-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

រឿងខ្លះៗ ស្វែងយល់ពីក្លិបបាល់ទាត់ Fujieda MYFC របស់ជប៉ុន ដែល ចាន់ វឌ្ឍនាកា ទៅហ្វឹកហាត់

By 

កាលពីយប់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៦កន្លងទៅ កីឡាករវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីធ្វើការហ្វឹកហាត់ជាមួយក្លិបមួយនៅទីនោះ មានឈ្មោះថា Fujieda MYFC នេះបើតាមការឲ្យដឹងពីលោក បែ មករា តួនាទីជាអ្នកចាត់ការទូទៅក្លិបបឹងកេតអង្គរ ដែលបានរួមដំណើរជាមួយកីឡាករវ័យក្មេងរូបនេះ។
រឿងខ្លះៗដែលមិត្តអ្នកអានគួរស្វែងយល់ពីក្លិប Fujieda MYFC ៖
១. ប្រភពក្លិប
Fujieda MYFC គឺជាក្លិបបាល់ទាត់មួយដែលបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៩ម្ល៉េះ ដោយប្រកបអាជីពក្នុងលីគលំដាប់ទី៣របស់ប្រទេសជប៉ុន ចាប់តាំងពីរដូវកាល២០១៤មក ទទួលបានចំណាត់ថ្នាក់លេខ១១ និងលេខ៨នៅឆ្នាំបន្ទាប់ ( ២០១៥ )
380872_145661238874656_1485071330_n
២.កីឡាករ
ក្លិបនេះគឺជាក្លិបមួយក្នុងចំណោម៤ក្លិប ដែលមិនមានកីឡាករបរទេសនោះឡើយ ពោលគឺសុទ្ធតែកីឡាករសញ្ជាតិជប៉ុន ខណៈក្រុម១២ផ្សេងទៀត នៃលីគជាមួយគ្នាមានកីឡាករបរទេស ដូចជា សញ្ជាតិប្រេស៊ីល សញ្ជាតិ សឺប៊ីជាដើម ។
12657306_976226785818093_3452745717894022532_o
៣. កីឡដ្ឋានក្លិប
មានឈ្មោះថា Fujieda Sports Complex Park មានទីតាំងស្ថិតនៅក្នុងទីក្រុង Fujieda ដែលអាចមានលទ្ធភាពផ្ទុកអ្នកទស្សនាបានដល់ទៅ ១៣,០០០នាក់ ។ Fujieda ប្រកួតក្នុងទឹកដីនៃរដូវកាល២០១៦នេះ ១៣លើក ឈ្នះ ៩លើក ស្មើ ១លើក និងចាញ់ ២លើក ។
595f7724
៤. កីឡាករលេចធ្លោ
សព្វថ្ងៃ កីឡាករ Yuichiro Edamoto គឺជាតួអង្គសំខាន់សម្រាប់ក្រុម Fujieda ពីព្រោះបង្ហាញខ្លួនក្នុងរដូវកាល២០១៦កន្លងមក រកគ្រាប់បាល់បាន១០គ្រាប់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៃបញ្ជីកីឡាករទាត់ចូលទីច្រើនជាងគេ។
07edamoto-1-288x386-1
៥. គ្រូបង្វឹក
លោក Atsuto Oishi គឺជាក្បាលម៉ាស៊ីនដឹកនាំក្រុមមួយនេះ ចាប់តាំងពីរដូវកាល២០១៥មកម្ល៉េះ ក្នុងរដូវកាល២០១៦នេះ លោកដឹកនាំក្រុម២៧ប្រកួត ឈ្នះ ១២លើក ស្មើ៣លើក និងចាញ់ ១២លើក មាន៣៩ពិន្ទុ ។
YOKOHAMA, JAPAN - JUNE 14: (EDITORIAL USE ONLY) Fujieda MYFC head coach Atsuto Oishi looks on prior to the J.League third division match between YSCC Yokohama and Fujieda MYFC at Nippatsu Mitsuzawa Stadium on June 14, 2015 in Yokohama, Kanagawa, Japan. (Photo by Kaz Photography/Getty Images)
៦. ប្រៀបធៀបរយៈចម្ងាយ
បើយើងធ្វើការស្ទៀបស្ទង់អំពីចម្ងាយផ្លូវពីទីក្រុងភ្នំពេញ ( ប្រទេសកម្ពុជា ) ទៅដល់ទីក្រុង Fujieda MYFC ( ប្រទេសជប៉ុន ) គឺប្រហែលជាជាង៤ពាន់គីឡូម៉ែត
screen-shot-2016-11-01-at-11-14-55-am

សូមបញ្ជាក់ផងដែរថា កីឡាករ ចាន់ វឌ្ឍនាកា នឹងធ្វើការហ្វឹកហាត់នៅទីនោះរយៈពេល ១សប្តាហ៍ មុនពេលធ្វើដំណើរបន្តទៅចូលរួមការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរីនៅក្នុងក្រុង Bihan ប្រទេសសិង្ហបុរី ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ។
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code