-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ឈើ​ល្មើស​ច្បាប់​ដែល​សមត្ថកិច្ច​ចាប់​បាន​នា​ពេល​កន្លង​មក។
ឈើ​ល្មើស​ច្បាប់​ដែល​សមត្ថកិច្ច​ចាប់​បាន​នា​ពេល​កន្លង​មក។ រូបថត សហការី


ព្រៃវែងៈ ឈើ​ប្រណីត​ចំនួន ៣០៩ ដុំ​ដែល​ជា​របស់​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​មន្ត្រី​ជំនាញ​រឹបអូស​បាន​បន្ទាប់​ពី​រថយន្ត​ដឹកឈើ​នោះ​បាន​ក្រឡាប់​នៅ​ក្នុង​ស្រុក​កំចាយមារ​បណ្ដាល​ឲ្យ​ខូចខាត​ជណ្ដើរ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង។ នេះ​បើ​តាម​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រៃវែង​កាលពី​ម្សិលមិញ។
លោក ឈាង ងនហុង អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រៃវែង​បាន​ថ្លែង​ថា​អាជ្ញាធរ​បាន​រឹបអូស​ឈើ​ទាំង​នោះ​ដែល​រួម​មាន​ទាំង​ឈើ​ប្រណីត​លំដាប់​ថ្នាក់​ទាប​ចំនួន ២៩ គុប​កាលពី​ថ្ងៃ​សៅរ៍​ហើយ​លោក​បាន​បញ្ជាក់​ថា​ឈើ​ទាំង​នោះ​ជា​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព។
លោក​បន្ថែម​ថា៖ «ពួកគេ​មាន​ការ​អនុញ្ញាត​ចំពោះ​ការ​ដឹកឈើ​ទាំង​នោះ​ប៉ុន្តែ​នៅ​ពេល​យើង​ផ្ទៀងផ្ទាត់​វា​មិន​ត្រឹមត្រូវ។ ការ​អនុញ្ញាត​នោះ​គឺ​អនុញ្ញាត​ឲ្យ [ក្រុមហ៊ុន​ទ្រីភាព​គ្រុប] ដឹកឈើ​លំដាប់​ថ្នាក់​ទី​ពីរ និង​ទី​បី​មិនមែន​ឈើ​ប្រណីត​ទេ»។
លោក ងនហុង បាន​ថ្លែង​ថា​ឈើ​នេះ​គឺ​ដឹក​ពី​ខេត្ត​ពោធិ៍សាត់​ទៅ​ខេត្ត​ស្វាយរៀង​ហើយ​ប្រសិន​បើ «ម្ចាស់» មិន​បង់​ពន្ធ​ទេ​ករណី​នេះ​នឹង​ត្រូវ​បញ្ចូន​ទៅ​តុលាការ។
ការ​រឹបអូស​ឈើ​នេះ​គឺ​កើត​មាន​ឡើង​តែ​ជាង​មួយ​ឆ្នាំ​បន្តិច​បន្តួច​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ឧកញ៉ា ទ្រី ភាព បាន​និយាយ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក​មាន​បំណង​បញ្ចប់​សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន​លោក។
ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មន្រ្តី​ម្នាក់​នៃ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​ថា​ក្រុមហ៊ុន​របស់​លោក ភាព មាន​កម្មសិទ្ធិ​លើ​ចម្ការ​កៅស៊ូ និង​មាន​រថយន្ត​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​មាន​ផ្ទុក​ឈើ​ប៉ុន្តែ​ចំនួន​រថយន្ត​ដែល​ផ្ទុក​ឈើ​នោះ​គឺ​តិច​ជាង​កាល​ពី​ពីរ​ឆ្នាំ​មុន។
ក្រុមហ៊ុន​ទ្រីភាព​គ្រុប​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ។
ចំណែក​អធិការរង​នគរបាល​ស្រុក​កំចាយមារ​វិញ​លោក សា កាឡា បាន​ថ្លែង​ថា​មាន​មូលហេតុ​ពីរ​ដែល​បាន​បណ្តាល​ឲ្យ​រថយន្ត​នេះ​ក្រឡាប់​ ទី ១ គឺ​រថយន្ត​នេះ​រអិល​ហើយ​ក្រឡាប់ ទី ២ អ្នក​បើកបរ​ងោក។
លោក សា កាឡា បាន​ថ្លែង​ថា៖ «រថយន្ត​នេះ​ត្រូវ​តែ​សង​សំណង​ ១០០០ ដុល្លារ​ទៅ​ម្ចាស់​ផ្ទះ​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូច​ជណ្តើរ​ផ្ទះ»៕ PS
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code