ប្រិយមិត្ដជាច្រើន ប្រហែលជាធ្លាប់ស្គាល់ តារាស្រីសឹង្ហបុរី ដ៏ល្បីមួយរូប ដែលមានឈ្មោះថា Jeanette Aw ដែលតែងតែបង្ហាញខ្លួន នៅក្នុង ក្នុងកញ្ចក់ទូរទស្សន៍ និងជានារីណូយ៉ា ហើយមែនទេ?
យ៉ាងណាមិញ មានអ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសខ្មែរជាច្រើន កំពុងតែធ្វើការផ្សព្វផ្សាយ រូបភាពរបស់តារាស្រីនេះ ដែលនាងបាន មកដើរលេង កំសាន្ដនៅក្នុងស្រុកខ្មែរ យ៉ាងទូលំទូលាយ ដែលមានអ្នកខ្លះ បានចូលទៅសុំថតរូបជាមួយ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ ជាមួយគ្នានោះ តាមរយៈទំព័រហ្វេសប៊ុករបស់តារាស្រីអាយុ ៣៤ឆ្នាំនេះ ផ្ទាល់ពិតជាបានលើកឡើង ថាខ្លួនពិតជាមក ដល់ស្រុកខ្មែរ និងបានទៅលេងខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍ ពិតប្រាកដមែន តែមិនបានបញ្ជាក់ថា មកដើរកំសាន្ដជាលក្ខណៈផ្ទាល់ខ្លួន ឬ មកធ្វើការយ៉ាងណានោះទេ។ នៅក្នុងនោះ នាងក៏បានបង្ហាញពី រូបភាពជាច្រើនសន្លឹក ដូចជា រូបភាពដែលមានក្មេងកម្ពុជាកំពុងតែសម្រាកលើគ្រែ និងរូបភាពដែលនាងជិះម៉ូតូជាមួយនឹង បុរសខ្មែរម្នាក់នៅក្នុងតំបន់ ដែលស្មគ្រ័ចិត្ដដឹកនាងផងដែរនោះ។
ចង់ដឹងយ៉ាងណា សូមទស្សនារូបភាពទាំងអស់គ្នា៖


នេះជារូបភាព ដែលអ្នកគាំទ្រខ្មែរ ថតរូបជាមួយនឹង តារាស្រីនេះ នៅក្នុងខេត្ដសៀមរាប(រូបពី ហ្វេសប៊ុក)


អត្ថបទ ដោយម៉ា
ខ្មែរឡូត



នេះជារូបភាព ដែលអ្នកគាំទ្រខ្មែរ ថតរូបជាមួយនឹង តារាស្រីនេះ នៅក្នុងខេត្ដសៀមរាប(រូបពី ហ្វេសប៊ុក)




អត្ថបទ ដោយម៉ា