បើទោះជារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ពីពេលកន្លងមកថា ជនជាតិវៀតណាមមានរស់នៅលើទឹកដីប្រទេសកម្ពុជាក្នុងចំនួនតិចតួច ហើយកំពុងតែធ្វើការចាប់បញ្ជូនជនជាតិវៀតណាមដែលរស់នៅលើទឹកប្រទេសកម្ពុជាដោយខុសច្បាប់ឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញជាបន្តបន្ទាប់ក្តី ក៏សាធារណមតិជាតិនៅតែសម្តែងក្តីបារម្ភចំពោះករណីហូរចូលជនអន្តោប្រវេសន៍វៀតណាមដដែល ហើយរិះគន់ថាការទប់ស្កាត់នៅតាមព្រំដែនគ្មានប្រសិទ្ធភាព។
ជាក់ស្តែងនៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសម្តែងក្តីបារម្ភជាថ្មីម្តងទៀតចំពោះករណីជនអន្តោប្រវេសន៍វៀតណាមបន្តកើនឡើងកាន់តែច្រើននៅលើទឹកដីប្រទេសកម្ពុជា ហើយបញ្ហាទាំងនេះកំពុងបង្កផលលំបាកដល់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ។ នៅថ្ងៃនេះ លោក សម រង្ស៊ី បានផ្តោតទៅលើករណីជនអន្តោប្រវេសន៍វៀតណាមកាន់តែច្រើនឡើងៗ កំពុងបន្តរស់នៅ និងប្រកបរបរនេសាទ នៅលើទឹកដីភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថាប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរមិនបានស្អប់ ឬរើសអើងជាតិសាសន៍ចំពោះជនជាតិវៀតណាមនោះទេ តែចាំបាច់ណាស់ដែលខ្មែរត្រូវមានការប្រុងប្រយ័ត្ន ឬការពារជាមុនចំពោះការឈ្លានពានរបស់ប្រទេសយួន ក៏ដូចជាប្រទេសផ្សេងៗទៀតមកលើប្រទេសកម្ពុជា។ ការបញ្ជាក់របស់ លោក សម រង្ស៊ី យ៉ាងដូច្នេះកើតឡើងស្របពេលដែលប្រទេសវៀតណាមបន្តឈ្លានពានកម្ពុជានៅឡើយ។
គួររំលឹកថា កន្លងមក លោក សម រង្ស៊ី បានថ្លែងសារនយោបាយដោយពន្យល់ថា ជនជាតិខ្មែរដែលជាអ្នកស្រឡាញ់ជាតិពិតប្រាកដ ចង់ឲ្យខ្មែរទាំងអស់ជានាគ្នានិងរួបរួមគ្នា ដើម្បីការពារទឹកដីខ្មែរឲ្យបានគង់វង្ស។ ទន្ទឹមនឹងនេះ ប្រវត្តិសាស្ត្របានបង្ហាញថាប្រទេសយួនបានឈ្លានពានប្រទេសកម្ពុជាកាលពីអតីតកាល ហើយធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីជាច្រើនខេត្ត។
ចំពោះមុខបញ្ហាខាងលើនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសង្កត់ធ្ងន់ថា ជនជាតិខ្មែរយើងមិនមានគំនិតប្រកាន់ពូជសាសន៍ ចំពោះជនជាតិយួន ឬវៀតណាម ព្រមទាំងជាតិសាសន៍ផ្សេងៗឡើយ។ តែយើងប្រឆាំងដាច់ខាត ចំពោះនយោបាយឈ្លានពាន ឬនយោបាយវាតទី ពីសំណាក់រដ្ឋាភិបាលប្រទេសវៀតណាម ឬរដ្ឋាភិបាលណាមួយ របស់ប្រទេសជិតខាងណាមួយ នៅពេលណាមួយ ដែលយើងរងគ្រោះដោយសារនយោបាយបែបនេះ៕