អាហារចិន១០ប្រភេទ ដែលអ្នកគួរចៀសវាង បើមិនចង់កើតជំងឺមហារីក
October 8, 2016 ចំណេះដឹង
ចិនបាននាំទំនិញជាច្រើនប្រភេទទៅលក់ក្នុងទីផ្សារអាមេរិក និងប្រទេសផ្សេងៗជាច្រើនទៀតក្នុងតំបន់អាស៊ី។ ហើយបើតាមការត្រួតពិនិត្យរបស់អ្នកជំនាញផ្នែកសុខភាពបានអះអាងថា អាហាររបស់ចិនដែលបាននាំចូលក្នុងទីផ្សារអាមេរិកទាំង១០ ប្រភេទខាងក្រោមនេះ គឺពោរពេញទៅដោយជាតិពុល ជាតិគីមី និងបង្កជាគ្រោះថ្នាក់សម្រាប់សុខភាពទូទៅ ឬបង្កជាជំងឺមហារីក។ អាហារទាំងនោះរួមមាន៖
1. ត្រី Tilapia (ទីឡាបយា)៖ ត្រីនេះត្រូវបានគេចិញ្ចឹមក្នុងទឹកកខ្វក់ និងឲ្យស៊ីចំណីកខ្វក់។ វាមានគ្រោះថ្នាក់ណាស់សម្រាប់សុខភាព។
2. ត្រីម័ររុយ៖ ត្រីនេះក៏មិនខុសពីត្រីទីឡាបយាប៉ុន្មានដែរ។
3. ទឹកផ្លែប៉ោម៖ ទឹកនេះមានផ្ទុកទៅដោយជាតិពុលយ៉ាងច្រើន។
4. ផ្សិតកែច្នៃ៖ ផ្សិតនេះក៏មានផ្ទុកទៅដោយជាតិពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពច្រើនដែរ។
5. ខ្ទឹមស៖ ខ្ទឹមនេះត្រូវបានគេដាំដុះដោយប្រើជាតិគីមី និងថ្នាំពុល។
6. សាច់មាន់៖ សាច់មាន់នេះអាចបង្កជាជំងឺផ្សេងៗជាច្រើនសម្រាប់អ្នកទទួលទាន។
7. អង្ករក្លែងក្លាយ៖ផ្សំឡើងពីជាតិប្លាស្ទិកដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាព។
8. ម្រេចម៉ត់៖ ផ្សំឡើងពីភក់ជ្រាំ និងសារជាតិហឹរក្លែងក្លាយ។
9. អំបិល៖ អំបិលក្លែងក្លាយនេអាចបង្កជាជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល។
10. សណ្តែកខៀវ៖ មានផ្ទុកទៅដោយជាតិគីមី និងសារធាតុពណ៌ក្លែងក្លាយ៕
ភក្តី
ខ្មែរណូត
ខ្មែរណូត