-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
#ភាគទី២៖ស្នេហាត្រីកោណ ម៉ុង រឹទ្ធី ហ៊ុន សែន និង អ្នកស្រី លឹម ធនធីតា
..................


អ្នកស្រី លឹម ធនធីតា ក្នុងពេលដែលបំពេញភារកិច្ចការងារជាមន្រ្តីការទូតខ្មែរប្រចាំនៅប្រទេសជប៉ុន អ្នកស្រីតែងឆ្លៀតពេលទំនេរពីការងារ ទៅរៀនជំនាញផ្កាបន្ថែមទៀត រហូតទទួលបានសញ្ញាប័ត្រផ្នែកឯកទេសផ្នែកខាងផ្កា ពីប្រទេសជប៉ុន។
ក្រោយពីបញ្ចប់តួនាទីជាមន្រ្តីការទូតនៅឆ្នាំ២០០៥នោះមក អ្នកស្រី លឹម ធនធីតា ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយបានរស់នៅ និងបើកហាងផ្កា, សំអាងការ,វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត នៅផ្ទះលេខ២០ ផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។
អ្នកស្រី លឹម ធនធីតា មិនត្រឹមតែមានជំនាញ ទំនាក់ទំនងការទូត និងស្ទាត់ជំនាញភាសាបរទេសប៉ុណ្ណោះទេ អ្នកស្រីជាមនុស្សម្នាក់ឆ្លាតឈ្លាសវៃ បូកផ្សំនឹងទេពកោសល្យពីកំណើតផងអ្នកស្រី មានចំណេះផ្នែកខាង រចនាម៉ូតសំលៀកបំពាក់ និងផ្កា យ៉ាងល្អឥតខ្ចោះ បានធ្វើឱ្យអតិថិជនគ្រប់ៗគ្នាដែលទទួលយកសេវាកម្មរបស់គាត់ តែងតែលាន់មាត់សរសើរមិនដាច់ពីមាត់ ដោយសារមានការគាំទ្រច្រើន ពីសំណាក់អតិថិជនច្រើនយ៉ាងដូច្នេះហើយ ទើបអ្នកស្រីពង្រីហាងបន្ថែមទៀត មានដូចជា៖ ១.ហាងផ្កានៅជិត ប៊ូឌិញ ២.នៅផ្សារកាប់គោ ៣.នៅផ្លូវមុនីវង្ស ៤.នៅក្រោយភោជនីយដ្ឋាន «ហ្សង់អាលីហ្សេ» នៅរាជធានីភ្នំពេញ។
ភាពល្បីល្បាញរបស់លោកស្រី ក៏បានធ្វើឱ្យកាសែតក្នុងស្រុក កាសែតក្រៅស្រុក មានទាំងទស្សនាវដ្ដី ទូរទស្សន៍ ចុះផ្សាយជាបន្តបន្ទាប់ផងដែរ។
ជីវិតការងាររបស់អ្នកស្រីទទួលបានជោគជ័យផ្ទួនៗ សមនឹងសេចក្ដីប្រាថ្នារបស់អ្នកស្រីដែលបានស្រមើស្រមៃជាយូរឆ្នាំមកហើយ ជីវិតរីករាយជាមួយនឹងការងារ និងរស់នៅប្រកបដោយ សុភមង្គលជាមួយក្រុមគ្រួសារ ប៉ុន្តែក្ដីសប្បាយជាមួយនឹងមោទភាពការងារ និងសេចក្ដីសុខក្នុងគ្រួសារ មិនបានយូរប៉ុន្មានឡើយ ក៏ត្រូវបានពពកខ្មៅមកបាំង សោភ័ណស្នាមញញឹមនៃក្ដីសង្ឃឹមឱ្យរសាត់ទៅបាត់វិញមួយរំពេចភ្នែក រឿងរ៉ាវ ក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ដាក់ទារុណលើយុវវ័យស្រីក្រមុំម្នាក់ដែលកំព្រាឱពុក។ នាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិស្រាប់ បានធ្វើឱ្យលោកធំៗនៅស្រុកខ្មែរ ដណ្ដើមគ្នា តាមញ៉ែ ប្រលោមសុំស្នេហ៍កើតចិត្តដណ្ដឹងទន្ទឹងចង់បាននាងជាគូកំណាន់ ប្រលោមប្រលែង ត្រកងថ្នមបី កំដរតម្រូវការតណ្ហារបស់ខ្លួន។
បុរសខ្លាំងដែលមានអំណាចលើសគេនៅស្រុកខ្មែរ គឺសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឬទ្ធី ពីរនាក់នេះបានចូលមកពាក់ព័ន្ធក្នុងជីវិតឯកជនរបស់ស្រ្ដីខ្មែរមា្នក់ដែលមានដើមកំណើតមកពីខេត្តឃ្លាំង(កម្ពុជាក្រោម) ដោយការស្រឡាញ់ស្រីតែមួយ គឹ អ្នកស្រី លឹម ធនធីតា នេះឯង ។
ដំបូងឡើយសម្ដេចហ៊ុន សែនក្ដៅចិត្តជាមួយលោក ត្រឿង ម៉ាលី អតីតអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសជប៉ុន ដែលមិនចង់ឱ្យសម្ដេច ហ៊ុន សែន ស្រឡាញ់ក្មួយស្រីរបស់គាត់(លឹម ធនធីតា) ខ្លាចមានរឿងជាមួយជំទាវធំ ដោយក្រោយមកលោក ត្រឿង ម៉ាលី ត្រូវបានធ្លាក់ពីតំណែងពីអគ្គរដ្ឋទូតខ្មែរ ដោយសារតែរារាំងសម្ដចមិនឱ្យសម្រេចបំណង ទោះយ៉ាងនេះក្ដី គ្មាននរណាម្នាក់ហាមបុរសខ្លាំងបានឡើយ បើចង់បានអ្វីហើយត្រូវតែបានហ្នឹង ទំបំផុត [……..] នៅមានតភាគ។
អត្ថបទដោយ៖ ឃ្លាំង វឌ្ឍនជាតិ
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code