-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ផ្សាយ​នៅ​ថ្ងៃ  2016-Oct-08

         សភាជាន់ទាបរុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យទ័ពអាកាសរុស្ស៊ីស្នាក់នៅក្នុងប្រទេសស៊ីរីដោយគ្មានការកំណត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មដែលជាគោលដៅសំខាន់តែមួយគត់។
         សមាជិកសភាទាំងអស់៤៤៦រូបបានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះ ដែលានអនុវត្តន៍សម្រាប់ រយៈពេលមិនកំណត់ និងត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះ។
         សភាជាន់ខ្ពស់រុស្ស៊ីនឹងពិនិត្យមើលកិច្ចព្រមព្រៀងនេះនៅថ្ងៃទី១២ ខែតុលា។ កិច្ចព្រមព្រៀងនេះបានចែងថាកងទ័ពអាកាសរុស្ស៊ីត្រូវបានស្នាក់នៅអាកាសយានដ្ឋានខ្មេយមីម ក្នុងខេត្តឡាតាគៀ តាមសំណើររបស់រដ្ឋាភិបាលស៊ីរី។ លោក ប្លាឌីមា ពូទីន បានបញ្ជូនកិច្ចព្រមព្រៀងនេះ ជូនសភាជាន់ទាបកាលពីថ្ងៃទី៩ ខែសីហា។
         កិច្ចព្រមព្រៀង បាននិយាយថា«អាវុធ គ្រាប់រំសេវ ឧបករណ៍ និងសម្ភារចាំបាច់ដើម្បីបំពេញការងាររបស់ក្រុមយានិករុស្ស៊ី សម្រាប់ធានាសុវត្ថិភាព និងអាយុជីវិតបុគ្គលិករុស្ស៊ីនឹងត្រូវបាននាំចូលក្នុងប្រទេសស៊ីរីដោយគ្មានបង់ពន្ធ»។
         រុស្ស៊ីបានដាក់ពង្រាយកងទ័ពអាកាសរបស់ខ្លួននៅស៊ីរីក្នុងឆ្នាំ២០១៥ តាមសំណើររបស់លោក បាសា អាល់ អាសាដ ប្រធានាធិបតីស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម និងពួកភេរវករដទៃទៀត ហើយបានចាប់ផ្តើមវាយប្រហារគោដៅនានារបស់ពួកភេរវករលើកដំបូងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។
         នៅដើមសប្តាហ៍នេះ ទីក្រុងម៉ូស្គូបានពង្រា្រយប្រព័ន្ធការពារដែនអាកាសធុន S-300 នៅស៊ីរី ដើម្បីការពារនាវា និងមូលដ្ឋានកងទ័ពជើងទឹក។ រុស្ស៊ី បានបញ្ជាក់ថាអាវុធនេះគឺជាប្រព័ន្ធការពារពិតប្រាកដ និងមិនបង្កការគម្រាមកំហែងទេ។ រុស្ស៊ីក៍មានប្រព័ន្ធការពារមីស៊ីលធុន S-400 ដាក់នៅមូលដ្ឋានកងទ័ព ខ្មេយមីម បន្ទាប់ពីទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំង SU-24 នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។ (RT)
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code