-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ទីបំផុត! ​ចាន់ វឌ្ឍនាកា ចុះ​កិច្ចសន្យា​​ផ្ទេរ​ទៅ​កាន់​ក្លិប​Fujieda MYFC ​របស់​ជប៉ុន ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល១រដូវកាល

By 

កាលពិតត្រូវបានលាតត្រដាងនៅក្នុងអំឡុងសន្និសិតសារព័ត៌មាននៅរសៀលថ្ងៃ សុក្រ ទី ១៣ ខែ មករា ឆ្នាំ២០១៧នេះ អំពីការផ្ទេររបស់ចាន់ វឌ្ឍនាកា ទៅក្លិបលេងនៅលីគលំដាប់ទី៣ របស់ប្រទេសជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែងពោលគឺ១រដូវកាលពេញសម្រាប់ឆ្នាំ២០១៧។
មូលហេតុនាំអោយកើតមានកិច្ចសន្យានេះ គឺកាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិ ( ១៦គ្រាប់ ) និងនៅក្នុងលីគកំពូលកម្ពុជា ( ២២គ្រាប់ ) រូបនេះបានធ្វើដំណើរទៅកាន់ក្លិប Fujieda របស់ជប៉ុន ហ្វឹកហាត់នៅទីនោះបានរយៈពេលប្រមាណជា១សប្ដាហ៍ផងដែរ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ម៉ាឡេស៊ី ហាក់ចាប់អារម្មណ៍ច្រើនពីកីឡាកររូបនេះក្នុងអំឡុងពេលប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ស្របពេលវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ Thai-League វិញបានដាក់កីឡាករ ចាន់ វឌ្ឍនាកា ចូលក្នុងបញ្ជីកីឡាករក្នុងតំបន់អាស៊ាន ១០ រូបដែលគួរតែបង្ហាញខ្លួនក្នុងលីគរបស់គេ។
គួរបញ្ជាក់ថា លីគលំដាប់ទី៣របស់ជប៉ុនអាចនឹងចាប់ផ្តើមនៅអំឡុងសប្តាហ៍ទី២នៃ ខែ មីនា ឆ្នាំ២០១៧ ខណៈកាលពីរដូវកាលចាស់ ក្លិប Fujieda បានបញ្ចប់ទៅនៅក្នុងចំណាត់ថ្នាក់ទី៧ ក្នុងចំណោម១៥ក្រុម មាន៤៥ពិន្ទុ ដោយឈ្នះ១៤ ស្មើ៣ ចាញ់១៣ ទាត់បញ្ចូលទីគូប្រកួតចំនួន៤៨គ្រាប់ របូតវិញ៤២៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code