ក្រសួងទេសចរណ៍វៀតណាមបានឱ្យដឹងថា នៅឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២០ កោះភូកុកដែលខ្មែរហៅថា កោះត្រល់នោះ អាចទាក់ទាញភ្ញៀវទេសចរណ៍បានប្រមាណ ២លាន ទៅ ៣លាននាក់ ហើយស្រូបទាញប្រាក់ចំនូលបាន ៧៧១លានដុល្លារអាមេរិក នេះនៅមិនរាប់ចំណូលតាំងពីឆ្នាំ២០០៥ មកដែលភាគីខ្មែរបានកាត់ទឹកដីកោះត្រល់ឱ្យវៀតណាម នៅឆ្នាំ២០០៥ តាមសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនឆ្នាំ១៩៨៥។
កោះត្រល់មានព្រលានយន្ដហោះអន្ដរជាតិមួយនៅលើនោះដែលអាចដឹកភ្ញៀវទេសចរចេញពីទីក្រុងហាណូយ និងទីក្រុងហូជីមិញផ្ទាល់ទៅទីនោះ។ កោះភូកុក ឬកោះត្រល់ ស្ថិតនៅឯនាយបន្តិចនៃខេត្តកំពតប្រទេសកម្ពុជា មានរយៈចម្ងាយ១៥គីឡូម៉ែត្រ ហើយបើគិតរាប់ពីខេត្ត Ha Tien វៀតណាម មានរយៈចម្ងាយ ជាង៤៥គីឡូម៉ែត្រ។
អ្នកទេសចរណ៍អាចមើលកោះត្រល់ឃើញ នៅពេលដែលមេឃស្រឡះ ឬអាចមើលឃើញនៅពេលទៅលេងឆ្នេរសមុទ្រខេត្តកំពត ឬកែប ឬឡើងភ្នំបូកគោ ។
នេះបើយោងតាម Wiki Media និង Vietnam net កោះត្រល់មានផ្ទៃដីប្រមាណ ៥៧៤ គីឡូម៉ែត្រក្រឡា ហើយមានពលរដ្ឋវៀតណាមរស់នៅទីនោះ ជាង ១០ម៉ឺននាក់ដោយគិតនៅឆ្នាំ២០១២។
កាត់សាច់ឱ្យខ្លា ទើបរស់បានសុខ តាមពិតទៅ កាត់សាច់ឱ្យខ្លាគឺចិញ្ចឹមខ្លាហើយ ៨០០លានដុល្លារ គ្រាន់តែចំណែកតូចមួយប៉ុណ្ណោះដែលខ្មែរបាត់បង់ ថ្ងៃណាមួយដែលរកសាច់ឱ្យខ្លាស៊ីលែងបានប្រាកដជាក្លាយជាចំណីខ្លា…៕
ប្រភព៖ veayo.info