-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

អតីតកីឡាករ Gamba Osaka នៅលីគកំពូលជប៉ុន ថា ចាន់ វឌ្ឍនាកា មានសមត្ថភាពលេងនៅលីគទី២ ឬទី៣ ក្នុងប្រទេសជប៉ុន

By 

អតីតខ្សែការពាររបស់ក្លិប Gamba Osakaដែលជាក្លិបមួយមានឈ្មោះល្បីល្បាញនៅលីគកំពូលប្រទេសជប៉ុន លោក Masao Kiba ថាកីឡាករឆ្នើមរបស់ក្លិបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា គឺមានសមត្ថភាពគ្រប់គ្រាន់សម្រាប់លេងនៅក្នុងលីគលំដាប់ទី២ ឬទី៣ នៅក្នុងប្រទេសជប៉ុន។ បុរសវ័យ៤២ឆ្នាំ បានធ្វើ Football Clinic នៅកម្ពុជាកាលពីព្រឹកថ្ងៃទី ២៣ វិច្ឆិកា ម្សិលមិញនេះដោយសហការផ្ទាល់ជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ក្នុងការប្រើប្រាស់កីឡដ្ឋានខេត្តស្វាយរៀង ដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាស្វែងរកនៅកុមារឆ្នើមៗ ជាពិសេសកីឡាករអាយុក្រោម១៤ឆ្នាំដែលមានសមត្ថភាពគ្រប់គ្រាន់អាចប្រកបអាជីពនៅលីគកំពូលជប៉ុន J-League។
លោក Masao Kiba អតីតកីឡាកររបស់ក្លិប Gamba Osaka បានប្រាប់ឲ្យដឹងថា ៖ «បើតាមពិតទៅខ្ញុំមិនបានឃើញផ្ទាល់រូបគេ ពេលកំពុងហ្វឹកហាត់នៅក្នុងក្លិបបឹងកេតអង្គរនោះទេ ប៉ុន្តែបើតាមការយល់ឃើញរបស់ខ្ញុំ សម្រាប់កម្រិតលេងរបស់ ចាន់ វឌ្ឍនាកា ពិតជាសក្តិសមសម្រាប់ការលេងនៅក្នុងលីគលំដាប់ទី២ ឬទី៣ នៅក្នុងប្រទេសជប៉ុន» ។ ចាន់ វឌ្ឍនាកា បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី ៣១ ខែ តុលា ដើម្បីទៅហ្វឹកហាត់នៅទីនោះរយៈពេល១សប្ដាហ៍ អំឡុងពេលហ្វឹកហាត់រូបគេបានទាត់បាល់បញ្ចូលទីបាន ៣គ្រាប់ម្នាក់ឯង សម្រាប់ការហ្វឹកហាត់ថ្ងៃដំបូង ថែមទាំងបានចូលរួមទស្សនាការប្រកួតរបស់ក្លិប Fujieda MYFC ដោយផ្ទាល់ និងទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រជនជាតិជប៉ុនផ្ទាល់ ដោយមានការសុំហត្ថលេខា ក៏ដូចជាថតរូបអនុស្សាវរីយជាមួយគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា ម្ចាស់អាវលេខ១១ របស់ម្ចាស់ជើងឯក២សម័យកាលបឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍នៅក្នុងពេលហ្វឹកហាត់ នឹងត្រូវបានគ្រូបង្វឹកនៃក្លិប Fujieda MYFC ថ្លែងសរសើរផងដែរ លើសពីនេះខាងក្លិប Fujieda MYFC ក៏បានបង្ហើបថាចង់បានរូបគេមករួមរស់ជាមួយក្លិបផងដែរ ប៉ុន្តែនៅមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយទេ៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code