-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ថ្ងៃនេះ Anarchak សូមដកស្រង់ឯកសារដ៏សំខាន់មួយដើម្បីចែករំលែកជូនប្រិយមិត្តកូនខ្មែរទាំងអស់គ្នា ស្ដីអំពីសត្វនិងរុក្ខជាតិដែលជាតំណាងប្រទេសកម្ពុជា។
១. ថនិកសត្វតំណាងប្រទេស ៖ គោព្រៃ 
គោព្រៃនេះជាពូជដែលមានតែនៅលើទឹកដីកម្ពុជា ជារបស់ខ្មែរសុទ្ធសាធ ហើយត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ហើយរុក្ខវិទូអន្ដរជាតិមិនអាចរកពាក្យបកប្រែទៅជាភាសាផ្សេងបានទេដោយសារសត្វគោព្រៃនេះមិនមាននៅប្រទេសណាផ្សេងឡើយ។ ហេតុនេះទាំងភាសាអង់គ្លេស អេស្ប៉ាញ និងបារាំងក៏ដោយ គឺហៅថា គោព្រៃទាំងអស់ (Kou Prey)។ 
នៅអំឡុងទសវត្សឆ្នាំ ១៩៦០ កម្ពុជាបានប្រកាសយកគោព្រៃជានិមិត្តរូបកេរ្ដ៍មរតកធម្មជាតិរបស់ប្រទេស។ ហើយការអភិរក្សក៏ចាប់ផ្ដើមរឹតបន្តឹងមកទល់បច្ចុប្បន្ន។
២. បក្សីតំណាាងប្រទេស៖ ត្រយ៉ង
ត្រយ៉ងអាចត្រូវបានហៅជាភាសាអង់គ្លេសថា  “Giant Ibis” ។
ការប្រមាញ់ត្រយ៉ងត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទធ្វើសេចក្ដីប្រកាសហាមឃាត់តាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ។
៣. ល្មូនតំណាងប្រទេស៖ អណ្ដើកហ្លួង 
ជាភាសាអង់គ្លេសអាចត្រូវបានប្រែថា “Royal Turtle” ។ លក្ខណៈសម្គាល់ខុសប្លែកពីអណ្ដើកដទៃត្រង់ថាវាមានភ្នែកពណ៌ ស និងមានច្រមុះរាងស្រួចកោង។ 
រាល់ការប្រមាញ់និងជំនួញជួញដូរអណ្ដើកហ្លួងត្រូវបានហាមឃាត់ ហើយវាក៏ត្រូវបានគេចាត់បញ្ជូលក្នុងប្រភេទសត្វដែលស្ថិតក្រោមការគម្រាមកំហែងខ្លាំងបំផុតផងដែរ។
៤. ត្រីតំណាងប្រទេស៖ ត្រីគល់រាំង
ជាភាសាអង់គ្លេសអាចត្រូវបានហៅថា “Giant Mekong Barb”  ។ 
ចំណុចពិសេសរបស់វាគឺជាត្រុវទឹកសាបធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានប្រវែងខ្លួនពី ២ ទៅ ៣ ម៉ែត្រ និងមានទម្ងន់ពី ១៥០ ទៅ ៣០០ គីឡូក្រាម។ 
៥. រុក្ខជាតិតំណាងប្រទេស៖ ដើមត្នោត
ជាភាសាអង់គ្លេសអាចប្រែថា “Sugar Palm”។  វាជាដើមរុក្ខជាតិដែលតំណាងឱ្យប្រទេសយើងផ្ទាល់បើទោះបីជាវាអាចត្រូវបានគេរកឃើញនៅទឹកដីនៃបណ្ដាប្រទេសជិតខាងយើងមួយចំនួនទៀតក៏ដោយ។
នេះក៏ដោយសារដើមរុក្ខជាតិនេះមានទំនាក់ទំនងនឹងសង្គមខ្មែរពីយូរលង់ណាស់មកហើយដោយវាបានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាជនដូចជាទឹកផឹក ផ្លែហូប ស្លឹកប្រក់ផ្ទះ និងដើមធ្វើជាទូកជាដើម តាំងពីការកសាងរាជាណាចក្រដំបូងមកម្ល៉េះ។ 
៦. ផ្កាតំណាងប្រទេស៖ ផ្ការំដួល
រំដួលជាដើមរុក្ខជាតិដែលមានកម្ពស់ប្រមាណ ៨ ទៅ ១២ ម៉ែត្រ។ ប្រជាជនកម្ពុជាដាំដើមរំដួលជាការតាំងលម្អនៅតាមផ្ទះក៏ដូចជាសួនច្បារនានា។ 
Loading...
ដោយសារតែក្លិនដ៏ក្រអូបសាយនៃផ្ការំដួល វាត្រូវបានគេប្រើជាសារធាតុផលិតគ្រឿងលាបបបូរមាត់សម្រាបនារីខ្មែរ។ ម្យ៉ាងទៀតដោយសារតែភាពទាក់ទាញនិងក្លិននៃផ្ការរំដួល វាត្រូវបានគេប្រដូចទៅនឹងនារីខ្មែរដែលមានចរិយាមាយាទរម្យទមនឹងសម្រស់ស្រស់ត្រកាល។ ប្រិយមិត្តប្រហែលធ្លាប់បានឮហើយពីបទ រំដួលក្រចេះ ឬ រំដួលពោធិសាត់ជាដើម។
៧. ផ្លែឈើតំណាងប្រទេស៖ ចេកពងមាន់ 
អាចហៅជាភាសាអង់គ្លេសថា “Chicken Egg Banana”។ ដើមនៃផ្លែចេកពងមាន់ត្រូវបានគេសង្កេតឃើញដុះនៅតាមដងទន្លេមេគង្គ ជាពិសេសនៅតាមដីកោះដែលដុះថ្មីៗ។ 
គួររំលឹកថាដើមចេកត្រូវបានដាំដុះលើទឹកដីកម្ពុជាយូរលង់ណាស់មកហើយ បើទោះបីវាមានដើមកំណើតនៅឥណ្ឌាក៏ដោយ។ ហើយដំណាំចេកជាដំណាំពេញនិយមមួយរបស់ប្រជាជនកម្ពុជា ដោយវាផ្ដល់អត្ថប្រយោជន៍ច្រើនតាំងពីដើម ស្លឹក ដល់ ផ្លែ៕

ដោយ៖ សន្យា
ប្រភព៖ Cambosastra
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code