-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


មហាគ្រោះ ពិតជាមហាគ្រោះសម្រាប់ប្រជាជាតិខ្មែរ ដែលខ្មែរនៅក្នុងស្រុកមិនសូវជាខ្វាយខ្វល់ មិនយកចិត្តទុកដាក់ ភ្លើតភ្លឺនទៅតាម មនោគមន៍របស់មេដឹកនាំផ្ទៃក្នុងរួមសហការជាមួយប្រទេសវៀតណាមដែលយើងគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរដឹងច្បាស់ថាប្រទេសវៀតណាមមួយនេះមានអម្បូរជាជនឈ្លានពានទឹកដី តែបែរពលរដ្ឋខ្មែរនៅឯនាយសមុទ្រស្ទុះស្ទារ ខ្វាយខ្វល់ និងបារម្មណ៍ពីការ បាត់បង់ជាតិ បាត់បង់ទឹកដីរបស់ខ្លួនទៅវិញ។
តើខ្មែរនៅក្នុងប្រទេសកំពុងតែធ្វើអី! ឬត្រូវគេបង្វក់ស្រីស្រាល្បែង ត្រូវគេយកវប្បធម៌ពាលារមកបង្វក់ឲ្យភ្លេចអស់វប្បធម៌  ប្រពៃណី និងជាតិសាសន៍ហើយមែនទេ!
លោក ឆាំ ឆានី , លោក ប៉ា សុខឿន និងលោក ម៉ែន ណាត ដែលយើងគ្រប់គ្នាច្បាស់ថាអ្នកទាំងបីគឺប្រជាពលរដ្ឋភាសន៍ខ្លួនជ្រកកោននៅ ក្នុងប្រទេសទីបី ដោយសារតែគេចខ្លួនពីក្រញាំពិឃាដដ៏កំណាចឃោឃៅនៃមេដឹកនាំផ្តាច់ការ ។ អ្នកទាំងបីតែងតែរីះគន់ខ្លាំងទៅលើរដ្ឋាភិបាលលោក ហ៊ុនសែន ដែលដឹកនាំប្រទេសឲ្យធ្លាក់ទៅក្នុងអន្លង់ជ្រោះមរណាដ៏សែនជ្រៅ គឺការរំលោភសិទ្ធិមនុស្ស  កម្ទេចប្រប័ន្ធ ប្រជាធិបតេយ្យដែលកំពុងតែលូតឲ្យរាបដល់បាតដី។
ដោយឡែកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នេះ អ្នកទាំងបីបានបង្ហោះសារដ៏ក្តៅគគុកមួយឲ្យប្រជាពលរដ្ឋខ្មែរ បញ្ឈប់ជាបន្ទាន់នៅការ ចូលរួម សប្បាយត្រេកអរ Like និង Share ក្នុងកម្មវិធីMiss Grand International នេះនឹងប្រារព្ធព្រឹត្តការណ៍ចុងក្រោយរបស់ខ្លួននៅ កោះត្រល់ ថាជាសកម្មភាពដែលពលរដ្ឋខ្មែរទទួលស្គាល់ទាំងស្រុងថាទឹកដីកោះត្រល់ជារបស់យួននោះ។ 4
លោកបន្តថា វៀតណាមបង្កើតកម្មវិធីបែបនេះគឺដើម្បីបំភាន់ភ្នែកអន្តរជាតិដោយអោយអន្តរជាតិយល់ថាទឹកដីកោះត្រល់ជារបស់វៀតណាម ស្របច្បាប់១០០ភារយ។
លោកទាំងពី បានអំពាវនាវឲ្យពលរដ្ឋខ្មែទាំងអស់ បញ្ឈប់ភ្លាម ! ហើយដោយចោទជាសំនួនថា តើយើគ្រប់គ្នាទទួលស្គាល់ហើយមែនទេថា ទឹកដីកោះត្រល់ទាំងមូលជារបស់វៀតណាមនោះ?
ខាងក្រោមនេះជាសារបន្ទាន់ដែលអ្នកទាំងបីផ្ញើរមកកាន់ជនរួបជាតិខ្មែរ

សូមបញ្ឈប់ភ្លាម!
………………………
ខ្មែរ សុវណ្ណភូមិ ទើបបានដឹងថាកម្មវិធីMiss Grand International នេះនឹងប្រារព្ធព្រឹត្តការណ៍ចុងក្រោយរបស់ខ្លួននៅ កោះត្រល់ ហើយឃើញបងប្អូនខ្មែរភ្លូកទឹកភ្លូកដីនាំគ្នាវក់នឹងការអំពាវគ្នាឲ្យ LIKE និង SHARE។ ដូច្នេះ សូមបញ្ឈប់រឿងប្រកួតគ្នាយក LIKE និង SHARE នេះជាបន្ទាន់ ព្រោះវាមិនមានប្រយោជន៍អ្វីដល់ជាតិយើងទេសម្រាប់ទិដ្ឋភាពមួយនេះ។
សូមបងប្អូនគិតទៅមើល តើបងប្អូនចង់បានLIKE និង SHARE ជាថ្នូរនឹងការបាត់បង់ទឹកដីដូនតារបស់យើងមែនដែរទេ? សូមចាំថាប្រសិនបើយើងនៅបន្តការគាំទ្រកម្មវិធីនេះ មានន័យស្មើនឹងយើងទទួលស្គាល់ថា «កោះត្រល់ជារបស់យួនស្របច្បាប់១០០%»។
ត្រូវគិតលើចំណុចនេះថាការប្រលងនេះគេហៅថា Miss Grand International និងប្រកួតនៅប្រទេសវៀតណាម ហើយទៅប្រកួតចុងក្រោយនៅកោះភូកុក (កោះត្រល់) ក្នុងទឹកដីវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ តុលា ២០១៧។ បើយើងទៅ យើងសប្បាយ យើងចូលរួមនិងយើងគាំទ្រកម្មវិធីនេះ នោះមានន័យថាយើងទទួលស្គាល់កោះនេះជារបស់វៀតណាមហើយ។ វៀតណាមធ្វើនេះគឺក្នុងបំណងឲ្យអន្តរជាតិដឹងថាកោះនេះជារបស់វៀតណាម ហើយសូម្បីតែកម្ពុជាក៏ចូលរួម និងក៏គាំទ្រផងដែរ។ យល់ទេប៉ុណ្ណឹង?
សម្រាប់កម្មវិធីនេះ យើងអ្នកចូលរួមមានគោលបំនងចង់បង្ហាញសំលៀកបំពាក់ និងវប្បធម៌ប្រណៃណីជាតិរបស់យើង តែគេម្ចាស់ប្រទេសដែលរៀបចំកម្មវិធី ក្រៅពីគោលបំណងបង្ហាញសំលៀកបំពាក់ និងវប្បធម៌ប្រណៃណីជាតិរបស់គេ គឺគេចង់បង្ហាញពិភពលោកនូវអធិបតេយ្យភាព បូរណភាពទឹកដី និងសក្តានុពលភាពនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរបស់គេផងដែរ។ ហើយនេះជាចំណុចសំខាន់បំផុតរបស់គេ។ ដូច្នេះ ត្រូវយល់! ហើយយើងគ្មានហេតុផលអ្វីត្រូវគាំទ្រកម្មវិធីនេះនៅកោះត្រល់ឡើយ។
ដូច្នេះ យើងត្រូវតែបញ្ឈប់ជាបន្ទាន់ និងសូំអំពាវនាវដល់ កញ្ញា ខ្លឹម ស្រីគា ដែលជាបវរកញ្ញាចូលរួម សូមនាងធ្វើពហិការ ការប្រកួតនេះ និងត្រឡប់មកមាតុភូមិកំណើតវិញជាបន្ទាន់។ បើមិនដូច្នេះទេ ការចូលរួមរបស់នាងគឺមិនមានលទ្ធផលជួយជាតិឡើ់យ តែជួយលក់ជាតិ និងជួយផ្តល់ភាពស្របច្បាប់ដល់វៀតណាមក្នុងការក្លាយជាម្ចាស់គ្រប់គ្រងកោះត្រល់ទាំងជាមួយខ្មែរ និងលើឆាកអន្តរជាតិ ហើយនាងមានឈ្មោះមិនខុសពី ជនក្បត់ជាតិនោះទេ។
សូមជនរួមឈាមខ្មែរទាំងអស់ចូលរួមជាបន្ទាន់! ៕




     


Sok Dara
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code