ក្រុមសភាមតិភាគច្រើនរដ្ឋសភា បានប្រាប់បណ្ដាថ្នាក់ដឹកនាំអន្តរជាតិថា លិខិតគណបក្សសង្គ្រោះជាតិ ដែលបានលើកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដាក់តាមបណ្ដាស្ថានទូតប្រចាំកម្ពុជានោះ គឺជាការចោទប្រកាន់មកលើរដ្ឋាភិបាល ដោយគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់និងមិនមានការទទួលខុសត្រូវឡើយ។ ក្រុមសភាមតិភាគច្រើន ចាត់ទុកលិខិតគណបក្សសង្គ្រោះជាតិថា កំពុងធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និងស្ថាប័ននយោបាយប្រទេសកម្ពុជា។
លិខិតចំហពីក្រុមសភាមតិភាគច្រើន ដែលចុះហត្ថលេខាដោយសម្ដេច ស ខេង នៅថ្ងៃទី០៧ កញ្ញានេះបានបញ្ជាក់ដូច្នេះថា៖«នៅពេលកំពុងចោទប្រកាន់ទៅលើរដ្ឋាភិបាល ការពិតវាជាសមាជិកសភាមកពីគណបក្សប្រឆាំងទៅវិញទេ ដែលកំពុងតែធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និងស្ថាប័ននយោបាយរបស់ប្រទេសដែលត្រូវបានកសាងជាជំហានៗ នៅក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះដោយរដ្ឋាភិបាលនិងសហគមន៍អន្តរជាតិ។ តើយើងអាចទុកចិត្តទៅលើពួកគេ(CNRP)ដោយរបៀបណា បើពួកគេមិនអាចសូម្បីតែប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យជាមូលដ្ឋានគ្រឹះបានផងនោះ?...»។
ជាមួយគ្នានេះក្រុមសភាមតិភាគច្រើន ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះលិខិតចំហរបស់គណបក្សសង្គ្រោះជាតិ ដែលលើកពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រាប់ទៅសហគមន៍អន្តរជាតិថា រដ្ឋាភិបាលកំពុងរំលោភបំពាននេះ ។«យើងទាំងអស់គ្នាទទូចសុំឲ្យសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំនៃប្រទេសនានារបស់អាស៊ានសូមយកទស្សនរបស់ខ្លួនដោយផ្អែកទៅលើស្ថានភាពពិតនៅកម្ពុជា។ ប្រសិនបើលិទ្ធិប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះដូចការអះអាងដោយសមាជិកសភាគណបក្សប្រឆាំងមែននោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជាមិនអាចទទួលបាននូវសន្តិភាពនិងវិបុលភាព ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រឡើយ»។ នេះជាការអះអាងរបស់ប្រធានក្រុមសភាមតិភាគច្រើន។
កាលពីថ្ងៃទី០៥ កញ្ញា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាដើរដាក់ញត្តិនៅតាមបណ្ដាស្ថានទូតចំនួន១៥ ប្រចាំប្រទេសកម្ពុជា ដើម្បីស្នើទៅប្រទេសសមាជិកអាស៊ាន ប្រទេសមហាអំណាច និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ឲ្យជួយការពារសិទ្ធិមនុស្សនិងការពារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ស្ថានទូតទាំងនោះរួមមាន អូស្ត្រាលី រុស្ស៊ី បារាំង អង់គ្លេស អាមេរិក សិង្ហបុរី ជប៉ុន ជាដើម ។
លោក អេង ឆៃអ៊ាង ដែលបានថ្លែងប្រាប់អ្នកគាំទ្រខ្លួននៅស្នាក់ការគណបក្សថា ខ្លឹមសារនៃញត្តិនោះ គឺគណបក្សសង្គ្រោះជាតិចង់ប្រាប់ប្រទេសទាំងនោះថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បើតាមលោក អេង ឆៃអ៊ាង គណបក្សសង្គ្រោះជាតិ ចង់ឲ្យប្រទេសទាំងនោះ ដាក់សម្ពាធមកលើរដ្ឋាភិបាលឲ្យគោរពកិច្ចព្រមព្រៀង និងធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសមេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ អាចចូលរួមប្រកួតប្រជែងដោយស្មើភាពជាមួយបក្សកាន់អំណាច៕
ប្រភពthmeythmey