Thursday, July 27, 2017 រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថាLim Thonthida..វគ្គ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី លួចបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗជាមួយក្រមុំ លឹម ធនធីតា (បុប្ផាខ្មែរក្រោម) 2:20 PM | Posted by specialshowtoday | | Edit Post រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថាLim Thonthida ដែលទាក់ទងបុគ្គលមានអំណាចក្នុងស្រុកខ្មែរ...មានភាគតមកឱ្យលោកអ្នកដែលកំពុងតាមដានអានរឿងរ៉ាងស្នេហាត្រីកោណនេះ បានអានទៀតហើយ វគ្គ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី លួចបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗជាមួយក្រមុំ លឹម ធនធីតា (បុប្ផាខ្មែរក្រោម) អ្នកស្រី លឹម ធនធីតា ក្នុងពេលដែលបំពេញភារកិច្ចការងារជាមន្រ្តីការទូតខ្មែរប្រចាំនៅប្រទេសជប៉ុន អ្នកស្រីតែងឆ្លៀតពេលទំនេរពីការងារ ទៅរៀនជំនាញផ្កាបន្ថែមទៀត រហូតទទួលបានសញ្ញាប័ត្រផ្នែកឯកទេសខាងផ្កា ពីប្រទេសជប៉ុន។ ក្រោយពីបញ្ចប់តួនាទីជាមន្រ្តីការទូតនៅឆ្នាំ២០០៥នោះមក អ្នកស្រី លឹម ធនធីតា ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយបានរស់នៅ និងបើកហាងផ្កា, សំអាងការ,វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត នៅផ្ទះលេខ២០ ផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។អ្នកស្រី លឹម ធនធីតា មិនត្រឹមតែមានជំនាញ ទំនាក់ទំនងការទូត និងស្ទាត់ជំនាញភាសាបរទេសប៉ុណ្ណោះទេ អ្នកស្រីជាមនុស្សម្នាក់ឆ្លាតឈ្លាសវៃ និងផ្សំទេពកោសល្យពីកំណើតផង អ្នកស្រី មានចំណេះផ្នែកខាង រចនាម៉ូតសំលៀកបំពាក់ និងផ្កា យ៉ាងល្អឥតខ្ចោះ បានធ្វើឱ្យអតិថិជនគ្រប់ៗគ្នាដែលទទួលយកសេវាកម្មរបស់គាត់ តែងតែលាន់មាត់សរសើរគាត់មិនដាច់ ដោយសារមានការគាំទ្រច្រើន ពីសំណាក់អតិថិជនច្រើនយ៉ាងដូច្នេះហើយ ទើបអ្នកស្រីពង្រីហាងបន្ថែមទៀត មានដូចជា ៖ ១. ហាងផ្កានៅជិត ប៊ូឌិញ ២. នៅផ្សារកាប់គោ ៣. នៅផ្លូវមុនីវង្ស ៤. នៅក្រោយភោជនីយដ្ឋាន «ហ្សង់អាលីហ្សេ» នៅរាជធានីភ្នំពេញ។ភាពល្បីល្បាញរបស់លោកស្រី ក៏បានធ្វើឱ្យកាសែតក្នុងស្រុក និងកាសែតក្រៅស្រុក មានទាំងទស្សនាវដ្ដី ទូរទស្សន៍ ចុះផ្សាយជាបន្តបន្ទាប់ផងដែរ។ ជីវិតការងាររបស់អ្នកស្រីទទួលបានជោគជ័យផ្ទួនៗ សមនឹងសេចក្ដីប្រាថ្នារបស់អ្នកស្រី ដែលបានស្រមើស្រមៃជាយូរឆ្នាំមកហើយ ជីវិតរីករាយជាមួយនឹងការងារ និងរស់នៅប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសារ ប៉ុន្តែក្ដីសប្បាយជាមួយនឹងមោទនភាពការងារ និងសេចក្ដីសុខក្នុងគ្រួសារ មិនបានយូរប៉ុន្មានឡើយ ក៏ត្រូវបានពពកខ្មៅមកបាំង សោភ័ណភាពនៃស្នាមញញឹមនៃក្ដីសង្ឃឹមឱ្យរសាត់ទៅបាត់វិញមួយរំពេចភ្នែក ។ រឿងរ៉ាវក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ដាក់ទារុណលើយុវវ័យស្រីក្រមុំម្នាក់ដែលកំព្រាឱពុក។នាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិស្រាប់ បានធ្វើឱ្យលោកធំៗនៅស្រុកខ្មែរ ដណ្ដើមគ្នា តាមញ៉ែ ប្រលោមសុំស្នេហ៍កើតចិត្តដណ្ដឹងទន្ទឹងចង់បាននាងជាគូកំណាន់ ប្រលោមប្រលែង ត្រកងថ្នមបី កំដរតម្រូវការតណ្ហារបស់ខ្លួន។បុរសខ្លាំងដែលមានអំណាចលើសគេនៅស្រុកខ្មែរ គឺសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា និងឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឬទ្ធី ពីរនាក់នេះបានចូលមកពាក់ព័ន្ធក្នុងជីវិតឯកជនរបស់ស្រ្ដីខ្មែរមា្នក់ដែលមានដើមកំណើតមកពីខេត្តឃ្លាំង(កម្ពុជាក្រោម) ដោយការស្រឡាញ់ស្រីតែមួយ គឹ អ្នកស្រី លឹម ធនធីតា នេះឯង ។ ដំបូងឡើយសម្ដេចហ៊ុន សែនក្ដៅចិត្តជាមួយលោក ត្រឿង ម៉ាលី អតីតអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសបារាំង ដែលមិនចង់ឱ្យសម្ដេច ហ៊ុន សែន ស្រឡាញ់ក្មួយស្រីរបស់គាត់ (លឹម ធនធីតា) ខ្លាចមានរឿងជាមួយជំទាវធំ ដោយក្រោយមកលោក ត្រឿង ម៉ាលី ត្រូវបានធ្លាក់ពីតំណែងពីអគ្គរដ្ឋទូតខ្មែរ ដោយសារតែរារាំងសម្ដចមិនឱ្យសម្រេចបំណង ទោះយ៉ាងនេះក្ដី គ្មាននរណាម្នាក់ហាមបុរសខ្លាំងបានឡើយ បើចង់បានអ្វីហើយត្រូវតែបានហ្នឹង ទំបំផុត [……..] នៅមានតភាគ។អត្ថបទដោយ ៖ ឃ្លាំង វឌ្ឍនជាតិអត្ថបទទាក់ទង ៖ រឿងរ៉ាវស្នេហាត្រីកោណរបស់ស្ត្រីម្នាក់ក្នុងហ្វេសប៊ុកប្រើAccountឈ្មោះថាLim Thonthida៖ គេជិះជាន់ខ្លួន១០ឆ្នាំ និងគ្រាន់តែសុំរស់មានសេរីភាពជាមនុស្សនឹងគេ បែរជាត្រូវជាប់ទោស !! រឿងរ៉ាវខ្លះៗរបស់អ្នកស្រីលឹមថុនធីតាមុនពេលចាប់ខ្លួន ! មើលរូបភាពស្នាដៃរបស់អ្នកស្រី លឹម ធនធីតា ម្ចាស់ហាងផ្កាបុប្ផាគិរី តិចមើល ស្អាតទេ? គាត់បានរចនាម៉ូតផ្កាស្រស់យ៉ាងផ្ចិតផ្ចង់សំរាប់ពិធីអាពាហ៏ពិពាហ៏ ពិធីខួបកំណើត និងកម្មវិធីបុណ្យទានផ្សេងៗទៀត។ រូបថតពីហ្វេសប៊ុក ឃ្លាំង វឌ្ឍនជាតិ