-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

សៅរ៍ ១៤ មករា, ២០១៧


ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ប្រធានបទដែលពេញនិយម និងមហាជនចាប់អារម្មណ៍ជាងគេ គឺតារាសម្តែងស្រី សឹង្ហបុរី នាង Jeanette Aw បានធ្វើជាអ្នកកំដរឲ្យកូនក្រមុំខ្មែរ ព្រោះវាជារឿងមួយដែលកម្រ និងនឹកស្មានមិនដល់។
រូបថតជាច្រើនសន្លឹក របស់តារាស្រីរូបនេះ ពេលស្លៀកឈុតប្រពៃណីខ្មែរ ត្រូវបានគេសរសើរគ្រប់ៗគ្នា មិនដាច់ពីមាត់ថា រូបនាង ពិតជាស្រស់ស្អាតខ្លាំងបំផុត ជាងនាងស្លៀកឈុតធម្មតាទៅទៀត។
ក្នុងនោះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ថា ប្រហែលជាកូនក្រមុំ ត្រូវជាមិត្តជិតស្និទ្ធ ជាមួយនឹងនាង Jeanette Aw ខ្លាំងហើយ ដល់ថ្នាក់នាង សុខចិត្តជិះយន្តហោះពីស្រុកគេ មកធ្វើជាអ្នកកំដរយ៉ាងដូច្នេះ។ ជាពិសេស បើមើលសកម្មភាពរបស់នាង Jeanette Aw ហាក់ដូចជាពេញចិត្ត ក្នុងការធ្វើជាអ្នកកំដរ ថែមទាំងស្រលាញ់ និងយកចិត្តទុកដាក់ជាមួយ កូនក្រមុំទៀតផង ដោយឃើញនាង កាន់ដៃកូនក្រមុំយ៉ាងស្អិត ពេលចុះពីកាំជណ្តើរ៕
ខាងក្រោមជារូបថតជាច្រើនសន្លឹក របស់នាង Jeanette Aw ដែលតែងខ្លួនជាអ្នកកំដរ តោះមើលទាំងអស់គ្នា៖ 




នៅក្នុងនោះ មានអ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសខ្មែរជាច្រើន បាននាំគ្នាផ្សព្វផ្សាយ រូបភាពរបស់តារាស្រីនេះ ដែលនាងបាន មកដើរលេង កំសាន្ដនៅក្នុងស្រុកខ្មែរ យ៉ាងទូលំទូលាយ ដែលមានអ្នកខ្លះ បានចូលទៅសុំថតរូបជាមួយ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ ជាមួយគ្នានោះ តាមរយៈទំព័រហ្វេសប៊ុករបស់តារាស្រីអាយុ ៣៤ឆ្នាំនេះ ផ្ទាល់ពិតជាបានលើកឡើង ថាខ្លួនពិតជាមក ដល់ស្រុកខ្មែរ និងបានទៅលេងខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍ ពិតប្រាកដមែន តែមិនបានបញ្ជាក់ថា មកដើរកំសាន្ដជាលក្ខណៈផ្ទាល់ខ្លួន ឬ មកធ្វើការយ៉ាងណានោះទេ។ នៅក្នុងនោះ នាងក៏បានបង្ហាញពី រូបភាពជាច្រើនសន្លឹក ដូចជា រូបភាពដែលមានក្មេងកម្ពុជាកំពុងតែសម្រាកលើគ្រែ និងរូបភាពដែលនាងជិះម៉ូតូជាមួយនឹង បុរសខ្មែរម្នាក់នៅក្នុងតំបន់ ដែលស្មគ្រ័ចិត្ដដឹកនាងផងដែរនោះ៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code