-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
គណៈកម្មការជំនាញ​នៃរដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត បន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីធ្វើការត្រួតពិនិ្យ នឹងដាក់បញ្ចូលទៅក្នុងរបៀបវរៈ សម័យប្រជុំរដ្ឋសភា ធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ។

ប្រធានគណៈកម្មាការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាលោក ប៉ែន បញ្ញា បានថ្លែងបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំនៅវិមានរដ្ឋស​ភា កាលពីថ្ងៃទី១២ខែតុលាថា សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤ ស្តីពីការបោះឆ្នោត ដែលបានសម្រេចនិងបញ្ជូនបន្តទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ខ។

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋសភា​ កាលពីថ្ងៃសុក្រម្សិលមិញនេះ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានអះអាងថា អន្តរក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតទាំងនេះ ដើម្បីបំពេញបន្ថែមនៅចំណុច ខ្វះចន្លោះ ដែលមិនមានចែងនៅលក្ខខណ្ឌគ្រប់គ្រាន់ ស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅពេលថ្មីៗនេះថា ពេលរំលាយគណបក្សមួយនៅក្នុងសភា ដែលសំដៅលើគណបក្សប្រឆាំងនោះ នឹងកើតមានគណបក្សចំនួន​៥ផ្សេងទៀត ប៉ុន្តែលោកមិនបាន បញ្ជាក់ថា គណបក្សទាំង៥នោះឈ្មោះអ្វីខ្លះនោះទេ៕
ប្រភព : vod
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code