(ប៉ារីស)៖ លោក ប៉ាង សុខឿន ហៅ «ខ្មែរ សុវណ្ណភូមិ» អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានបង្ហាញព័ត៌មានពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់លោកស្រី ហ៊ុន ម៉ាលី កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវជាកូនប្រសាររបស់អតីតសព្វលោក សុខ អាន។
ដោយហៅគ្រួសារត្រកូលហ៊ុនថាជា «ពូជលួចជាតិ» ខ្មែរ សុវណ្ណភូមិ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១២ តែក្នុងកុងធនាគារមួយ HSBC ប្ដីប្រពន្ធ ហ៊ុន ម៉ាលី សុខ ពុទ្ធីវុទ្ធ មានលុយជាង ៤២លានដុល្លារអាមេរិក។ ខ្មែរ សុវណ្ណភូមិ ថា«នេះមិនគិតលុយរបស់លោកស្រីនៅកុងធនាគារផ្សេងៗទៀតដូចជា កាណាឌីយ៉ា អេស៊ីលីដា មៃបេង និងធនាគារនៅស្រុកថៃបន្ថែមទៀតទេ»។
ខ្មែរ សុវណ្ណភូមិ សង្កត់ធ្ងន់ថា «ចុះមកដល់ពេលនេះ ២០១៨ តើលោកស្រី ហ៊ុន ម៉ាលី មានលុយប៉ុន្មានទៅ?»។

គិតត្រឹមឆ្នាំ២០១២ តែក្នុងកុងធនាគារមួយ HSBC ប្ដីប្រពន្ធ ហ៊ុន ម៉ាលី សុខ ពុទ្ធីវុទ្ធ មានលុយជាង ៤២លានដុល្លារអាមេរិក 
ប្ដីប្រពន្ធ ហ៊ុន ម៉ាលី សុខ ពុទ្ធីវុទ្ធ
(រូបភាពហ្វេសប៊ុក) 
ប្ដីប្រពន្ធ ហ៊ុន ម៉ាលី សុខ ពុទ្ធីវុទ្ធ
(រូបភាពហ្វេសប៊ុក) 
លិខិតឆ្លងដែនរបស់ប្ដីប្រពន្ធ ហ៊ុន ម៉ាលី សុខ ពុទ្ធីវុទ្ធ
(រូបភាពហ្វេសប៊ុក) 
លិខិតឆ្លងដែនរបស់ ហ៊ុន ម៉ាលី
ភ្នំពេញ ប៉ុស្តិ៍៖ អាណាចក្រជំនួញត្រកូល ហ៊ុន ត្រូវបានលាតត្រដាងដោយ GlobalWitness
ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦
ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រមែប្រមូលទ្រព្យធនច្រើនសន្ធឹកសន្ធាប់ជាមួយនឹងភាគហ៊ុនក្នុងក្រុមហ៊ុនក្នុងស្រុកយ៉ាងហោចណាស់ចំនួន ១១៤ ក្រុមហ៊ុនក្នុងនោះមានក្រុមហ៊ុនថាមពលក្រុមហ៊ុនទូរគមនាគមន៍ក្រុមហ៊ុនរុករករ៉ែ និងក្រុមហ៊ុនពាណិជ្ជកម្មដែលភាគច្រើនក្នុងវិស័យសំខាន់ៗរបស់កម្ពុជា។ នេះបើយោងតាមការស៊ើបអង្កេតមួយរបស់អង្គការ Global Witness ដែលបានចោទប្រកាន់ថាគ្រួសារត្រកូល ហ៊ុន បានបំពានច្បាប់ប្រទេសដើម្បីកសាងអាណាចក្រជំនួញរបស់ខ្លួន។
របាយការណ៍ដែលមានចំណងជើងថា Hostile Takeover: The Corporate Empire of Cambodia’s Ruling Family ដែលបានចេញផ្សាយនៅថ្ងៃនេះបានរៀបរាប់យ៉ាងលម្អិតពីការកាន់កាប់ច្រើនរបស់ក្រុមគ្រួសារត្រកូល ហ៊ុន និងសម្ព័ន្ធមិត្តដ៏មានអំណាចរបស់ពួកគេក្នុងវិស័យទាំង ២០ ដោយរបាយការណ៍រកឃើញថាសាច់ញាតិ ២៧ នាក់របស់លោកនាយករដ្ឋមន្រ្តីមានការផ្សារភ្ជាប់នឹងក្រុមហ៊ុនជាច្រើនដែលតម្លៃទុនដំបូងមានចំនួនច្រើនជាង ២០០ លានដុល្លារអាមេរិក។
ទិន្នន័យដែលទទួលបានមកពីបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មមិនបានផ្ដល់ព័ត៌មានអំពីចំណូលទេមានន័យថាតួលេខនេះគ្រាន់តែជា «ចំណែកមួយ» នៃតម្លៃរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
ម្យ៉ាងទៀតរបាយការណ៍នេះ និងប្រភពមួយចំនួនដែលភ្នំពេញប៉ុស្តិ៍បានសម្ភាសសង្កត់ធ្ងន់ថាឯកសារគ្រាន់តែជាព័ត៌មានមួយចំណែកទេដោយរបាយការណ៍បានបញ្ជាក់ថាគ្រួសារនេះត្រូវបានគេជឿជាក់ថាបានប្រើប្រាស់អ្នកតំណាងដើម្បីលាក់បាំងទំហំពិតប្រាកដនៃអាណាចក្រជំនួញ និងទ្រព្យផ្ទាល់ខ្លួនរបស់សមាជិកត្រកូល ហ៊ុន។
អ្នកនិពន្ធបានសរសេរថា៖ «របាយការណ៍នេះផ្ដល់នូវមូលដ្ឋានភ័ស្តុតាងដើម្បីបញ្ជាក់ពីអ្វីដែលប្រជាជនកម្ពុជាភាគច្រើនសង្ស័យថាលោក ហ៊ុន សែន បានរំលោភបំពានតំណែងនាយករដ្ឋមន្រ្តីដើម្បីអនុញ្ញាតឲ្យសាច់ញាតិគ្រប់គ្រង ឬកាន់កាប់ចំណែកធំក្នុងវិស័យសំខាន់ៗភាគច្រើនរបស់កម្ពុជា»។
អ្នកនិពន្ធបានបន្តថា៖ «ទោះជាយ៉ាងណានេះមិនត្រឹមតែអំពីការប្រមូលទ្រព្យផ្ទាល់ខ្លួន ឬចំណងជាក់លាក់រវាងសមាជិកគ្រួសារត្រកូល ហ៊ុន និងក្រុមហ៊ុនទេគឺអំពីការគ្រប់គ្រងរបស់គ្រួសារត្រកូល ហ៊ុន លើវិស័យឯកជន និងសាធារណៈនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យលោក ហ៊ុន សែន គ្រប់គ្រងស្ទើរតែទាំងស្រុងលើប្រទេសកម្ពុជា»។
នៅសប្ដាហ៍នេះអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបដិសេធធ្វើអត្ថាធិប្បាយអំពីការរកឃើញរបស់អង្គការ Global Witness ដោយច្រានចោលថាអង្គការ Global Witness កំពុងព្យាយាមញុះញង់ឲ្យមាន «ការបះបោរ» ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីហើយផ្តល់ការកត់សម្គាល់ថាលោកជា «អ្នកនាំពាក្យមិនមែនជាមេធាវីរបស់លោកនាយករដ្ឋមន្រ្តីទេ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកស្រី សឹង សុផារី បានទទួលស្គាល់ថាវាតែងតែមានតម្រូវការកែលម្អបញ្ញត្តិនៃវិស័យឯកជនប៉ុន្តែថាភាពជោគជ័យរបស់សាច់ញាតិរបស់លោកនាយករដ្ឋមន្រ្តីគឺដោយសារ «កេរ្តិ៍ឈ្មោះល្អ» ដែលបានទាក់ទាញវិនិយោគិន។ «វាមិនល្អឥតខ្ចោះ…ប៉ុន្តែកម្ពុជាឥឡូវនេះគឺជាទីផ្សារសេរីអ្នកដែលមានលុយអាចវិនិយោគក្នុងវិស័យដែលពួកគេចង់មិនថាពួកគេជានរណាទេ»៕ អាណាចក្រ

ក្រុមគ្រួសារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
(រូបភាពហ្វេសប៊ុក)
(រូបភាពហ្វេសប៊ុក)
(រូបភាពហ្វេសប៊ុក)
ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦