(ទីក្រុងប៉ារីស)៖ តាមឯកសារសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ខ្លួនបានបាត់បង់សមាជិកគាំទ្រ រហូតទៅដល់ជិត ២លាននាក់។
ឯកសារបែកធ្លាយបានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា មានសមាជិកចំនួន ៥,៣៧០,៣១៣ នាក់ ។ យោងតាមលទ្ធផលនៃការបោះឆ្នោត នាថ្ងៃទី០៤ មិថុនា បានឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ចំនួន ៣,៥៤០,០៥៦ សម្លេង ។ ដូច្នេះ បើយកតួលេខចំនួនសមាជិកគណបក្សប្រជាជនកម្ពុជា (៥,៣៧០,៣១៣ នាក់) ទៅធៀបនឹងចំនួនសម្លេងឆ្នោតដែលគណបក្សនេះទទួលបានក្នុងការបោះឆ្នោត (៣,៥៤០,០៥៦ សម្លេង) គឺ បាត់បង់សម្លេងគាំទ្រដែលជាសមាជិកគណបក្សរបស់ខ្លួន រហូតទៅដល់ ១,៨៣០,២៥៧ នាក់ ហើយសម្លេងសមាជិកដែលបាត់នោះ គឺពួកគេងាកទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ។
ការបាត់សម្លេងគាំទ្រដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ទាំងមន្រ្តីក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ និងទាំងសមាជិកដែលធ្លាប់គាំទ្រគណបក្សប្រជាជនកម្ពុជា បានអស់ការជឿជាក់ទាំងស្រុងលើការដឹកនាំ របស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ៕
ប្រភព៖ ហ្វេសប៊ុក Chham Chhany