-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


 ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៨:៣៥
ផលិតករដែលផលិតរឿងឲ្យ CTN បោកប្រាស់ក្រុមតារាសម្តែងមិនឲ្យលុយថ្លៃថតរឿង

លោក ចារ រិទ្ធី តារាសម្តែងជើងចាស់ រួមទាំងតារាមួយចំនួនទៀត ត្រូវបានផលិតករដែលផលិតរឿងភាគឲ្យទូរទស្សន៍ CTN បោកប្រាស់មិនឲ្យលុយថ្លៃថតរឿង ដោយគេចវេសមិនព្រមដោះស្រាយ ដែលការបោកប្រាស់នេះ គឺមានរយៈពេលកន្លះឆ្នាំមកហើយ។ លោក ចារ រិទ្ធី បានថ្លែងប្រាប់អ្នកកាសែតថា នេះគឺជាការបោកប្រាស់ដែលលោកមិនអាចទទួលយកបានឡើយ។ ដោយលោកបានលើកឡើងថា នេះជាលើកទី១ ដែលលោកត្រូវបានផលិតករបោកប្រាស់មិនបើកលុយឲ្យ។ ហើយលុយថ្លៃសម្តែងសម្រាប់ខ្លួនលោក គឺ១,៥០០ដុល្លារ ដែលផលិតករមិនព្រមបើកឲ្យ។ លោកបានបញ្ជាក់ថា ផលិតករដែលបោកប្រាស់ក្រុមអ្នកសិល្បៈមិនឲ្យលុយថ្លៃថតនោះ គឺបានរត់ទៅសហការផលិតរឿងឲ្យទូរទស្សន៍ PNN ២រឿងហើយ ដោយលោកនឹងទម្លាយរឿងនេះឲ្យគេបានដឹងទាំងអស់គ្នា បើសិនជាផលិតករនោះនៅតែមិនព្រមដោះស្រាយបើកកលុយឲ្យលោក។


ក្រុមតារាសម្តែងមួយចំនួនដែលត្រូវគេបោកប្រាស់មិនឲ្យលុយថ្លៃថតបាននិយាយថា បន្ទាប់ពីថតរឿងភាគចប់ ផលិតករបានគេចវេសមិនព្រមបើកលុយឲ្យពួកខ្លួននោះទេ។ តារាដែលមិនបានបើកលុយថតរឿងមានដូចជា កញ្ញា សឿន ផាភួង និងលោកចារ រិទ្ធី រួមតាំងតារាមួយចំនួនទៀត។ ក្រុមអ្នកតារាបាននិយាយថា រឿងដែលពួកគាត់បានថតនោះ គឺមិនមែនបោះទុនដោយទូរទស្សន៍ CTN នោះទេ ប៉ុន្តែការផលិតដោយផលិតករខាងក្រៅ ហើយទូរទស្សន៍ CTN គ្រាន់តែទិញសិទ្ធិយកមកបញ្ចាំងតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រុមអ្នកតារាសម្តែងទាំងនោះមិនបានប្រាប់ឈ្មោះផលិតករ ដែលបោកប្រាស់ពួកគេនោះទេ ។ ព័ត៌មានបន្ថែមក្រុ​មការងារ TrollKhmer និងព្យាយាមទាក់ទង់បន្ថែមទៀត ៕

ប្រែសំរួលដោយ : TrollKhmer
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code