-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ប្រវត្តិ
ការដែលមានឈ្មោះកម្ពុជាលិចទឹក ពីព្រោះកាលសម័យនោះ មានតែប្រទេសកម្ពុជាកណ្ដាលនេះទេ ដែលជាដែនដីគោក  ។ ចំណែកដែនដីប៉ែកខាងកើត (កម្ពុជាក្រោមសព្វថ្ងៃ មានផ្ទៃក្រឡាទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា ដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច) នៅជាប្រជុំកោះនៅឡើយ  ។ នៅទីនោះ ពុំសូវមានបណ្ដាជនខ្មែររស់នៅទេ (ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រមុខ) ម្ល៉ោះហើយ ព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ  ។ មហាអាណាចក្រខ្មែរនាសម័យនោះ មានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេសចម្ប៉ា (ចាម) ដែលសព្វថ្ងៃនៅត្រង់ខេត្តប៊ិញធន់ (Bình Thuận平顺), ខាងកើតទល់សមុទ្រចិន, ខាងលិចទល់នឹងទន្លេសាលូអងប្រទេសភូមាសព្វថ្ងៃ និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម  ។ លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក (ដោយដីល្បាប់ទន្លេមេគង្គហូរចាក់)  ។ ពេលនោះ ប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករ ថែមទាំងមានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (សាយហ្កន ឬ ហូជីមិញ) សព្វថ្ងៃនេះ  ។
នៅឆ្នាំ ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្ប៉ាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន  ។ ក្រោយមក នៅឆ្នាំ ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង-យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ) ប្រគល់ខេត្តទាំង ៣ នោះឲ្យស្ដេចយួនអាណ្ណាមកាន់កាប់តទៅ ដោយស្ថិតនៅជាប្រទេសក្រោមអាណាព្យាបាលបារាំង  ។  ប៉ុន្តែ បារាំងសែសដាក់ឈ្មោះភូមិភាគនេះហៅថា <Cochinchine> 交趾支那 កូស័ងស៊ីន ។
ស្ដេចជ័យជេដ្ឋាទី ២
តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ  ។ លុះដល់ស្ដេចជ័យជេដ្ឋាទី ២ យកបុត្រីស្ដេចយួនឈ្មោះ ង៉ុក វ៉ាន់阮氏玉万 ( យួន៖ Nguyễn Phúc Ngọc Vạn) ធ្វើជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក  ។ នៅឆ្នាំ ១៦២៣, ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុម មកក្រាបបង្គំសុំស្ដេចខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ  ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី ២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន  ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗ រហូតទាល់តែទឹកដីកូស័ងស៊ីនទាំងមូល ធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ  ។

ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះ មានមធ្យោបាយដ៏ប្រសិទ្ធភាពមួយ ដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមក គឺ រឿងស្រីយួននេះឯង មើលចុះ ប្រទេសចម្ប៉ា ដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ  ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ  ។

នៅក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី ២ ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ  ។ ពីឆ្នាំ ១៦២០ ដល់ឆ្នាំ ១៦២៤, ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧត្ដុង្គ  ។
វិបត្តិរាជបល្ល័ង្គ
ព្រះបាទជ័យជេដ្ឋាទី ២ បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទី ២ មានព្រះរាជបុត្រ ៣ នាក់ ៖
១- ព្រះរាជបុត្រទី ១ គឺ ចៅពញាតូ (១៦២៥ – ១៦៣១) ។
២- ព្រះរាជបុត្រទី ២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) ។
៣- ព្រះរាជបុត្រទី ៣ គឺ ព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។
នៅពេលព្រះបាទជ័យជេដ្ឋាទី ២ យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ (បងព្រះជ័យជេដ្ឋាទី ២) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទី ២ (ការដណ្ដើមរាជ្យរវាងក្មួយនឹងមា បានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដកម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះ តរៀងមក) ។

ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញនៅឆ្នាំ ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទី ២ ជាព្រះរាជបិតា អប់រំយ៉ាងហ្មត់ចត់  ។ ចៅពញាតូមានគូដណ្ដឹងម្នាក់ គឺព្រះនាង អង្គវត្តី  ។ ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី  ។ ក្រោយមក, ចៅពញាតូចាកព្រះផ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង  ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ  ។ នៅឆ្នាំ ១៦៤០ ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់  ។ ពីរឆ្នាំក្រោយមក ចៅពញាចន្ទ(កូនទី ៣ របស់ជ័យជេដ្ឋាទី ២) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់  ។
ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀត រហូតទល់នឹងរាជ្យជ័យជេដ្ឋាទី ៤  ។
ចៅពញាចន្ទ ទ្រង់ព្រះនាម ព្រះរាមាចូលសាសន៍ មានអគ្គមហេសីជាជាតិជ្វា  ។ ចំណែកព្រះបទុមរាជាវិញ (កូនរបស់ព្រះឧទ័យ) កាលបើឃើញចៅពញាចន្ទធ្វើគត់បិតានិងព្រះរៀមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ  ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី ២ ដែលជាជាតិយួនឲ្យជួយច្បាំង  ។ ក្សត្រីជាតិយួននេះ ធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព (ជនជាតិយួន) ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង  ។ លនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែក រួចបន្ទាប់មកទ្រង់សុវណ្ណគត់  ។ ព្រះបទុមរាជាឈ្នះសង្គ្រាម (ដោយសារយួនជួយ) ក៏ឡើងសោយរាជ្យហើយទ្រង់សុវណ្ណគត់នៅឆ្នាំ ១៦៧២  ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជសម្បត្តិ  ។ ប៉ុន្តែ ក្រោយមក ព្រះអង្គជីត្រូវយួនធ្វើគត់ ដើម្បីលើកអង្គនន់ ជាឧបរាជ  ។
ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះ ឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទី ៤  ។
កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ  ។ ប្រទេសដែលហៅថា វៀតណាមខាងត្បូង គឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី ១៧ ឆ្ពោះទៅប៉ែកខាងជើង  ។ ចំណែកប្រទេសកម្ពុជាក្រោម ឬ កូសាំងស៊ីន គឺជាដែនដីស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមខាងត្បូង ចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម  ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះ គឺប្រទេសកម្ពុជា  ។ ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដី បានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច  ។ ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩ (ក្នុងរយៈពេលអាណានិគមនិយមបារាំងសែសត្រួតត្រាដែនដីកម្ពុជាក្រោមពេញបន្ទុក)  ។
នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី ១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថា យួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ  ។

ការបែងចែកកម្ពុជាក្រោម
សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែម
កម្ពុជាក្រោមចែកជាពីរផ្នែក ៖ កម្ពុជាក្រោមប៉ែកខាងកើត និងកម្ពុជាក្រោមប៉ែកខាងលិច[១]
កម្ពុជាក្រោមប៉ែកខាងកើត
បុណ្យនៅវត្ត ចន្ទរង្សី , ព្រៃនគរ (សាយហ្កន)
ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរ ឬសាយហ្គន  ។ ផែនដីនេះ កាលសម័យនោះ មានឈ្មោះហៅថា ស្រុកដូនណៃ  ។ ភូមិភាគដូនណៃនេះ ភាគធំ សុទ្ធសឹងជាខ្ពង់រាប  ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យក នៅពេលដែលប្រទេសខ្មែរកើតសង្គ្រាមក្នុងស្រុក គឺក្នុងរវាង គ.ស. ១៦២៣  ។  ក្នុងភូមិភាគដែនដី ដូនណៃនេះមានជាអាទិ៍ ខេត្តកោះគង (យួនហៅ Gò Công 前江/鹅贡 ហ្កកុង), ទួលតាមោក (យួនហៅ Thủ Dầu Một 土龙蒙特 ធូយ៉ូវម៉ូត ឬ ធូយ៉ូវម៉ូក), ព្រះសួគ៌ា (យួនហៅ Bà Rịa 巴地头顿បារៀ), ចង្វាត្រពាំង (យួនហៅ Biên Hòa 边和 បៀនហ្វា), អូកាប់ (យួនហៅ Vũng Tàu 头顿 វុងតៅ ឬ យុងតៅ)  ។  វត្តឃ្លាំង ក្នុង ខេត្តឃ្លាំង ដែលជនជាតិយួនហៅថា ខេត្តសុកត្រាំង
កម្ពុជាក្រោមប៉ែកខាងលិច
វត្តឃ្លាំងក្នុងខេត្តឃ្លាំងដែលវៀតណាមហៅថាខេត្តសុកចាំង
ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរ គឺ ត្រើយខាងឆ្វេងទន្លេសាយហ្កន, សព្វថ្ងៃ គេចូលចិត្តហៅថា ដែនដីសណ្ដទន្លេមេគង្គ  ។ ភូមិភាគនេះ មានបណ្ដារាស្ត្រខ្មែររស់នៅយ៉ាងកុះករ, សម្បូរណ៍ដោយព្រែក ទន្លេ អូរ ជ្រលង បឹងបួរ  ។ ដីនៅតំបន់នេះ មានជីជាតិល្អណាស់ សម្រាប់វិស័យកសិកម្ម  ។ កម្ពុជាក្រោមប៉ែកខាងលិច ជាភូមិភាគដីវាលទំនាប  ។ នៅក្នុងសម័យនោះ ភូមិភាគនេះ ចែកចេញតែ ៣ ខែត្រធំៗ គឺ ៖
១- ខេត្តលង់ហោរ (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកចេញជាខែត្រ វិញឡុង, សាដែក, និង ត្រាវិញ)  ។
២- ខេត្តមាត់ជ្រូក (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកជាខែត្រចូវដុក, ឡុងស្វៀន, កឹនថឺ, និងសុកត្រាំង)  ។
៣- ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកជាខេត្ត ហាទៀង, រ៉ាចយ៉ា និងបាកលៀវ)  ។
សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោមត្រូវរាប់បញ្ជូលកោះពីរផង គឺ កោះត្រឡាច (យួនហៅ Côn Sơn 昆山 កូនសឺន) និង កោះត្រល់ (យួនហៅ Phú Quốc 富国 ភូក្វុក)  ។
អាណាខេត្តនៅកម្ពុជាក្រោម
នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុន ចែកចេញជាអាណាខេត្តធំៗ ៤ គឺ ៖
អាណាខេត្តដូនណៃ
អាណាខេត្តលង់ហោរ
អាណាខេត្តមាត់ជ្រូក
អាណាខេត្តពាម
ក្រោយមក អាណាខេត្តទាំងនោះត្រូវបានបែងចែកជាខេត្តតូចៗ ចំនួន ២១ ខេត្ត ដែលនៅប្រើរហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៦០  ។ ឈ្មោះខេត្តទាំង ២១ នោះ គឺ ៖

ប្រភព ៖https://km.wikipedia.org







  
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code