-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ផ្សាយ​នៅ​ថ្ងៃ  2016-Oct-07

         លោក នីកូឡៃ ប៉ាន់កូវ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រ ទី៧ ខែតុលានេះថាទីក្រុងម៉ូស្គូកំពុងពិចារណាផែនការនានា ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសគូបា និងវៀតណាមវិញ ដែល រុស្ស៊ីធ្លាប់មានមូលដ្ឋានទ័ពកាលពីអតីតកាល។
         លោក នីកូឡៃ ប៉ាន់កូវ បានបញ្ជាក់ថា«យើងកំពុងធ្វើកិច្ចការលើបញ្ហានេះ»។ ក្រសួងការពារជាតិ រុស្ស៊ី កំពុងវាយតម្លៃឡើងវិញនូវសេចក្តីសម្រេចនានាដែលបានធ្វើឡើងក្នុងអតីតកាល ដើម្បីបិទមូលដ្ឋានយោធាទាំងអស់នៅក្នុងប្រទេសទាំងនោះ។
         លោក អាឡិកស៊ី ឆេប៉ា អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភារុស្ស៊ី បាននិយាយថា រុស្ស៊ី «ត្រូវវាយតម្លៃឡើងវិញនូវបញ្ហានៃវត្តមានរបស់យើងនៅតាមតំបន់ផ្សេងៗនៃពិភពលោក។ ខ្ញុំជឿថាវាជាប់ទាក់ទងជាមួយផលប្រយោជន៍រុស្ស៊ី ដើម្បីស្តារមូលដ្ឋានទ័ពទាំងនេះនៅអាមេរិកឡាទីន អាស៊ីអាគ្នេយ៍ និងអាព្រិក ដែលត្រូវបានបិទ។»
         មានមូលដ្ឋានយោធាសូវៀត និងរុស្ស៊ី នៅក្នុងប្រទេសគូបា និងវៀតណាមរហូតដល់ឆ្នាំ២០០២ ហើយរុស្ស៊ី មានមជ្ឈមណ្ឌលចារកម្មវិទ្យុអេឡិចត្រូនិកនៅក្នុងរដ្ឋឡូរដេស ប្រទេសគូបា។ (RT)
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code