-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ថ្ងៃ ដោយ មនសិការខ្មែរ
​កាលពី​ថ្ងៃទី​២៩-៣០ ខែសីហា ឆ្នាំ​២០១៦ មន្ត្រី​ព្រំដែន​កម្ពុជា​-​យួន បាន​បើក​កិច្ចប្រជុំ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​នៅក្នុង​កិច្ចប្រជុំ​នោះ​ភាគី​កម្ពុជា​បានស្នើ​ឲ្យ​យួន​បញ្ឈប់​សកម្មភាព​ធ្វើ​ផ្លូវ ជីក​ស្រះ និង​សាងសង់​ប៉ុស្ដិ៍​យាម​ក្នុង​តំបន់ស​ដែលជា​តំបន់ហាមឃាត់ ឬ​ជា​តំបន់​មិនទាន់​កំណត់​ខ្សែ​ព្រំដែន​ច្បាស់លាស់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ភាគី​យួន​មិន​ទទួលយក​សំណើ​របស់​កម្ពុជា​ទេ ហើយ​ទាហាន​យួន​នៅតែ​បន្ត​សាងសង់​ប៉ុស្ដិ៍​យាម​ក្នុង​តំបន់ស​តាម​ព្រំដែន ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី យ៉ាង​ងងើល​។ បញ្ហា​នេះ​មិនទាន់​ឃើញ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​ជា​ទេសរដ្ឋមន្ត្រីទទួលបន្ទុក​កិច្ចការ​ព្រំដែន ចាត់វិធានការ​ទប់ស្កាត់​ចំពោះ​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​នៅឡើយ​ទេ​។
សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី និង​សមត្ថកិច្ច​តាម​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ទាហាន​យួន​នៅតែ​បន្ត​សាងសង់​ប៉ុស្ដិ៍​យាម​ចំនួន​២​តាម​ព្រំដែន បើទោះបី​មាន​កិច្ចប្រជុំ​រវាង​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ កាលពី​ថ្មីៗ​កន្លងទៅនេះ​យ៉ាងណាក៏ដោយ​។ អភិបាលរង​ខេត្តរតនគិរី និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ កន្លងទៅនេះ​ថា​ភាគី​យួន​នៅតែ​សាងសង់​ប៉ុស្ដិ៍​យាម​បាន​ប្រមាណ​៦០​ភាគរយ​ហើយ បើទោះបី​ភាគី​កម្ពុជា​ស្នើសុំ​ឲ្យ​ផ្អាក​ការសាងសង់​យ៉ាងណាក៏ដោយ​។ បញ្ហា​ដែល​យួន​នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះ គឺ​ដោយសារ​គេ​អះអាងថា​ការសាងសង់​ប៉ុស្ដិ៍​យាម​ធ្វើ​នៅលើ​ទឹកដី​យួន​មិន​ប៉ះពាល់​ទឹកដី​ខ្មែរ​ទេ ប៉ុន្តែ​ការពិត​ប៉ុស្ដិ៍​យាម​នោះ​ត្រូវបាន​ជនជាតិដើម​ភាគតិច​ភូមិ​ឡំ បញ្ជាក់ថា​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​។
អ្នកតាមដាន​ករណី​យួន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ បាន​លើកឡើងថា​ជានិច្ចកាល​យួន​មិនដែល​បោះបង់​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​ព្រំដែន​នោះទេ ជាក់ស្ដែង​មួយ​រយៈពេល​កន្លងទៅនេះ​យួន​បានធ្វើ​ផ្លូវ និង​សាងសង់​ប៉ុស្ដិ៍​យាម​តាម​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​រដ្ឋាភិបាល​កម្ពុ​ជាដែលមាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គឺ​បានត្រឹមតែ​ធ្វើលិខិត​កំណត់​ទូត​ផ្ញើ​ទៅ​រដ្ឋាភិបាល​យួន​យ៉ាងតិច​២៣​លើក​រួចមកហើយ ប៉ុន្តែ​រដ្ឋាភិបាល​កុម្ម​យ​និ​ស្ត​ក្រុង​ហាណូយ មិនបាន​ឆ្លើយតប​ជា​វិជ្ជមាន​ទាល់តែសោះ​។ ផ្ទុយទៅវិញ​ភាគី​យួន​នៅតែ​គឃ្លើន​ក្នុង​ការជីក​ស្រះ សាងសង់​ប៉ុស្ដិ៍​ឈរជើង និង​ធ្វើ​ផ្លូវ​តាម​ព្រំដែន​ជា​ឯកតោភាគី ហើយ​តំបន់​ខ្លះ​គឺ​រំលោភ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​តែម្តង​។ ដូច្នេះ​លោក វ៉ា គឹមហុង ដែលជា​ទេសរដ្ឋមន្ត្រីទទួលបន្ទុក​កិច្ចការ​ព្រំដែន គួរ​ពិនិត្យឡើងវិញ​ចំពោះ​សកម្មភាព​របស់​យួន ព្រោះ​ឥឡូវនេះ​ទាហាន​យួន​សាងសង់​ប៉ុស្ដិ៍​ឈរជើង​តាម​ព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បានសម្រេច​ប្រមាណ​៦០​ភាគរយ​ទៅហើយ​៕
blogger-image--264708152លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលកិច្ចការព្រំដែន56ce05f87443f4393bf4cbf75e802400
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code