២ និង៥០រសៀលថ្ងៃទី១៦ កញ្ញា ២០១៦ ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះង៉ូ ធីភឿង អាយុ៦០ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅក្នុងប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខB-4773626 ចូលកម្ពុជាថ្ងៃទី០២ កញ្ញា ២០១៦ តាមច្រកទ្វារត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។ ចំណែកគ្រូពេទ្យឈ្មោះលី មិន អាយុ៦២ឆ្នាំ ជាជនជាតិវៀតណាមដែរ និងគ្រូពេទ្យព្យាបាលនៅផ្ទះ តែគ្មានច្បាប់ទេ ។
ប្រភពបន្តថា ស្ត្រីរងគ្រោះត្រូវគេដឹងថា បានមកសំរាកព្យាបាលជំងឺនៅផ្ទះកើតហេតុខាងលើ ហើយក៏បានស្លាប់ តែគ្មានអ្នកណាដឹងរឿងទេ ។ កម្លាំងសមត្ថកិច្ចទទួលព័ត៌មាននេះ តាមរយៈលោកមេភូមិថា មានអ្នកមកសុំបូជាសពមនុស្សស្លាប់ ទើបត្រូវកម្លាំងជំនាញខេត្ត-ស្រុក-ប៉ុស្តិ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ ក៏ចុះទៅធ្វើកោសល្យវិច័យសាកសពស្ត្រីរូបនោះ ។
បើតាមការសន្និដ្ឋានបឋមថា ជនរងគ្រោះស្លាប់ដោយសារការវះកាត់ មានស្នាមនៅក្រោមក្លៀកខាងស្ដាំប្រវែង៤,៥ស.ម និងជម្រៅ១០ស.ម ។ ករណីនេះ កំពុងបន្តធ្វើការស្រាវជ្រាវស៊ើនអង្កេតបន្ត ។ ចំណែកគ្រូពេទ្យឈ្មោះលី មិន ត្រូវកម្លាំងនាំមកធ្វើការសាកសួរបំភ្លឺអំពីមូលហេតុ និងស្ថានភាពអ្នកជំងឺមុនពេលស្លាប់ និងសាកសួរព័ត៌មានពីក្រុមសាច់ញាតិសាកសពផងដែរ ។