(ទីក្រុងប៉ារីស)៖ លោក ឆាំ ឆានី សកម្មជនហ្វេសប៊ុកដ៏ល្បី និងជាអតីតសកម្មជនគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសដោយសារតែជាប់បណ្ដឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានទទួលសារពីមន្ត្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាស្ដីពីការអនុវត្តន៍យុទ្អសាស្ត្រថ្មីរបស់បក្សកាន់អំណាចមួយនេះ បន្ទាប់ពីការចាញ់ឆ្នោតយ៉ាងអាម៉ាសកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។
ផែនការយុទ្ធសាស្ត្រថ្មីរបស់បក្សកាន់អំណាចដែលរៀបចាប់ផ្ដើមអនុវត្ត នោះគឺ៖
១ ត្រូវចំណាយ១០មុឺនរៀលសម្រាប់សន្លឹកឆ្នោតមួយសន្លឹក លើមនុស្ស៥លាននាក់ ។
២ បង្កើតក្រុមយុវជនតាមភូមិសម្រាប់បង្កទំទាស់ ។
៣ យកបញ្ជីបោះឆ្នោតទៅពិនិត្យមើលតាមរូបថត ហើយគេធ្វើប័ណ្ណសមាជិកបក្សចែកជូន សាមីខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ឯកសារសម្ងាត់មួយនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ស្ដីពី វិធានការស្វែងរកសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ ត្រូវបានទម្លាយ ខណៈដែលបក្សកាន់អំណាចមួយនេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធិភាពនៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងគុណភាពសតិអារម្មណ៍នយោបាយរបស់សមាជិកបក្ស ដោយសារតែការគាំទ្ររបស់គណបក្សនេះ មានការថយចុះយ៉ាងខ្លាំង ៕