
ជាមួយនឹងការចូលរួមទស្សនានេះ ចាន់ វឌ្ឍនាកា ក៏ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រនៃក្លិប Fujieda MYFC ដោយមានអ្នកសុំហត្ថលេខា ក៏ដូចជាថតរូបជាមួយ ផងដែរ។



ក្លិប Fujieda MYFC បានយកឈ្នះក្លិប Kagoshima United នៅក្នុងសប្ដាហ៍ទី ២៨ នៃពានរង្វាន់ជើងឯកលីគលំដាប់ទី៣ ជប៉ុន ដោយលទ្ធផល ២ ទល់ ០ ដែលបន្តកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់ ៤ ប្រកួតជាប់ៗគ្នា។
ចង់ដឹងថាការប្រកួតរបស់ក្លិប Fujieda MYFC រស់រវើកយ៉ាងណាខ្លះ សូមទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោមនេះ៖
ក្រោយការហ្វឹកហាត់រយៈពេល ១ សប្ដាហ៍នៅទីនោះ ចាន់ វឌ្ឍនាកា នឹងត្រលប់មកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វិញនៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្អែកនេះ និងបន្តចូលហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដើម្បីត្រៀមប្រកួតមិត្តភាពអន្រជាតិជាមួយ សិង្ហបុរី នឹងត្រៀមចូលរួមប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ជុំផ្ដាច់ព្រ័ត្រ នៅប្រទេសមីយ៉ានម៉ា៕
ប្រភពរូប៖ ហ្វេសប៊ុក បែ មករា និង ចាន់ វឌ្ឍនាកា