-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដល់​កម្ពុជា​ប្រសិនបើ លោក ហ៊ុន សែន មិន​ព្រម​បន្ទន់​ឥរិយាបថ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដ៏​តានតឹង​នៅ​កម្ពុជា។ តំណាងរាស្ត្រ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ ចាត់​ទុក​ការដឹកនាំ​ផ្ដាច់ការ របស់​លោក ហ៊ុន សែន ថា កាន់​តែ​ខ្លាំង​ឡើង និង​កាន់តែ​កំពុងប្រឆាំង​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ។ 
ជម្រាប​សួ​រលោក អាឡាន់ ឡូវែនថល (Alan Lowenthal)!
អាឡាន់៖ បាទ ជម្រាបសួរ!
សារ៉ាដា៖ តើ​លោក​យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​សេចក្ដី​សម្រេច​របស់ លោក ចន ម៉ាកឃែន (John McCain) ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល អាមេរិក​ថ្កោលទោស ការ​យាយី​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា នោះ​បាទ?
អាឡាន់៖ ខ្ញុំ​សប្ប​យ​រីករាយ​ការ​ខ្លាំង​ណាស់​ចំពោះ​ការ​អនុម័ត​សេចក្ដីសម្រេចចិត្ត​ដែល​មានការ​យល់ព្រម​ពី​គណបក្ស​ទាំងពីរ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយសារ​សមាជិក​ព្រឹទ្ធសភា លោក ចន ម៉ាកឃែន (John MacCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែល​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ថ្កោលទោស​សកម្មភាព​របស់​លោក ហ៊ុន សែន និង​បាន រៀបរាប់ អំពី​ការ​ប្រឆាំង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ ពួក​យើង​ក៏បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កុំ​ទទួលស្គាល់​លទ្ធផល​បោះ ឆ្នោត​ឆ្នាំ​២០១៨ ប្រសិនបើ​ការបោះឆ្នោត​នោះ មិន​ប្រកប​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ប្រសិនបើ​ការ​បំភិតបំភ័យ ការ​ដាក់​សម្ពាធ និង​ការ​ធ្វើទុក្ខបុកម្នេញ ផ្នែក​នយោបាយ​ទៅ​លើក​គណបក្សប្រឆាំង​នៅតែ​បន្ត​នោះ។

សារ៉ាដា៖ ក្រៅពី​ការ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​យាយី​ផ្នែក​នយោបាយ​ករណី​ចាប់ខ្លួន លោក កឹម សុខា ការ​បណ្ដេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ការ​បិទ​បណ្ដាញ​សា​ព័ត៌មាន​ជាច្រើន​នៅ​កម្ពុជា​នោះ។ តើ​សភា​សហរដ្ឋអាមេរិក​អាច ធ្វើ​អ្វី​បាន​ទៀត?
អាលែន៖ ការ​ថ្កោលទោស​គឺជា​ការសំខាន់​បំផុត ពីព្រោះ​លោក​ត្រូវ​ដឹង​ថា សហរដ្ឋអាមេរិក​កំពុង​ដឹកនាំ​ឲ្យ​មាន​សេរីភាព​ក្នុង​ពិភពលោក ហើយ​គាំទ្រ​ការ​គោរព​ប្រជាធិបតេយ្យ។ កត្តា​សំខាន់​ដែល​យើង​អាច​ធ្វើ​បាន នៅ​ពេល​នេះ​គឺ​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហគមន៍​អន្តរជាតិ​ឲ្យ​មានការ​ចាប់អារម្មណ៍​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ហើយ​ជំហរ​របស់​សហរដ្ឋអាមេរិក គឺ​យើង​ចង់បាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌។ ដូច្នេះ​យើង​នឹង​កៀរគរ​សហគមន៍​អន្តរជាតិ​ឲ្យ​គាំទ្រ ជំហរ​របស់ យើង​ដូចគ្នា។ យើង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក ចន ម៉ាកឃែន (John MacCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែល​បាន​ក្រោក​ឈរ​ឡើង គាំទ្រ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​នៅ​កម្ពុជា ខណៈ​សិទ្ធិ ជា​មូលដ្ឋាន​របស់​មនុស្ស​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដកហូត​ពី​ប្រជាពលរដ្ឋ។ ដូច្នេះ​យើង​នឹង​ក្រោក​ឈរ​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង ដើម្បី​ការពារ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ។ ពួកគេ​បាន​រង​ការ​ធ្វើ​បាប ការ​បំភិតបំភ័យ និង​អំពើ​វិនាសកម្ម​ដោយ​ការ​សម្លាប់​រង្គាល​ច្រើន​គ្រប់គ្រាន់​ហើយ។ សហរដ្ឋអាមេរិក ជា​គូភាគី​មួយ​ដែល​ចុះ​កិច្ចព្រមព្រៀង​រក្សា​សន្តិភាព​នៅ​កម្ពុជា ដូច្នេះ​យើង​ត្រូវតែ​គោរព​ការសន្យា​របស់​យើង។
សារ៉ាដា៖ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បោះពួយ សម្រុក​ធ្វើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ នៅ​ពេល​ខាងមុខ​ដោយ​អវត្តមាន គណបក្ស​សង្គ្រោះ​ជាតិ​នោះ តើ​សហរដ្ឋអាមេរិក​នឹង​មាន​ជំហរ​បែប​ណា​ដែរ?

អាឡាន់៖ អូរ​អត់​ទេ អត់​ទេ​លោក​និយាយ​លឿន​ពេក​ហើយ​យើង​មិនទាន់​និយាយ​ដល់​បញ្ហា​នេះ​ទេ យើង​និយាយ​អំពី​ការ​បោះឆ្នោត​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​ត្រឹមត្រូវ​ជាមួយ គណបក្សប្រឆាំង​ដែល​យើង​ត្រូវ​តវ៉ា​សិន។ លោក​និយាយ​ថាបើ​មាន រឿង​អញ្ចេះ​កើតឡើង​វិញ យើង​មិនទាន់​និយាយ​រឿង​នេះ​ទេ។ អ្វី​ដែល សំខាន់​គឺ​យើង​នឹង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ តវ៉ា​អោយ​មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ការ​គោរព​សិទ្ធិមនុស្ស និង​គោរព​លទ្ធិ​ប្រជាធិបតេយ្យ បើ​មិន​ដូច្នេះ​ទេ នោះ​យើង​នឹង​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​ហ្នឹង​ទេ។
សារ៉ាដា៖ តើ​យន្តការ​ណាមួយ​ដែល​លោក​នឹង​យក​ទៅ​តវ៉ា​លើ​បញ្ហា​នេះ?
អាឡាន់៖ យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហ្នឹងហើយ ដែល​យើង​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​លើ​បញ្ហា​នេះ​ទៀត។ អ្វីៗ​មាន​ចែង​អស់ ហើយ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​តាំងពី​តួនាទី​របស់​យើង​ដែល​ត្រូវ​ធ្វើ យ៉ាង​ម៉េច​ទៀត។ ដូច្នេះ​យើង​នឹង​ធ្វើ​អ្វីៗ​តាម​កិច្ចព្រមព្រៀង​នេះ។
សារ៉ាដា៖ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​រិះគន់​សហរដ្ឋ អាមេរិក​ថា នៅ​ពីក្រោយ​គម្រោង​ធ្វើ​បដិវត្តន៍ កម្ពុជា​ក៏បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក បង្កើន​ការ​ទិញ​ផលិតផល​កាត់ដេរ​ដែរ តើ​លោក យល់ យ៉ាង​ណា​ដែរ​លើ​បញ្ហា​នេះ?

អាឡាន់៖ អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​គឺ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ យកចិត្តទុកដាក់​អំពី​កម្ពុជា ហើយ​យើង​ចង់បាន​ការ​គោរព​សិទ្ធិមនុស្ស។ ដូច្នេះ​លោក​និយាយ​ថា ប្រសិនបើ​ការ​ទាមទារ​នេះ​មិន​មាន​ប្រសិទ្ធភាព តើ​យើង​មាន​ជម្រើស​អ្វី​ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​អ្វីៗ​គឺ​មា​ន​នៅ​លើ​តុ​ស្រាប់​ហើយ គឺថា​យើង​ចង់បាន​ការ​គោរព​សិទ្ធិមនុស្ស និង​គោរព​លទ្ធិ​ប្រជាធិបតេយ្យ។ ដូច្នេះ​យើង​នឹង​ទាញ ការចាប់អារម្មណ៍​ទាំងឡាយ​ទៅលើ​កម្ពុជា​ពាក់ព័ន្ធ​ការរំលោភ​នានា​ដូច​អ្វី​ដែល​សេចក្ដី​សម្រេច​របស់​សមាជិក​ព្រឹទ្ធសភា​បាន​បង្ហាញ​រួច​ហើយ នូវ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​កំពុង​កើតមានឡើង។ យើង​អាច​ធ្វើ​ដូច្នេះ​បាន ហើយ​យើង​នឹង​ជំរុញ​ឲ្យ​លោក ប្រធានាធិបតី ពិនិត្យមើល​អំពី​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​ពេល​ខាងមុខ។ ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ យើង​នឹង​ពិនិត្យមើល​លើ​បញ្ហា​ផ្សេងទៀត។ យើង​បាន​ពិនិត្យ​រួចហើយ​អំពី​ខ្ទង់​ថវិកា​របស់​យើង​ដែល យើង​អាច​ឈាន​ទៅដល់​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា។
សារ៉ាដា៖ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី២ ខែ​តុលា បាន​គំរាម​ចាប់ខ្លួន​មនុស្ស​ជាច្រើន​ទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​ធ្វើ​បដិវត្តន៍​ពណ៌ ហើយ​ជាង​នេះ​ទៅ​ទៀត​នោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀតហើយ គឺ​អ្នកស្រី មូរ សុខហួរ បាន​រត់​ភៀសខ្លួន​ចេញពី​កម្ពុជា​ដោយសារ​ភ័យ ខ្លាច​អំពី សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​អ្នកស្រី។ តើ​លោក​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ?
អាលែន៖ អ្វី​ដែល​យើង​កំពុង​ឃើញ​នៅ​ពេល​នេះ​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែ​ផ្ដាច់ការ​ទៅៗ ហើយ​កាន់តែ​រំលោភ​ធ្ងន់ធ្ងរ ដល់​គោលការណ៍​ប្រជាធិបតេយ្យ។ ដូច្នេះ​យើង​នឹង​ប្ដេជ្ញា​ថា នឹង​ចំណាយ​រាល់​ធនធាន​របស់​យើង​ទាំងអស់​ដើម្បី​ប្រឆាំង​នឹង​អំណាច​អ្នកសាច់ការ​ទាំងនេះ ដើម្បី​ភាព​សុខសាន្ត​ជូន​ពលរដ្ឋ​ខ្មែរ​ទាំងអស់។
សារ៉ាដា៖ នៅមុន ឬ​ក្រោយ​ពេល​ដែល រដ្ឋាភិបាល​វាយប្រហារ​មក​លើ គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការ​កែប្រែ ច្បាប់​នានា​ក្នុង​បំណង​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​នោះ ស្រប​ពេល ជាមួយ​គ្នា​នេះ​គណបក្ស​កាន់អំណាច​បាន​ងាក​ទៅ​រក​ប្រទេស​រុស្សី និង​ប្រទេស​ចិន​ដើម្បី​បង្កើន​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ទាំងនេះ កាន់តែ​ស៊ីជម្រៅ​ថែមទៀត។ ក្នុងនាម​លោក​ជា​តំណាងរាស្ត្រ​របស់ សហរដ្ឋអាមេរិក​តើ លោក​មើល​ឃើញ​អនាគត​របស់​ពលរដ្ឋ​កម្ពុជា​នឹង​បាន​ផល​អ្វីខ្លះ ពី​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ទាំងនេះ?
អាឡាន់៖ រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ប្រទេស​ជា​មិត្ត​របស់​គេ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​សម្រេច។ សហរដ្ឋអាមេរិក​គ្មាន​សិទ្ធិ​ក្នុង​ការ​ចាត់ចែង​ការ​រាប់អាន​របស់​គេ​ជាមួយ​អ្នកណា​ម្នាក់​នោះ​ឡើយ។ អ្វី​ដែល​យើង​ចង់បាន​បំផុត​នៅ​ពេល​នេះ គឺ​ការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បញ្ឈប់​ការ​ដាក់​សំពាធ​នយោបាយ​មក​លើ​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ចាប់​មនុស្ស ដាក់គុក បញ្ឈប់​ការវាយប្រហារ​មក​លើ​បណ្ដាញ​សា​ព័ត៌មាន និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង។

សារ៉ាដា៖ តើ​លោក​យល់ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​អាច​ដោះស្រាយ​បាន​នៅ​ពេល​ខាងមុខ​នេះ​ដែរ​ទេ?
អាឡាន់៖ ខ្ញុំ​សង្ឃឹម​ដូច្នេះ​ទៅ​ចុះ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ដែល​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅឡើយ​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា កាលណា​លោក ហ៊ុន សែន កាន់តែ​ផ្ដាច់ការ ពេលនោះ​ប្រជាពលរដ្ឋ​នឹង​ក្រោក​ឈរ​ឡើង ដោយ​មិន​ភ័យខ្លាច​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​តបត​វិញ។ 
សារ៉ាដា៖ តើ​លោក​មាន​អ្វី​ផ្ដាំផ្ញើ​ដែរ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តាមដាន ស្ថានការណ៍​នយោបាយ​ដ៏​តានតឹង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?

អាឡាន់៖ យើង​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ជុំវិញ​ពិភពលោក គឺ​ពួកគេ​សុទ្ធតែ​ចង់បាន​ការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ យើង​មិនបាន​ចាប់ យក​ខាង​ណា​ឈ្នះ ខាង​ណា​ចាញ់​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​សម្រេចចិត្ត​ដោយ​ខ្លួនឯង។ យើង​មិនបាន​គាំទ្រ​ខាង​ណា​នោះ​ទេ ប៉ុន្តែ​យើង និង​សហគមន៍​អន្តរជាតិ ដទៃ​ទៀត​គាំទ្រ​ឲ្យ​មាន​លទ្ធិ ប្រជាធិបតេយ្យ ដែល​បាន​ព្រមព្រៀងគ្នា កាល​ពី​ឆ្នាំ​១៩៩១ និង​គាំទ្រ ឲ្យ​មាន​ការ​បោះឆ្នោត។ យើង​មិនបាន​បោះបង់​ប្រជាពលរដ្ឋ​ខ្មែរ នោះ​ទេ ហើយ​យើង​នៅតែ​ប្រកាន់ខ្ជាប់​ការ​គោរព​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស៕
ប្រភព : អាស៊ីសេរី 
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code