-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
កាលប្បវត្តិ Chronology  មុនឈានដល់ការសម្លាប់ និង បង្វែងដានឃាតកម្ម
២១ ០១ ២០១៨ ប្រាំថ្ងៃមុនស្លាប់ ៖ កូនចៅ របស់ ម៉ាណែត ក្រុម Cyber war Room ហែកយក Password ហ្វេសបួកអាខោន របស់អ្នកស្រី សុវឌ្ឍនាបាន ។ ម៉ាណែត ឆែកក្នុងហ្វេសបួកឆាត រកឃើញនាង​មានទំនាក់ទំនងជាមួយ ឡាយ វណ្ណៈ ។ ម៉ាណែត ក្តៅឆួល យកអាខោន វឌ្ឍនា ឆាតទៅទៅគំរាម ឡាយវណ្ណៈ អោយផ្តាច់ទំនាក់ទំនងជាមួយ វឌ្ឍនា ជាបន្ទាន់ ។ ឡាយ វណ្ណៈស្រឡាំងកាំង ខលទៅវឌ្ឍនា ប្រាប់អំពីករណីនេះ ។
វឌ្ឍនាខឹងណាស់ ក៏បានផុសនៅលើ Status ថា “អ្នកដែលហែកយក Password អាខោនហ្វេសបួករបស់នាងទៅប្រើ ជាមនុស្សកំសាកបំផុត ” ។
នាងលែងខ្លាច ម៉ាណែត ដឹងអំពីរឿងរ៉ាវទំនាក់ទំនងស្នេហារបស់នាងជាមួយ ឡាយ វណ្ណៈ ទឿតហើយ ព្រោះ ម៉ាណែត បានធ្វើបាបនាងរាប់ឆ្នាំមកហើយ ជេរបញ្ចោរ វ៉ៃដំ នាងមិនស្រាកស្រាន្តឡើយ។
២៣/២៤ ០១ ២០១៨ ៖ វឌ្ឍនា មានកម្មវិធីនៅភ្នំពេញ មិនមានពេលទៅតាកែវទេ ។ ម៉ាណែត ចង់បញ្ឍឺនាង យកស្រីម្នាក់ទៅដេកជាមួយនៅតាកែវ ដើម្បីអោយអ្នកបម្រើឃើញ។ តែ វឌ្ឍនាមិនខឹង មិនប្រច័ណ្ឌ​ទៀតទេ នាងបានបញ្ជាក់នៅក្នុងសំបុត្រដែលបានសរសេរទុកអោយ ម៉ាណែត ។
២៦ ០១ ២០១៨ ៖ ម៉ាណែត ណាត់ជួបវឌ្ឍនា នៅតាកែវ យកអង្គរក្សយ៉ាងតិច ២ នាក់ទៅជាមួយ ព្រោះអី ម៉ាណែត ម្នាក់ឯង មិនអាចសែងវឌ្ឍនា យកទៅព្យួរករបានទេ ។ ពេលចូលទៅដល់ក្នុងផ្ទះ ម៉ាណែត ហៅ វឌ្ឍនាឡើងទៅបន្ទប់គេង នៅខាងលើ ។ អង្គរក្ស និង អ្នកបម្រើអង្គុយជជែកគ្នាលេងនៅបន្ទប់ទទួលភ្ញៀវខាងក្រោម ។
ពេលឡើងចូលទៅដល់ក្នុងបន្ទប់គេង ម៉ាណែត ស្រែកសួរវឌ្ឍនា អំពីទំនាក់ទំនងរបស់នាងជាមួយ ឡាយ វណ្ណៈ ។​ វឌ្ឍនា លែងខ្លាច និយាយប្រាប់អស់សាច់រឿង ។ ម៉ាណែត ខឹងឆួលទប់កំហឹងមិនបាន ដាល់នាងមួយដៃ ជាំមុខមួយចំហៀង  វឌ្ឍនាដួលផ្ងារពោះទៅលើគ្រែ វឌ្ឍនាស្រែកយំខ្លាំងៗ លឺដល់អ្នកបម្រើ ។
សម្រែករបស់ វឌ្ឍនា ធ្វើអោយកំហឹងរបស់ ម៉ាណែត រឹតតែឆាបឆេះឡើង។ ដើម្បីអោយ វឌ្ឍនា ឈប់ស្រែក ម៉ាណែតបានយកខ្នើយកោយទៅសង្កត់លើមុខនាង ។ វឌ្ឍនា ប្រឹងរើបម្រះដែរ តែមិនឈ្នះកម្លាំងរបស់ ម៉ាណែត មួយសន្ទុះក្រោយមក វឌ្ឍនាបាត់បង់ស្មាតីឈប់កម្រើកខ្លួន ។
ម៉ាណែត ស្មានថា នាងស្លាប់បាត់ទៅហើយ ក៏ចុះទៅក្រោម ហៅអង្គរក្សឡើងទៅលើ បញ្ជាអោយសែងសពនាងយកទៅព្យួរ-ក ។
តែ ពេលកំពុងព្យួរ-ក វឌ្ឍនាស្រាប់តែនាងភ្ញាក់ដឹងខ្លនឡើងវិញ ហើយប្រឹងទាញខ្សែចេញពីក
“បង! បងធ្វើអីហ្នឹង បើបងមិនអាណិតអូន ក៏សូមអាណិតដល់កូនយើងផង… ”
ប្រភព ៖ ដារា ខាន់
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code