-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


១០ឆ្នាំហើយដែលអ្នកស្រី លឹម ធនធីតា ម្ចាស់ហាងផ្កា " បុប្ផាគីរី " និងជាក្មួយស្រីលោក ទ្រឿង ម៉ាលី អតីតឯកអគ្គរាជទូតខ្មែរនៅជប៉ុន ត្រូវបាន ហ៊ុន សែន និង ម៉ុង រិទ្ធី បង្ខំឲ្យធ្វើជាទាសករផ្លូវភេទរបស់ពួកគេ ។
ដោយស៊ូទ្រាំនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តមិនបាន អ្នកស្រីបានដាច់ចិត្ត Live វីដេអូកាលពីថ្ងៃទី២១/៦/២០១៧ កន្លងមកនេះ ដើម្បីសុំឲ្យ ហ៊ុន សែន និង ម៉ុង រិទ្ធី ដោះលែងអ្នកស្រីឲ្យមានសេរីភាពវិញ ។ តែអ្វីៗខុសពីការរំពឹងទុកអ្នកស្រីត្រូវបានពួកបីសាចតណ្ហា ហ៊ុន សែន ម៉ុង រិទ្ធី បញ្ហាឲ្យអាជ្ញាធរនិងតុលាការចាប់អ្នកស្រីទៅដាក់គុកព្រៃសដោយចោទប្រកាន់ពីបទរំលោភទំនុកចិត្តទៅវិញ ។
អ្នកស្រី លឹម ធនធីតា ត្រូវបានកងរាជអាវុធហត្ថក្រុងភ្នំពេញបានចាប់ខ្លួនកាលពីថ្ងៃទី២០/៧/ ២០១៧ វេលាម៉ោង ៤:៣០ នាទីរសៀល ហើយបញ្ជូនទៅឃុំខ្លួននៅបន្ទាយកងរាជអាវុធហត្ថ នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យក្រុងភ្នំពេញ ដោយគ្មានអ្នកណាអាចចូលទៅសួរសុខទុក្ខបានឡើយ ។ លុះដល់ថ្ងៃទី២១/៧/២០១៧ តុលាការសាលាដំបូងក្រុងភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសតែម្តង ។
សូមបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកស្រី លឹម ធនធីតា និងមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមជាច្រើនមក មិត្តភក្តិរបស់អ្នកស្រី លឹម ធនធីតា ដែលសុំមិនបញ្ចេញឈ្មោះម្នាក់បានផ្ញើរសារមកខ្ញុំ ឆាំ ឆានី ថា រឿង ហ៊ុន សែន និង ម៉ុង រិទ្ធី បង្ខំអ្នកស្រីឲ្យបំរើផ្លូវភេទដល់ពួកគេនេះវាជាការពិត គឺ ហ៊ុន សែន និង ម៉ុង រិទ្ធី បានចាប់ខ្លួនអ្នកស្រី លឹម ធនធីតា យកទៅរួមភេទតាំងពីអ្នកស្រី លឹម ធនធីតា មកពីជប៉ុនភ្លាមម្លេះ ហើយអ្នកស្រីក៏ធ្លាប់និយាយរឿងនេះប្រាប់មិត្តភក្តិនៅមុនពេល ហ៊ុន សែន និង ម៉ុង រិទ្ធី ចាប់យកទៅរួមភេទដែរ ។
#រឿងរ៉ាវខ្លះៗរបស់អ្នកស្រីលឹមថុនធីតាមុនពេលចាប់ខ្លួន
..............................





ក្នុងចំណោមស្រីកំណាន់ទាំងអស់របស់ឧកញ៉ា ម៉ុង ឫទ្ធី (ជិត១០នាក់) ពួកគេសុទ្ធតែមានវាសនា ទទួលបានផ្ទះ បានលុយ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ អភ័ព្វអ្វីតែអ្នកស្រី លឹម ថុនធីតា មិនទទួលបានអ្វីទាំងអស់ សូម្បីតែផ្ទះក៏គ្មាននៅដែរ សព្វថ្ងៃរស់នៅផ្ទះជួល ខំត្រដរបើកហាងផ្កាទាំងត្រដាបត្រដួសដើម្បីរស់ទាំងលំបាកខ្វះមុខខ្វះក្រោយ ចិញ្ចឹមកូនតូច ចិញ្ចឹមម្ដាយចាស់ ធ្វើជាមេគ្រួសាររ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯង លុយកាក់ក៏គ្មានប៉ុណ្ណឹងហើយនៅតែមានអ្នកតាមព្យាបាទគាត់ទៀត អស់រយៈពេលជាង១០ឆ្នាំហើយដែលគាត់ទ្រាំរស់យ៉ាងលំបាក គ្មានអ្នកណាដឹងឮក្រៅពីខ្លួនឯងគាត់នោះទេ។
តើបងប្អូនដឹងទេថាគាត់ស្រែកយំជាង១០ឆ្នាំមកនេះ វេទនាប៉ុណ្ណា? គាត់គ្មានអំណាចអ្វីប្រកែកមិនព្រមធ្វើជាស្រីកំណាន់គេបាននោះទេ បងប្អូនក៏ដឹងស្រាប់អ្នកមានអំណាចនៅស្រុកខ្មែរ គេចង់ធ្វើបាបនរណាក៏បានដែរ។
ការរស់នៅប្រកបរបរលក់ផ្កា បើកហាងស្ទើរគ្រប់កន្លែង នៅតែគេឱ្យមនុស្សតាមដានគាត់ តាមបន្លាចគាត់ចង់យកប្ដីក៏មិនបានគ្មានសិទ្ធិដូចអ្នកផ្សេងឡើយ ហើយការបើកហាងទៀតសោធគឺគេគៀបគាត់តាមរយះថ្លៃទឹកភ្លើង ក្នុង១ខែគ្រាន់តែថ្លៃភ្លើងអស់ពី៨០០$ ទៅ១០០០$ តើដែលមានដែរទេបងប្អូនគ្រាន់តែថ្លៃភ្លើង១ខែអស់ជិត១០០០$ គាត់ដូរហាងច្រើនដែរនៅតែរត់ថ្លៃភ្លើងមិនរួច។ បើដូរហាងផ្សេង១ខែឬ២ខែដំបូងអស់ប្រហែល១០០$ទៅ២០០$ប៉ុណ្ណោះ តែក្រោយពីគេដឹងមកថ្លៃភ្លើងក៏ឡើងដល់ជិត១០០០$ទៀត។
អ្នកស្រី លឹម ថុនធីតា បានលើកដៃសំពះសុំអង្វរកុំឱ្យមកឆាឆាវក្នុងជីវិតគាត់ទៀត ល្មមហើយ១០ឆ្នាំហើយគួរតែអត់ឱនឱ្យគាត់តែនៅ
តែគ្មានប្រសិទ្ធិភាពគាត់បានសុំអង្វរដល់លោក ម៉ុង ឫទ្ធី ជួយចេញមុខមកបញ្ឈប់រឿងនេះតែលោកម៉ុង ឫទ្ធី មិនព្រមចេញមកដោះស្រាយនៅតែធ្វើព្រងើយ។
ចុងក្រោយអ្នកស្រី លឹម ថុនធីតា ក៏បានសម្រេចចិត្តចេញមុខ live វីដេអូដើម្បីនិយាយនូវរឿងរ៉ាវដែលកប់ទុកអស់ជាង១០ឆ្នាំមកនេះចែកចាយឱ្យមហាជនបានដឹងគ្រាន់បានធូទ្រូងបានខ្លះ តែអកុសល គេចោទគាត់ថានិយាយប៉ះពាល់ដល់លោកធំ រួចហើយគេចាប់គាត់ច្រកបញ្ចូលឡានយកទៅឃុំខ្លួននៅបន្ទាយអាវុធហត្ថស្ទឹងមានជ័យអស់មួយយប់លុះស្អែកឡើងគេបញ្ជូនគាត់ឡើងតុលាការយ៉ាងប្រញាប់ប្រញាល់កាត់ទោសទាំងបំពានហាមគាត់មិនឱ្យនិយាយអ្វីទាំងអស់ថែមទាំងគ្មានមេធាវីការពារក្ដីជូនគាត់ទៀតផង តុលាការក៏បានសម្រេចក្ដីភ្លាមៗរួចក៏បញ្ជូនគាត់ទៅឃុំខ្លួននៅពន្ធនាគារព្រៃសមិនដឹងកាត់ទោសពីបទអ្វីឱ្យប្រាកដឡើយ៕
ប្រភព៖ ឃ្លាំង វឌ្ឍនជាតិ
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code