ស្វែងយល់អំពើប្រវត្តិរូបសង្ខេប លោក សម រង្សីុ សូមអានអត្ថបទខាងក្រោម
*******************************
ទិន្នន័យផ្ទាល់ខ្លួន និងគ្រួសារ
- កើតថ្ងៃទី១០ ខែមិនា ឆ្នាំ ១៩៤៩ នៅទីក្រុងភ្នំពេញ
- ឪពុកឈ្មោះ សម សារី ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីច្រើនក្រសួង ក្នុងរដ្ឋាភិបាល ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ក្នុងទស្សវត្សរ៍ ១៩៥០
- ម្តាយឈ្មោះ អិុន ឯម ជាគ្រូបង្រៀន និងជាស្ត្រីខ្មែរទីមួយ ដែលបានរៀនបញ្ចប់មធ្យមសិក្សា ហើយទទួលបានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ Baccalauréat ក្នុងទស្សវត្សរ៍ ១៩៣០
- បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ជូឡុង សូមួរ៉ា នៅឆ្នាំ ១៩៧១ និងមានកូន ៣ នាក់
- បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសបារាំងក្នុងឆ្នាំ ១៩៦៥ និងត្រឡប់មករស់នៅប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩២។
ការសិក្សា
- ថ្នាក់បឋមសិក្សា នៅទីក្រុងភ្នំពេញ ទីក្រុងប៉ារីស (ប្រទេសបារាំង) និងទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស)។
- ថ្នាក់វិទ្យាល័យ នៅទីក្រុងភ្នំពេញ (វិទ្យាល័យបារាំង Descartes និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ) និងទីក្រុងប៉ារីស (វិទ្យាល័យ Janson de Sailly)។ សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ Baccalauréat និទ្ទេស ល្អប្រសើរ Mention Bien ទីក្រុងប៉ារីស ឆ្នាំ ១៩៦៦។
- កម្រិតឧត្តមសិក្សា៖
+ ផ្នែកគ្រប់គ្រងសហគ្រាស (សញ្ញាបត្រអនុបណ្ឌិត ផ្នែកគ្រប់គ្រងសហគ្រាស MBA ផ្តល់ដោយ វិទ្យាស្ថាន INSEAD ប្រទេសបារាំង) ឆ្នាំ ១៩៨០
+ ផ្នែកគណនេយ្យ (សញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យ D.E.C.S. ផ្តល់ដោយក្រសួងអប់រំប្រទេសបារាំង) ឆ្នាំ ១៩៧៩
+ ផ្នែកសេដ្ឋកិច្ច (អនុបណ្ឌិត Maîtrise និង សញ្ញាបត្រជាន់ខ្ពស់បន្ថែម ផ្នែកសេដ្ឋកិច្ច D.E.S. ផ្តល់ដោយសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទីក្រុងប៉ារីស) ឆ្នាំ ១៩៧៣
+ ផ្នែកវិទ្យាសាស្ត្រនយោបាយ (សញ្ញាបត្រ នៃ វិទ្យាស្ថាន វិទ្យាសាស្ត្រ នយោបាយ ទីក្រុងប៉ារីស Sciences Po Paris) ឆ្នាំ១៩៧១។
បទពិសោធន៍ការងារ ក្នុងវិស័យឯកជន នៅប្រទេសបារាំង
- ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩២ ធ្វើជាប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន វិនិយោគ DR Gestion នៅទីក្រុងប៉ារីស។
- ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៨៨ ធ្វើជានាយក ធនាគារបារាំង Paluel-Marmont ដែលមានជំនាញក្នុងការស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ លើទីផ្សារភាគហ៊ុនអន្តរជាតិ។
- ពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ១៩៨៥ ធ្វើជាអ្នកជំនាញផ្នែកវិភាគហិរញ្ញវត្ថុ (Financial Analyst) និងជាអ្នកគ្រប់គ្រងទុនវិនិយោគ (Investment Manager) នៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា នៅទីក្រុងប៉ារីស ក្នុងនោះមានទាំងធនាគារអាមេរិកាំង Manufacturers Hanover និងធនាគារបារាំង Paribas។
ការងារនយោបាយ នៅប្រទេសកម្ពុជា
- នៅឆ្នាំ ១៩៨១ បានចូលរួមជាមួយ ចលនាហ៊្វុនស៊ីនប៉ិច (Funcinpec Movement) ដែលបង្កើតឡើង ដោយសម្តេចព្រះនរោត្តម សីហនុ។
- ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៥ បានធ្វើជាសមាជិកស្ថាបនិក នៃគណបក្សហ្វ៊ុនស៊ីនប៉ិច (Funcinpec Party) និងជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សហ៊្វុនស៊ីនប៉ិច។
- ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ជាសមាជិក នៃឧត្តមក្រុមប្រឹក្សាជាតិ (S.N.C.) មានសម្តេចព្រះនរោត្តម សីហនុ ជា ប្រធាន ដែលតំណាងឲ្យអធិបតេយ្យភាពជាតិ ដើម្បីសហការជាមួយ អាជ្ញាធរអន្តរកាល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (ហៅកាត់ថា អ៊ុនតាក់ U.N.T.A.C.)។
- នៅឆ្នាំ ១៩៩៣ គណបក្សហ៊្វុនស៊ីនប៉ិច បានទទួលជ័យជំនះក្នុងការបោះឆ្នោតថ្នាក់ជាតិ ដែលរៀបចំដោយ អ៊ុនតាក់។ ការបោះឆ្នោតនេះ ជាការបោះឆ្នោតលើកទីមួយ នៅប្រទេសកម្ពុជា ដែលមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ។
- ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៤ ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា។
- ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ជាតំណាងរាស្ត្រ មណ្ឌលខេត្តសៀមរាប។
- ចាប់ពីឆ្នាំ ១៩៩៨ មកទល់សព្វថ្ងៃ ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម។
- ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៨ ជាប្រធានគណបក្សជាតិខ្មែរ។
- ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៣ ជាប្រធានគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំង មុនគេបង្អស់ នៅក្នុងរដ្ឋសភាប្រទេសកម្ពុជា។ គណបក្សនេះ បានទទួលអសនៈរដ្ឋសភា ចំនួន ១៥ អសនៈ នៅឆ្នាំ ១៩៩៨ បន្ទាប់មក ២៤ អសនៈ នៅឆ្នាំ ២០០៣ និងបន្ទាប់មកទៀត ២៦ អសនៈ នៅឆ្នាំ ២០០៨ ក្នុងការបោះឆ្នោតថ្នាក់ជាតិ ជាបន្តបន្ទាប់។
- ពីឆ្នាំ ២០១៣ មកទល់សព្វថ្ងៃ ជាប្រធាន គណបក្សសង្រ្គោះជាតិ ដែលទទួលបានដំណែងជាតំណាងរាស្ត្រក្នុងរដ្ឋសភា ចំនួន ៥៥ អសនៈ (លើ ១២៣ អសនៈ)។
- ពីឆ្នាំ ២០១៤ មកទល់សព្វថ្ងៃ ជាប្រធានក្រុមមតិភាគតិច (Minority Leader) ក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ពានរង្វាន់ទទួលបាន
- ពានរង្វាន់កិត្តិយស ផ្តល់ដោយអង្គការសហរដ្ឋអាមេរិក Heritage Foundation នៅឆ្នាំ ១៩៩៨
- ពានរង្វាន់ ជាលិខិតឆ្លងដែនឆ្ពោះទៅរកសេរីភាព (Passport for Freedom) ផ្តល់ដោយ សភាអឺរ៉ុប (European Parliament) នៅឆ្នាំ ២០០០
- ពានរង្វាន់សេរីភាព (Prize for Freedom) ផ្តល់ដោយ ចលនាសេរីនិយមអន្តរជាតិ (Liberal International) នៅឆ្នាំ ២០០៦៕ (ប្រភព៖ Sam Rainsy Page)