សង្គម October 21, 2016
គ្រឿងសព្វាវុធយោធារាប់ពាន់គ្រឿងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងរូងភ្នំដ៏សម្ងាត់មួយនៅប្រទេសន័រវេស ដើម្បីចាំទទួលស្វាគមន៍លោកប្រធានាធិបតីវ្ល៉ាឌឺមៀរ ពូទីន។ នេះបើតាមប្រភពព័ត៌មាន Daily Star ទម្លាយកាលពីថ្ងៃព្រហស្បតិ៍។

កាលពីដើមសប្តាហ៍នេះ កងទ័ពម៉ារីនអាមេរិកបានប្រកាសថា ពួកគមានគម្រោងដាក់កងទ័ពឈរជើងចំនួន ៣០០ នាក់នៅប្រទេសន័រវេសខណៈទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងមូស្គូបានធ្លាក់ចុះជាខ្លាំង។
ទាហានរង់ចាំប្រយុទ្ធទាំងនេះនឹងចូលរួមជាមួយកងទ័ពអាមេរិកជាច្រើននាក់ទៀត ប្រហែល ១៥.០០០ នាក់ ដែលរងចាំជាស្រេចនៅចន្លោះព្រំដែនរវាងណាតូ និងរុស្ស៊ី។
រូងភ្នំដ៏ធំនេះគឺសល់តាំងពីសម័យសង្គ្រាមត្រជាក់ ហើយកាលពីដើមឆ្នាំនេះ រូងភ្នំមិនបានបញ្ចេញឈ្មោះនេះបានបំពាក់សម្ភារៈថ្មីៗ ចំពេលមានការធ្វើសមយុទ្ធរបស់អង្គការណាតូដ៏ធំមួយ។ បណ្តាញផ្លូវក្រោមដីសម្ងាត់ចំនួនប្រាំមាននៅជុំវិញភាគកណ្តាលប្រទេសនេះ។
ន័រវេសមានព្រំដែនជាមួយរុស្ស៊ីប្រវែង ១៩៦ គីឡូម៉ែត្រ ហើយប្រទេសនេះធ្លាប់ជាតំបន់ឈរជើងយោធាដ៏ធំនៅពេលសហរដ្ឋអាមេរិកមានជម្លោះជាមួយសហភាពសូវៀត៕