ថ្មីៗនេះប្រជាពលរដ្ឋ៣៧គ្រួសាររស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរងគ្រោះដោយសារលោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី ប្រើអំណាចឆក់ប្លន់ដីធ្លីបានអំពាវនាវឲ្យលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការជួយដោះស្រាយជាបន្ទាន់។ ប្រជាពលរដ្ឋ៣៧គ្រួសារបានឲ្យដឹងថា ដីធ្លីនោះជាដីកេរដូនតារបស់ពួកគាត់ដែលបានរស់នៅនិងប្រកបរបរកសិកម្មចិញ្ចឹមជីវិតជាយូរមកហើយ ក៏ប៉ុន្តែថ្មីៗនេះបែរជាលោក ហង់ ចាន់ឌី បានបណ្ដេញពួកគាត់ចេញពីធ្លីព្រមទាំងប្រើគ្រឿងចក្រឈូសឆាយបំផ្លាញដំណាំនិងផ្ទះសម្បែងរបស់ពួកគាត់យ៉ាងកំរោល។ បញ្ហានេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយដល់ពួកគាត់ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យលោក ហង់ ចាន់ឌី ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀត។
ប្រជាពលរដ្ឋទាំង៣៧គ្រួសារដែលរងគ្រោះដោយសារលោក ហង់ ចាន់ឌី បំពានលើដីធ្លីក្នុងភូមិសំបុក ឃុំសំបុក បានឲ្យដឹងថាការដែលលោក ហង់ ចាន់ឌី មកបណ្ដេញឲ្យពួកគាត់ចេញពីដីធ្លីកេរដូនតាគឺពុំមានលិខិតស្នាមអ្វីទាំងអស់។ សកម្មភាពនោះបានកើតឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដោយលោក ហង់ ចាន់ឌី និងឈ្មោះ ហួត យ៉ាំ ឈ្មោះ សំ សិដ្ឋ បានដឹកនាំកម្លាំងចម្រុះមានទាហានកងរាជអាវុធហត្ថ និងនគរបាល ព្រមទាំងគ្រឿងចក្រមកឈូសឆាយដីនិងដំណាំរបស់ប្រជាពលរដ្ឋទាំង៣៧គ្រួសារដើម្បីរំលោភយកដីធ្លីយ៉ាងកំរោល។ តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពនោះពុំមានបទបញ្ជាពីលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះទេ គឺលោក ហង់ ចាន់ឌី ប្រើអំណាចឆក់ប្លន់ដីធ្លីពួកគាត់ស្រស់ៗតែម្តង។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ការដែលលោក ហង់ ចាន់ឌី អាងអំណាចជាអភិបាលស្រុកចិត្របុរី ហើយធ្វើសកម្មភាពប្រើគ្រឿងចក្រឈូសឆាយបំផ្លាញដំណាំនិងផ្ទះសម្បែងប្រជាពលរដ្ឋកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាអំពើខុសច្បាប់ទាំងស្រុង។ ដោយហេតុថាប្រជាពលរដ្ឋរស់នៅលើដីធ្លីនិងប្រកបរបរកសិកម្មចិញ្ចឹមជិវិតលើដីកេរដូនតារបស់ពួកគាត់ជាយូរមកហើយ ដូច្នេះទង្វើរបស់លោក ហង់ ចាន់ឌី ជាសកម្មភាពខុសច្បាប់ទាំងស្រុងដែលអភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង ព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនត្រូវបណ្ដែតបណ្ដោយតទៅទៀតទេ។ ដោយហេតុថា ការដែលមន្ត្រីមានអំណាច ប្រើអំណាច និងតួនាទីឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋដូចអ្វីដែលលោក ហង់ ចាន់ឌី បានធ្វើកាលពីពេលថ្មីៗកន្លងទៅនេះ គឺកំពុងបំផ្លាញការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងកំរោលបំផុត៕