កម្ពុជា ៣ – ២ ទីម័រ ថ្ងៃនេះមានកំហុសចេញពីក្រុមមានទំលាប់អាក្រក់ដែលគ្រូមិនអាចកែចេញ
October 21, 2016 | អត្តបទដោយ: Ma Long
ភ្នំពេញ៖ សម្រាប់ការប្រកួត AFF Suzuki Cup 2016 វគ្គជម្រុះទទួលលទ្ធផល កម្ពុជា ៣ - ២ ទីម័រ ថ្ងៃនេះ ជាមួយកំហុសដែលត្រូវបានមើលឃើញកើតចេញពីក្រុមកីឡាករជម្រើសទាំងមូលដែលធ្វើការហ្វេសប្រហែស ទៅតាមទំលាប់អាក្រក់ដែលលោកគ្រូបង្វឹកជនជាតិកូរ៉េ លោក Lee នៅតែនិយាយដដែលថា ពិបាកកែមិនចេញ ហើយលោកតត្អូញសុំខំប្រឹងឡើងនិងពិចារណាឡើងវិញ។ ទោះបីជាបញ្ចប់បីការប្រកួត ហើយក្តីតំណាងកម្ពុជារូបនេះនៅតែនិយាយដដែល កម្ពុជានៅមានកម្រិត មិនទាន់អាចលេងក្នុងកម្រិតខ្លាំងបានឡើយ។

ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកកម្ពុជាបានបញ្ជាក់ថា សម្រាប់រូបគាត់ដែលដឹកនាំក្រុមកម្ពុជារុលឡើងវគ្គបន្ទាប់នោះ គាត់មិនដឹងថាមានអ្វីកើតឡើងនៅឡើយ ។ គោលដៅឆ្លងផុតពូល ជាគោលដៅដែលសំខាន់និងធំមួយ របស់យើង ។ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបជាមួយក្រុមប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និង វៀតណាម ។ ក្រុមទាំងនេះជាក្រុមមួយដែលលេងមានកម្រិតខ្ពស់ ជាងកម្ពុជា យ៉ាងពិតប្រាកដដែល ក្រុមជម្រើសទំាំងមូលត្រូវព្យាយាមជំនះ ឱ្យពីសមត្ថភាព ដើម្បីឱ្យក្រុមរបស់កម្ពុជាអាចឆ្លងផុតទៅបាន។

លោក Lee បាននិយាយថា បេសកម្មទី១របស់កម្ពុជាត្រូវបានបញ្ចប់ហើយ ក្នុងវគ្គជម្រុះ ឡើងទៅជុំផ្តាច់ព្រ័ត្រ។ បន្ទាប់ពីឆ្លងរួច យើងនឹងដឹងថាក្រុមកម្ពុជាលេងស្ថិតកម្រិតណាទៀត។ សង្ឃឹមក្រុមជម្រើសជាតិទំាងអស់ នឹងមិនមានអារម្មណ៍ភ័យខ្លាចនោះទេ សម្រាប់ជុំផ្តាច់ព្រ័ត្រ។ ការលេងតែងតែ គឺត្រូវមានកំហុសដដែល ប៉ុន្តែ ការប្រកួតថ្ងៃនេះពិតមិនងាយស្រួលនោះទេ កំហុសដដែលកើតចេញកីឡាករកម្ពុជាយើងនោះ លោកក្នុងនាមជាគ្រូបង្វឹកសូមមិនចង់ដាក់កំហុស និង ស្តីបន្ទោសទៅលើបុគ្គលរូបណាឡើយ។ កីឡាករ វិសាល និង ពិដោរ ពិតជាបានសាងកហុសក្នុងការពារ ដោយពីបន្ទាប់ស៊ុតចូលគេពីរគ្រាប់ហើយ បែរជាក្រុមទាំងមូលទម្លាក់កម្លាំងក្នុងការប្រយុទ្ធនិងការពារ ។ ចំណុចសំខាន់ថ្ងៃនេះ គឺក្រុមជម្រើសជាតិកម្ពុជា តែងតែមានទំលាប់អាក្រក់ ។ ក្នុងក្រុមជម្រើសជាតិទាំងមូល យើងតែងតែពិបាកកែទម្លាប់អាក្រក់នេះ ណាស់ ។

អ្នកដឹកនាំក្រុមឡើង AFF Suzuki Cup 2016 រូបនេះបង្ហើបថា ប្រសិនបើការប្រកួតនៅក្នុងក្រុមឬក្នុងក្លឹប គួរតែខំប្រឹង កែទំលាប់អាក្រក់របស់យើង ដែលតែងតែបង្កើតមានឡើង ។ ការពិតក្រុមជម្រើសជាតិថ្ងៃនេះ អាចគ្រប់គ្រងស្ថានភាព នៃការប្រកួត និង ប្រើល្បិចនៃក្រុម ទម្រង់លេងរវាងក្រុមនិឹងក្រុមបាន ប៉ុន្តែ ការកែទំលាប់អាក្រក់នៃក្រុមនេះ ។ ដូច្នេះមានតែកីឡាករខ្លួនឯងប៉ុណ្ណោះ ដែលកែប្រែទំលាប់អាក្រក់របស់ខ្លួននិង ខំប្រឹងឱ្យល្អប្រសើរឡើង។ ជាចុងក្រោយ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនទាន់សម្រេចចិត្តនិងគិតគូរយ៉ាងនោះទេ៕