-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

បច្ចុប្បន្ន ការប្រកបអាជីវកម្មមានការកើនឡើងយ៉ាងផលផុស ប៉ុន្តែទន្ទឹមនិងការបើកអាជីវកម្មដ៏ច្រើនលើសលប់នេះ ក៏មានអាជីវកម្មមិនតិចឡើយដែលត្រូវបិទអាជីវកម្មទៅវិញ។ ជាទូទៅ អាជីវកម្មជាង៨០ភាគរយត្រូវដួលរលំទៅវិញ មិនលើសពី៥ឆ្នាំឡើយ ហើយមានមិនដល់១០ភាគរយផងដែលអាចបន្តដំណើរអាជីវកម្មរបស់ខ្លួនលើសពី១០ឆ្នាំ។ ដូច្នេះយើងឃើញថា ក្នុងចំណោមអាជីវកម្ម១០ មានតែ១ប៉ុណ្ណោះដែលអាចឈរជើងបានលើសពី១០ឆ្នាំ។
តើហេតុអ្វីបានជាអាជីវកម្មថ្មីថ្មោងភាគច្រើន ត្រូវដួលរលំទៅវិញក្នុងរយៈពេលដ៏ខ្លី?
ពាណិជ្ជកម្មកម្ពុជា សូមលើកយកទិដ្ឋភាពទូទៅ៣ចំនុចរបស់លោក Kiyosakiយកមកបកស្រាយ៖
១. ចាប់ផ្តើមអាជីវកម្ម ទាំងខ្លួនគ្មានចំណេះដឹងជាសហគ្រិន
លោក Kiyosaki លើកឡើងថា ការបរាជ័យអាជីវកម្មភាគច្រើន មិនមែនមកពីទុនដែលងាយនឹងមានហានិភ័យ ដូចជាលុយកម្ចី ឬលុយចង់ការប្រាក់មករកស៊ីទេ ប៉ុន្តែមកពីពួកគេខ្វះភាពជាសហគ្រិន។ អ្នករកស៊ីថ្មីថ្មោង ចេញបើកអាជីវកម្ម ទាំងខ្លួនមិនដឹងថាអ្វីជាជីវិតជាអ្នករកស៊ី​ មិនបានទាំងត្រៀមខ្លួនដើម្បីតតាំងនិងឧបសគ្គ ជាពិសេស មិនទាំងចេះគ្រប់គ្រង ​និងប្រើប្រាស់ហិរញ្ញវត្ថុឲ្យចំគោលដៅផង ជាពិសេស ធ្វើអាជីវកម្មទាំងគ្មានគម្រោងនិងគោលដៅអាជីវកម្មច្បាស់លាស់។
បើយើងក្រលែកមើលអាជីវកម្មនៅកម្ពុជាបច្ចុប្បន្ន មានអាជីវកម្មភេសជ្ជៈកាហ្វេ ជាដើម បើកលក់ព្រោងព្រាត់កាន់តែច្រើនឡើងៗ ទន្ទឹមនិងនេះក៏មានបិទជាបន្តបន្ទាប់។ នេះហើយសបញ្ជាក់ឲ្យឃើញថា សហគ្រិនទាំងនោះចាប់ផ្តើមទាំងខ្លួនគ្មានចំណេះដឹងផ្នែកនេះ ហើយថែមទាំងគ្មានភាពជាសហគ្រិនទៀតផង។
២. មិនចេះបត់បែន ទៅតាមនិន្នាការទីផ្សារ
ម្ចាស់សៀវភៅ “ពុកអ្នកមានបង្រៀនកូនអ្នកក្រ” បានណែនាំថាការធ្វើអាជីវកម្មសម័យបច្ចុប្បន្ន មានការវិវដ្តន៍លឿនស្ទើរមិនគួរឲ្យគួរ បច្ចេកវិទ្យាថ្មីៗ គំនិតឆ្នៃបង្កើតប្លែកៗ ផុសឡើងជារៀងរាល់ថ្ងៃ ហេតុនេះហើយដើម្បីឲ្យអាជីវកម្មអាចដំណើររលូនទៅមុននិងប្រកួតប្រជែងបាន អ្នកត្រូវតែអភិវឌ្ឍន៍អាជីវកម្មរបស់អ្នកដូចគ្នាដែរ ដើម្បីឲ្យដើរឲ្យទាន់សម័យកាល បើមិនដូច្នេះទេ មិនយូរមិនឆាប់អាជីវកម្មនឹងត្រូវបិទទ្វារ។ ដូចមានក្រុមហ៊ុនទូរស័ព្ទ Nokia ជាឧទាហរណ៍ ដោយសប្បាយនិងភាពជោគជ័យ ភ្លេចគិតឆ្នៃប្រឌិតអ្វីដែលថ្មីប្លែក ធ្វើឲ្យក្រុមហ៊ុនមួយនេះ ធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែក្ស័យធននិងបាត់បង់ទីផ្សាររបស់ខ្លួនស្ទើរមិនគួរឲ្យជឿ។ លោកបានមានប្រសាសន៍ថា៖ បើអ្នកមិនអភិវឌ្ឍអាជីវកម្មរបស់អ្នក មិនមែនមានន័យថាអ្នកនៅកន្លែងដដែលទេ គឺអ្នកកំពុងដើរថយក្រោយហើយ
៣. កង្វះសមត្ថភាព គ្រប់គ្រងហិរញ្ញវត្ថុ
លោក Kiyosaki អ្នកបង្កើតចន្តរប្រាក់៤ផ្នែក បានពន្យល់ទៀតថា អាជីវកម្មភាគច្រើនមិនអាចឈរជើង និងត្រូវក្ស័យធនដោយសារមិនអាចទ្រាំទ្រនិងការខាតបង់បន្តទៀតបាន មូលហេតុដោយាសារមិនចេះគ្រប់គ្រងហិរញ្ញវត្ថុនេះហើយ។ អាជីវកម្មទាំងនោះ ខ្លះមិនមែនមកពីផលិតផល ឬសេវាកម្មមិនល្អនោះទេ ប៉ុន្តែបញ្ហាផ្នែកហិរញ្ញវត្ថុធ្វើឲ្យអាជីវកម្មមិនអាចបន្តទៅមុខទៀតបាន ក៏សម្រេចចិត្តបិទទ្វារ។
ជាឧទារហណ៍ ស្ថាបនិកកាហ្វេ Brown ស្ទើរតែត្រៀមនឹងបិទអាជីវកម្មទៅហើយ ដោយសារខ្វះខាតហិរញ្ញវត្ថុ និងវិបត្តិក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនេះហើយ ប៉ុន្តែដោយភាពឈ្លាសវៃ លោកអាចរកទុនបន្ថែមបានទាន់ពេលវេលា ធ្វើឲ្យលោកមានហិរញ្ញវត្ថុបន្តវិថីជីវិត Brown បានមកដល់សព្វថ្ងៃ បើមិនដូច្នេះទេប្រហែលគ្មានវត្តមានហាងកាហ្វេមួយនេះដល់សព្វថ្ងៃនោះដែរ។
សរុបមក ការដើរលើវិថីជីវិតជាសហគ្រិន មិនមែនជារឿងងាយស្រួលនោះឡើយ ភាគរយនៃភាពបរាជ័យមានខ្ពស់ខ្លាំងណាស់ ដែលជាឧបសគ្គរារាំងដ៏ធំចំពោះអាជីវកម្មថ្មីថ្មោងភាគច្រើន ប្រសិនបើអ្នកមិនមានផែនការអាជីវកម្មឲ្យបានច្បាស់លាស់ននិងល្អិតល្អន់។ ការចាប់ផ្តើមអាជីវកម្មសំខាន់បំផុតគម្រោងអាជីវកម្ម ដែលជាដៅកំណត់ផ្លូវដែលយើងត្រូវដើរ ដូចជាពាក្យស្លោកដែលគេលើកឡើងថា៖ គ្មានក្រុមហ៊ុនធំៗណាមួយជោគជ័យ ដោយសារគម្រោងអាជីវកម្មអន់ៗនោះឡើយ៕
អត្ថបទដោយ៖ Vuthea
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code