«មិនអាចធ្វើមិនដឹងមិនឮបានទេ! មិនអាចបន្តខុសជាមួយអស់លោក-លោកស្រីទេ! ខ្ញុំនឹងប្រើសិទ្ធិក្នុងនាមជាអធិការ ដកទុកជាបណ្តោះអាសន្នរហូតការត្រួតពិនិត្យ និងស្រាវជ្រាវចប់ជាស្ថាពរ។ ឆ្លៀតឱកាសនេះ ផងដែរ ខ្ញុំសុំការអធ្យាស្រ័យ និងសុំទោសបងប្អូនដែលមានឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរគំរូថ្មី នេះ ចំពោះការយឺតយ៉ាវក្នុងការផ្តល់វាជូនបងប្អូនដើម្បីយកទៅប្រើប្រាស់។ ខ្ញុំនឹងជំរុញពន្លឿនការអង្កេត ហើយផ្តល់ជូនបងប្អូននៅពេលលទ្ធផលបញ្ជាក់ថាបងប្អូនជាជនជាតិខ្មែរ ១០០% »។ នេះគឺជាការបញ្ជាក់ពីសំណាក់សមត្ថកិច្ចនគរបាលស្រុកកោះធំ លើបណ្ដាញសង្គមហ្វ៊េសប៊ុក នាព្រឹកថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៦។
នគរបាលស្រុកកោះធំ បានលើកឡើងទៀតថា នៅថ្ងៃទី ២៨ សីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋបាន Comments ចូល Page អធិការដ្ឋានសួរនាំអំពីអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ដែលបានថតអស់ពេលជាយូរហើយតែនៅមិនទាន់បានយកទៅប្រើប្រាស់។ ផ្តើមចេញករណីនេះ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំបានបញ្ជាផ្នែកជំនាញពិនិត្យឃើញថា អត្តសញ្ញាណប័ណ្ណទាំងនោះ គឺបានបោះពុម្ពរួចហើយ និងបានផ្តល់ទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីចែកជូនពលរដ្ឋហើយ តែហេតុអ្វីប៉ុស្តិ៍នគរបាលរដ្ឋបាលមិនព្រមចែកជូន? ថ្ងៃទី ២៩ សីហា ឆ្នាំ២០១៦ អធិការនគរបាលស្រុក បានកោះអញ្ជើញមេប៉ុស្តិ៍ទាំងអស់មកប្រជុំវិសមញ្ញមួយដើម្បីស្តាប់ការពន្យល់រឿងនេះ និងពិភាក្សាការងារផ្សេងៗ។ នៅក្នុងអង្គប្រជុំប្រធានប៉ុស្តិ៍រដ្ឋបាល ០៣ ប៉ុស្តិ៍បានសារភាពថា៖ «មូលហេតុដែលលោកមិនព្រមផ្តល់អត្តសញ្ញាណប័ណ្ណដែលបានបោះពុម្ភរួចនេះគឺដោយសារពួកគាត់សង្ស័យមានសញ្ជាតិមិនច្បាស់លាស់»។
ចប់កិច្ចប្រជុំ អធិការនគរបាលស្រុក បានចាត់តាំងក្រុមការងារជំនាញនៃអធិការដ្ឋានមួយក្រុមចុះទៅមូលដ្ឋានដើម្បីអង្កេតរឿងនេះ ។ ព័ត៌មានបឋម ឈ្មោះក្នុងអត្តសញ្ញាណខាងលើ ជំនាញអាចសន្និដ្ឋានបានថា ពួកគេមិនមែនជាជនជាតិខ្មែរពិតប្រាកដ។
យ៉ាងនេះក៏ដោយ ថ្ងៃទី ០៧ កញ្ញា ឆ្នាំ២០១៦ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានធ្វើរបាយការណ៍សរុបជូនស្នងការនគរបាលខេត្តកណ្តាល និងស្នើសុំឲ្យចាត់បង្កើតក្រុមអធិការកិច្ច ចុះមកអង្កេតស្រាវជ្រាវអោយជាក់លាក់មុនសំរេចថា៖ «គាត់ជាជនជាតិអ្វី? តើត្រូវផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះដល់គាត់យកទៅប្រើប្រាស់ឬយ៉ាងណា?»៕
(ដោយ៖ ចេន សុជាតា)
ប្រភពvayofm